ឧទ្ធរណ៍​ជម្រះក្ដី​ រឿង​ប៉ុនប៉ង​ឃាតកម្ម​កើត​ពី​ទំនាស់​ព្រំដី

ប្រភព : ភ្នំពេញប៉ុស្តិ៍

6-Accused_72

ជន​ជាប់ចោទ​ពេល​នាំ​មក​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​។

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​លើក​បណ្តឹង​ទាស់​របស់​ជនជាប់ចោទ​ម្នាក់​មក​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​ការ​កាប់​បុរស​ម្នាក់​ឲ្យ​របួស ហើយ​ត្រូវ​សាលា​ដំបូង​ខេត្ត​ផ្តន្ទាទោស​ដាក់គុក​ ១១ ​ឆ្នាំ រឿង​ទំនាស់​ព្រំដី​ផ្ទះ​នៅ​ឆ្នាំ​ ២០១៦ ​នៅ​ភូមិ​តាហឿង ឃុំ​ព្រៃយុថ្កា ស្រុក​កោះអណ្តែត ខេត្ត​តាកែវ​។

ខណៈ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​បំភ្លឺ​ក្នុង​សវនាការ ជនជាប់ចោទ​បាន​ប្រាប់​ចៅក្រម​ថា គាត់​ឈ្មោះ សុខ ឃាង អាយុ​ ៦០ ​ឆ្នាំ​ដោយ​នៅ​ថ្ងៃ​កើត​ហេតុ​​នោះ គាត់​បាន​បោះបង្គោល​ព្រំផ្ទះ តែ​ត្រូវ​ជនរងគ្រោះ​មក​ឃាត់​មិន​ឲ្យ​ធ្វើ​។

លោក​ថា​រឿង​នេះ​លោក​ក៏​បាន​ទៅ​ប្តឹង​អាជ្ញាធរ​ភូមិ-ឃុំ តែ​ពេល​ទៅ​ប្តឹង​នោះ​មេភូមិ​កំពុង​ជុំគ្នា​ផឹកស៊ី ឯ​រូបគាត់​ក៏​គេ​ហៅ​ចូលរួម​ដែរ​។

ជនជាប់ចោទ​បន្ត​ថា បន្ទាប់ពី​មាន​ទំនាស់​គ្នា​បាន​ប៉ុន្មាន​ថ្ងៃ​គាត់​បាន​ទៅ​ឃ្វាលគោ​ក៏​ជួប​ជនរងគ្រោះ​ហើយ​បាន​សួរ​ជនរងគ្រោះ​ពី​រឿង​មិន​ឲ្យ​គាត់​បោះបង្គោល​នេះ​។ ពេល​នោះ​ជន​រងគ្រោះ​ស្រែក​ដាក់​គាត់​ថា​៖ «​ចង់​ទៅ​ប្តឹង​ដល់​ណា​ក៏​ទៅៗ​» ​គេ​មិន​ខ្លាច​ទេ ហើយ​ជនរងគ្រោះ​ក៏​យក​ខ្សែ​គោ​រឹត​ក​គាត់​។ ពេល​​នោះ​ដោយសារ​តែ​ខឹង និង​មាន​បំណង​ការពារ​ខ្លួន​ផង គាត់​ក៏​ទាញ​កូន​ពូថៅ​ដៃ​ពី​ចង្កេះ​កាប់​ត្រូវ​ក​ជនរងគ្រោះ​​ ៣ ​ពូថៅ​​ តែ​មុត​ស្រាលៗ​ទេ ព្រោះ​ពូថៅ​អត់​មុត​។ ​ក្រោយ​មក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​។ គាត់​សូម​តុលាការ​បន្ថយទោស​ផង​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​ខេត្ត​តាកែវ​ផ្តន្ទាទោស​ដាក់គុក​ ១១ ​ឆ្នាំ​ចោទ​ពី​បទ ​«​ប៉ុនប៉ង​ឃាតកម្ម​» ​និង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ជនរងគ្រោះ​ ៣០ ​លាន​រៀល ។

លោក ព្រះរាជអាជ្ញា លី លន់ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​ក្រោយ​ស្តាប់​ការ​សួរ​ដេញដោល​មក​ឃើញ​ថា​ជនជាប់ចោទ​បាន​សារភាព ប៉ុន្តែ​គាត់​ប្តឹង​ឧទ្ធរណ៍​ព្រោះ​ទណ្ឌកម្ម​ទោស​ច្រើន​ពេក​។ «​ទោះ​យ៉ាង​ណា​ខ្ញុំ​យល់​ឃើញ​ថា តុលាការ​ខេត្ត​ដាក់ទោស​ ១១ ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​ហើយ​។ ​ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាលក្រម​ទុក​ជា​បាន​ការ​»​។

លោក​ ជា សុភី មេធាវី​ការពារ​ក្ដី​ជន​​ជាប់ចោទ​បាន​សន្និដ្ឋាន​ថា ក្រោយ​ស្តាប់​អង្គហេតុ រឿង​នេះ​កើតឡើង​ពី​ទំនាស់​ព្រំដី ហើយ​ម្យ៉ាង​ទៀត​ជនជាប់ចោទ​យក​ខ្សែ​គោ​ទាក់​ក​កូន​ក្តី​លោក​។ ចៃដន្យ​អី​កូន​ក្តី​លោក​ក៏​ទាញ​ពូថៅ​ពី​ចង្កេះ​មក​គ្រវាស​ធ្វើឲ្យ​ត្រូវ​ក​ជនរងគ្រោះ ប៉ុន្តែ​របួស​មិន​ធ្ងន់​ទេ​។

លោក​មេធាវី​ថា​៖ «​ករណី​នេះ​កូនក្តី​ខ្ញុំ​ការពារ​ខ្លួន​ទេ ឯ​របួស​នោះ​ក៏​មិន​ធ្ងន់​ដែរ ខ្ញុំ​ឃើញ​បិទ​បង់​តូច​មួយ​ទេ​។ តុលាការ​ចោទ​កូនក្តី​ខ្ញុំ​នេះ​ជា​បទល្មើស​ធ្ងន់​ណាស់​។ ​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ប្តូរ​បទ​ចោទ​ពី​ប៉ុនប៉ង​ឃាតកម្ម​មក​ជា​បទ​ហិង្សា​ដោយ​ចេតនា​វិញ​។ ​ចំពោះ​សំណង​ ៣០ ​លាន​រៀល​កូនក្តី​ខ្ញុំ​ក្រ​ណាស់ ដូច្នេះ​សូម​​តុលាការ​មេត្តា​សម្រេច​ពិចារណា​ផង​»​។

បន្ទាប់ពី​សួរ​ដេញដោល​ និង​ស្តាប់​ការ​សន្និដ្ឋាន​មក​លោក​ចៅក្រម ប៉ុន សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​សាលដីកា​​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ៧ ខែ​មីនា ខាង​មុខ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s