ប្រជាពលរដ្ឋស្នើសុំ​រដ្ឋាភិបាលត្រូវនាំខ្លួនឈ្មួញដី និងអ្នក​ពាក់ព័ន្ធបទល្មើសទន្ទាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០​២​ ​តំបន់​ពយ​ម៉ា​ចូវ​ មក​ផ្តន្ទា​ទោស

ប្រភព : CEN

ខេត្តព្រះសីហនុ ៖ អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋ​​ខេត្តព្រះសីហនុ បានអះអាងថា បរិវេណ​ដីគម្របព្រៃ​ឈើ​ឆ្នាំ​២០០២​ មានទីតាំងនៅ​ឃុំបិតត្រាង ស្រុកព្រៃនប់ ​ត្រូវឈ្មួញ​ដី ប្រជាពលរដ្ឋ និងបុគ្គល​មន្ត្រី​​មាន​អំណាច​ខ្លះ បានឃុបឃិតទន្ទ្រាន​កាប់ព្រៃ រានដីធ្វើកម្មសិទ្ធិ​ទាំងស្រុង ប៉ុន្តែបែរជារដ្ឋបាលខេត្តព្រះសីហនុ គ្មាន​វិធាន​ការ​ទប់​​ស្កាត់​ទៅវិញ។

1

​អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម​​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់ថា ​​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ មាន​ទីតាំងនៅ​ភូមិ​គគីរ​ ឃុំបិទត្រាង នៅចុង​ឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ​ត្រូវប្រជាពលរដ្ឋ ឈ្មួញទិញលក់ដី ពិសេស​មន្ត្រី​មាន​អំណាច​មាន​ឋានៈ​ជា ឯក​ឧត្តម ​លោកជំទាវ ​និងមានមន្ត្រីខ្លះ​មានឋានៈបុណ្យស័ក្តិពាក់ផ្កាយ​ ១ រហូត​ដល់​ផ្កាយ​២ ផ្កាយ៣ និងផ្កាយ៤​ជា​ដើម ទន្ទ្រានធ្វើកម្មសិទ្ធិឯកជនទាំងស្រុង។ ជាងនេះ ក៏មាន​ឈ្មួញ​មាន​ទ្រព្យ មាន​ងារ​ជា​ឧកញ៉ាមួយចំនួន បាន​​ជួលម​នុស្ស ឲ្យទៅកាប់​រានដី​ព្រៃសង់ផ្ទះ នៅលើដីទាំងនោះធ្វើ​កម្មសិទ្ធិ និងបានរត់ការ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ ​ដោយ​បានអនុវត្តផ្ទុយ ឬផ្គើន​ទៅ​នឹងបទបញ្ជា របស់ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យ​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ថែរក្សា​ការ​ពារ​ព្រៃ​ឈើធម្មជាតិ នៅ​សេសល់​ឲ្យបាន​គង់​វង្ស​​។

ត្រង់ចំណុចនេះ អ្នកឃ្លាំមើលសង្គម និង​ប្រជាពលរដ្ឋ​ខេត្តព្រះសីហនុ បានសំណូមពរ​ដល់ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ក្ដៅ និង​រឹប​អូសបរិវេណដី​គម្របព្រៃឈើឆ្នាំ​២០០២ ដែល​ត្រូវ​ជន​មាន​​មហិ​ច្ឆិ​តាមួយ​ចំនួន​រំលោភធ្វើកមក្មសិទ្ធិ និងមានសង់ផ្ទះ ហ៊ុំព័ទ្ធរបងរឹងមាំ ពិសេសបានពុះច្រៀកជាឡូៗ លក់ដូរបន្ត​អនាធិប​តេយ្យ​​រាល់ថ្ងៃនេះ ​យកមកដាក់ជាសម្បតិរដ្ឋ​គ្រប់គ្រង និង​អភិរក្សដាំ​កូន​ឈើ​ដូចដើម​វិញ។

