បទល្មើស​ព្រៃឈើ​រាន​យក​ដី កំពុង​កើតមាន​អនាធិបតេយ្យ​នា​ខេត្ត​មណ្ឌលគិរី

ប្រភព : CEN

មណ្ឌលគិរី​៖ ការទន្ទ្រាន​ដីព្រៃ របស់​រដ្ឋ​នាពេល​បច្ចុប្បន្ន ត្រូវបាន​មន្ត្រី​ជំនាញ​អះអាងថា កំពុង​កើតឡើង​ស្ទើរ​គ្រប់កន្លែង បញ្ហា​នេះ​កំពុង​ជា​បញ្ហា​ដ៏​ក្តៅគគុក ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​ធ្វើការ​ទល់​ស្កាត់​។ ជា​ស្ដែង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ឃុំ ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​រាន្ត​ដីព្រៃ របស់​រដ្ឋ​ខុសច្បាប់ ។

1

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា ជនសង្ស័យ​ទាំង ៦​នាក់​នេះ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការសាកសួរ​នៅ​ស្នាក់ការ​កណ្តាល​ស្រុក​កែវ​សីមា នឹង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ក្រោយពេល​ការសាកសួរ​ចប់សព្វគ្រប់​។ លោក​បន្តថា បច្ចុប្បន្ន​មាន​ក្រុម​មេខ្យល់​ជា​ច្រើន​ក្រុម កំពុង​ធ្វើ​សកម្មភាព​បំផុស​ពលរដ្ឋ​ចំណាកស្រុក​អោយ​ចូល​មក​កាប់​រាន្ត​ដី​ព្រៃ​របស់​រដ្ឋ ហើយ​មន្ត្រី​ជំនាញ​ល​ក៏​កំពុង​តាម​ស្រាវជ្រាវ​រក​ជន​ជា​មេខ្យល់​ទាំងនោះ​ផង​ដែរ តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ​ឲ្យដឹងថា ពួកគាត់​ទាំងនោះ​មក​ពី​ខេត្ត ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ទាំង​មុន​ទាំង​មក​តាម​ក្រោយ មាន​គ្នា​ប្រមាណ​ជាង ១០០​នាក់ ដែល​មេខ្យល់​បាន​អោយ​គាត់​មក​កាប់​រាន្ត​ដី​ព្រៃ​កន្លែង​នេះ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ក្បាលដី​ប្រវែង ៥០​មែត្រ បណ្ដោយ ៥០០​ម៉ែត្រ និង​តម្រូវ​អោយ​ក្រុម​ខ្លួន​បង់លុយ មេខ្យល់​ទាំងនោះ​ចំនួន ១​លាន​រៀល ជា​ថ្នូរ​បាន​ដី ។

ប្រធាន​មន្ទីរ​បរិស្ថាន​អោយដឹងទៀតថា បច្ចុប្បន្ន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ដាក់​កម្លាំង​ចូលទៅ​ទីតាំង​ខាងលើ​ថែមទៀត​ដើម្បី​ត្រៀម​ទប់ស្កាត់​មិនអោយ​មាន​ការកាប់​រាន្ត​ដី​ព្រៃ​បន្តទៀត ពីព្រោះ​បើ​តាម​សំដី​ជនសង្ស័យ​ទាំង ៦​នាក់​នេះ​និយាយថា មាន​អ្នក​មក​កាប់​ព្រៃ​ជា​ច្រើន​នាក់​ទៀត​នៅ​ថ្ងៃនេះ​៕

2.jpg

3

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s