ជាង​នេះទៀត ក៏ត្រូវមានវិធានការក្តៅតាមផ្លូវច្បាប់ទៅលើអ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាព ចូល​ទៅ​កាប់​រាន​ដីព្រៃ​ធ្វើកមក្មសិទ្ធិ ជាពីសេសឈ្មួញដី ដែលចូល​ទិញលក់ដី គម្របព្រៃឈើឆ្នាំ​២០០២ ដោយ​ត្រូវកសាង​សំណុំរឿង បញ្ជូនទៅកាន់តុលាការ​ផ្តន្ទាទោស​ ឲ្យបានធ្ងន់ធ្ងរ ដើម្បីជា​ការ​ព្រមាន។

ទាក់ទិនបញ្ហានេះ លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ​ ក៏​ទទូច​ស្នើសុំ​ឲ្យ​ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ចេញ​កណ្ដាប់ដៃ​ដែក​រឹប​អូស​ដី​គម្រប​ព្រៃ​ឈើ​​ឆ្នាំ​២០០២ ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយម៉ាចូវ ជាប់​មាត់​សមុទ្រ យក​​មក​ដាំ​កូនឈើ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឡើងវិញ។

2.jpg

អ្នកឃ្លាំមើលសង្គមរូបនេះ ក៏បានទទូចដល់ប្រមុខ​ដឹក​នាំរាជ​រដ្ឋាភិបាល ត្រូវនាំខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​ស្ថិត​នៅ​ពី​ក្រោយ​សកម្មភាព​ទន្ទ្រាន​រាន​យក​ដី​ធ្វើ​កម្ម​សិទ្ធិ នា​បរិវេណ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដេលភាគ​ច្រើន​​ជា​មន្ត្រី​មាន​តួនាទី​ខ្ពស់​ក្នុងក្រសួង ឬ​ស្ថាប័នប្រដាប់​អាវុធ​ទាំង​ថ្នាក់​ជាតិ និង​មានមន្ត្រីខ្លះ កំពុងបំរើការងារនៅតាមមន្ទីរ​ស្ថាប័ន​ជំនាញ​ ​នៃ​រដ្ឋបាល​ខេត្តព្រះសីហនុ ក៏​មាន​ចំណែកក្បាលដី ក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ​២០០២នេះដែរ​។

ផ្តើមពីបញ្ហានេះ អ្នកឃ្លាំមើលសង្គម និង​ពលរដ្ឋ​ខេត្តព្រះសីហនុ បានស្នើដល់ សម្តេច ហ៊ុន សែន ជួយ​ស៊ើប​អង្កេត ឈានដល់មាន​វិធាន​ការក្តៅ​តាមផ្លូវច្បាប់ ទៅលើ​ឈ្មួញទិញលក់ដី និង​ឈានទៅ​ដក​ហូត​តួនាទី​មន្ត្រី​ទាំង​ឡាយ​ណា ដែល​មានឈ្មោះ​ឃុប​ឃិត ​ឬជាប់ពាក់ព័ន្ធ​សកម្មភាព​ទិញលក់ដី និង​ចូលទៅ​ទន្ទ្រាន​​កាន់​កាប់​បរិវេណ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​​២០០២​ ដោបញ្ជូនសំណុំរឿងនេះ អ្នកជាប់​ពាក់​ព័ន្ធ ទៅ​កាន់​តុលាការ​ផ្តន្ទា​ទោស​​ ឲ្យ​បាន​​ធ្ងន់​ធ្ងរ​។

ជាងនេះទៀត អ្នកឃ្លាំមើល​សង្គម​ ក៏បានស្នើ​ដល់ លោក ជា សុផារ៉ា​ រដ្ឋ​មន្ត្រីក្រសួងរៀប​ចំដែនដី នគរ​រូប​នីយ​កម្ម និងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​លោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ពិនិត្យ​ឈាន​ដល់​និរាករណ៍ ឬ​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ ដែល​បុគ្គល​មួយ​ចំនួន​ ឃុបឃិតធ្វើប្លង់កម្មសិទ្ធិ និង​កំពុង​រត់​ការធ្វើ​ប្លង់​កម្ម​សិទ្ធិ រំលោភ​​កាន់​កាប់​ដី​រដ្ឋ​ ឬដីគម្រប​ព្រៃ​ឈើឆ្នាំ​២០០២ ដោយ​ខុស​ច្បាប់​នៅ​តំបន់​ពយ​ម៉ាចូវ កន្លង​មក ដើម្បី​ឈានទៅ​ដក​ហូត​​យក​ដី​ទន្ទ្រានកាន់កាប់ទាំងនោះ យក​មក​អភិរក្ស​ដាំ​កូន​ឈើ​ទុកជា​សម្បត្តិរដ្ឋ​គ្រប់​គ្រង​ដូច​ដើមវិញ។

3.jpg

បញ្ហានេះដែរ ទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ក៏បានសំណូមពរ​ឲ្យ​​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជួយ​​ការពារ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យ​នៅ​គង់វង្ស ព្រោះ​បច្ចុប្បន្ន បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃ​តង​មាន​ទីតាំង​នៅ​តំបន់​ពយ​ម៉ាចូវ​ ​ ត្រូវ​ឈ្មួញទិញលក់ដី ឬជន​អនាធិបតេយ្យ​ មានទាំងមន្ត្រីមានឋានៈខ្ពស់កំពុង​បំរើការងារនៅក្នុង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិមួយចំនួន មានឈ្មោះមានចំណែកក្បាលដី និងចូល​ទៅ​ទន្ទ្រាន​កាន់​កាប់ និង​ពុះ​ច្រៀក​ជា​ឡូៗ លក់​ដូរបន្តយ៉ាងអនា​ធិប​តេយ្យ រលាយ​ហិនហោច​គ្មាន​សល់​។

បច្ចុប្បន្ននេះ បរិវេណដីគម្របព្រៃឈើឆ្នាំ​២០០២ មានទីតាំងនៅភូមិគគីរ ឃុំបិទត្រាង ឬតំបន់ពយម៉ាចូវ ត្រូវ​ឈ្មួញ​ដី និងមន្ត្រីមានបុណ្យស័ក្តិខ្លះ ក្នុងជួររដ្ឋបាលខេត្តព្រះសីហនុ និងមានមន្ត្រីមានឋានៈខ្ពស់ខ្លះទៀត​នៅ​ថ្នាក់​ជាតិ បានចូលទៅកាន់កាប់​ និងបាន​​ពុះច្រៀក​​ដីក្នុង​បរិវេណដី​គម្រប​ព្រៃ​ឈើឆ្​នាំ​២០០២ លក់​ដូរ​អនា​ធិប​តេយ្យ​​ដោយ​គ្មាន​អាជ្ញាធរ​ពីស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ នៃ​រដ្ឋ​បាលខេត្តព្រះសីហនុ ចេញ​មុខ​ទប់​ស្កាត់​ទេ។

​ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ​ និងមន្ត្រីរាជការថ្នាក់ទាប មានមន្ទឹលថា បទល្មើស​ព្រៃឈើ ​ដែល​គ្មាន​ការ​បង្ក្រាប និង​អាច​ធ្វើ​​សកម្មភាព​ដោយរលូន ហើយ​​គ្មាន​អាជ្ញាធរ​ ឬរដ្ឋបាលខេត្តព្រះសីហនុ ហាម​ឃាត់​បែបនេះ ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ខ្លះ​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ជំនាញ ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​​​ក៏ថាបាន​ដែរ។ ពិសេសជាងនេះ ក៏ទំនង​ជាអាចមានមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់ ឬមាន​អំណាច​មួយ​ចំនួន កំពុងបំរើការងារ​នៅស្ថាប័ន​កំពូលៗថ្នាក់ជាតិ អាចមានឈ្មោះ មានចំណែកក្បាលដី នៅ​លើ​បរិវេណ​ដី​គម្រប​ព្រៃឈើបៃតង​ឆ្នាំ​២០០២នេះ​ដែរ ទើប លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មិន​ហ៊ាន​ចេញ​មុខទប់​ស្កាត់​​​បទល្មើស​​រានកាប់បរិវេណដីគម្របព្រៃឈើឆ្នាំ​២០០២ ​នាពេល​កន្លងមក​​។

4

ទាក់ទិន​នេះ​ កន្លងមក ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ នាពេលកន្លងមក ហាក់មានការរារែក ក្នុងការឆ្លើយបំភ្លឺជាមួយ​ ​អ្នក​យក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ ជុំវិញបទល្មើសបំផ្លាញ​​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ នៅតំបន់ពយម៉ាចូវ ចុងឆ្នេរអូរត្រេះខាងលើនេះ​។

​​យ៉ាងនេះក្តី លោក យន្ត មីន ធ្លាប់បានព្រលយថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ អាចនឹង​ត្រូវប្រឈមមុខច្បាប់ ឬត្រូវ​ផ្ដន្ទា​ទោស​ឲ្យបានធ្ងន់ធ្ងរ ព្រោះ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ស្នើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ដក​ខ្លួន​ជា​បន្ទាន់​។

​ទោះជាបែបនេះក្តី ប្រជាពលរដ្ឋខេត្តព្រះសីហនុ អះអាងថា សារព្រមាន ​របស់ លោក យន្ត មីន អភិបាល​ខេត្តព្រះសីហនុ​ ហាក់គ្មានប្រសិទ្ធភាពនោះទេ ​ផ្ទុយទៅវិញ បរិវេណ​ដីព្រៃ​ឈើ​ធម្មជាតិ ដែល​មាន​ដើមដុះ​ធំៗ​ដូច​ម្រាមដៃ នៅក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ​២០០២ត្រូវរលាយហិនហោចក្នុងរយៈពេល ២ឆ្នាំមកនេះ។ ពលរដ្ឋ​ អះ​អាងថា ដីគម្របព្រៃឈើឆ្នាំ​២០០២ ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន និង​សង់ផ្ទះធំតូចរាប់រយខ្នង ព្រម​ទាំង​បានធ្វើរបង​​រឹងមាំហ៊ុំព័ទ្ធ ហើយ​បាន​ពុះច្រៀកជាឡូៗ លក់​ដូរបន្ត​យ៉ាង​​អនា​ធិប​តេយ្យ​ និងគ្មានសមត្ថកិច្ច​ពីស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ នៃរដ្ឋបាលខេត្តព្រះសីហនុបច្ចុប្បន្ន ​ចេញមុខ​ទប់​ស្កាត់នោះទេមកដល់ពេលនេះ។ ​

​ត្រង់ចំណុចនេះ លោក យន្ត មីន ទទួល​ស្គាល់​ថា ពិត​ជា​មាន​សកម្មភាព​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយម៉ាចូវ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាង​ ដោយមានឈ្មួញ និងពលរដ្ឋមួយចំនួន ដែល​បាន​ចូលទៅកាន់​រានដីព្រៃ​ទាំងនោះ បាន​លក់ដូរបន្តអនាធិបតេយ្យ​ពិត​មែនរាល់ថ្ងៃ​នេះ។

យ៉ាងនេះក្តី មិនឃើញមាន មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មានវិធានការ ​ទប់ស្​កាត់​បទ​ល្មើសរានដីព្រៃឈើរដ្ឋនេះទេ នាពេលកន្លងមក​ រហូតដល់ពេលនេះ​ដីគម្រប​ព្រៃ​ឈើឆ្នាំ​២០០២ ដែល​សម្តេច ហ៊ុន សែន ដាក់ឲ្យរដ្ឋបាលខេត្ត​ព្រះសីហនុថែរក្សាជាគម្របបៃតងឲ្យបានគង់វង្សនោះ គឺត្រូវបំផ្លាញ​ទាំង​ស្រុង​អស់​ទៅ​ហើយ​៕

5.jpg

6.jpg

7

8.jpg

9

10

11

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s