លោកស្រី​ ស៊ុយ សុផាន ប្ដឹង​ពលរដ្ឋ​បុរីកីឡា​ម្នាក់​ទៅ​ក្រសួង​មហាផ្ទៃ

ប្រភព : ភ្នំពេញប៉ុស្តិ៍

6-Protest_11

ពលរដ្ឋ​បុរីកីឡា​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី​ ស៊ុយ ស៊ីផាន ​ពេល​កន្លង​មក​។

ភ្នំពេញៈ ពលរដ្ឋ​បុរីកីឡា​ម្នាក់​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រោយ​ពី​លោកស្រី​ ស៊ុយ សុផាន ប្តឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការតវ៉ា​រក​ដំណោះស្រាយ​នៅ​មុខ​ផ្ទះ​របស់​លោកស្រី​ជាច្រើន​ដង​ជាមួយ​នឹង​ពលរដ្ឋ​ផ្សេង​ទៀត​កាលពី​ខែ​កុម្ភៈ​កន្លង​មក​។

លោកស្រី​ ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​បាន​ប្តឹង​លោកស្រី​ ភោគ សុភីន អាយុ​ ៤៥ ​ឆ្នាំ​ជា​ពលរដ្ឋ​បុរី​កីឡា​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ​បាន​លោក​ សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​នេះ​ចេញ​ដីកា​កោះ​ហៅ​កាលពី​ថ្ងៃទី​ ៧ ខែ​មីនា​។ ដីកា​កោះ​ហៅ​លើក​ទី​ ១ ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​នគរបាល​ប៉ុស្តិ៍​វាលវង់ ដើម្បី​ប្រគល់​ឲ្យ​លោកស្រី សុភីន​។

ដីកា​កោះ​បាន​សរសេរ​ថា​៖ «​យើង​ជា​មន្ត្រីនគរបាល​យុត្តិធម៌​កោះ​ហៅ​ឈ្មោះ ភោគ សុភីន ភេទ​ស្រី អាយុ​ ៤៥ ​ឆ្នាំ​ចូល​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​បន្ទប់​លេខ​ ១៧ ​នៅ​ថ្ងៃទី​ ២០ ខែ​មីនា ឆ្នាំ​ ២០១៨ វេលា​ម៉ោង​ ៩ ​ព្រឹក​ដើម្បី​ចូល​មក​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​ឈ្មោះ​ ស៊ុយ សុផាន​»​។

ទោះ​យ៉ាង​ណា​លិខិត​កោះ​នោះ​មិន​បាន​បញ្ជាក់​ពី​បទល្មើស​អ្វី​នោះ​ទេ​។

លោកស្រី សុភីន ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​ប្រគល់​លិខិត​កោះ​ហៅ​នោះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​ការប្តឹង​នេះ​គឺ​ដោយសារ​តែ​សកម្មភាព​របស់​លោកស្រី និង​ពលរដ្ឋ​បុរីកីឡា​ប្រមាណ​ជា​ ៣០ ​នាក់​ផ្សេង​ទៀត​ដែល​បាន​ធ្វើការ​តវ៉ា​រក​ដំណោះស្រាយ​នៅ​មុខ​ផ្ទះ​លោកស្រី​ ស៊ុយ សុផាន ​ប្រមាណ​ជា​ ៣ ​ដង​នៅក្នុង​ខណ្ឌ​ទួលគោក​កាលពី​ខែ​មុន​។ ក្នុង​នោះ​រួមមាន​ការ​បាច អំបិលម្ទេស វាយ​ធុង និង​ចាន​ឆ្នាំង​ជាដើម ហើយ​មាន​អង្គរក្ស​ចេញ​ទៅ​ហាមឃាត់​។ ប៉ុន្តែ​នៅពេល​ដែល​ពួកគាត់​មិន​ព្រម​ឈប់​ក៏​ត្រូវ​បាន​អង្គរក្ស​ប្រមូល​យក​អស់​។

លោកស្រី​ថ្លែង​ថា​៖ «​អ៊ីចឹង​ឈូស​ផ្ទះ​ខ្ញុំ​ហើយ​ប្តឹង​ខ្ញុំ​ទៀត​អ៊ីចឹង​។ ខ្ញុំ​ទៅ​តវ៉ា​រក​ដំណោះ​ ៦ ​ឆ្នាំ​ហើយ​ឲ្យ​សងផ្ទះ សង​ដី​ខ្ញុំ​វិញ​។ គាត់​ខឹង​ខ្ញុំ​រឿង​តវ៉ា​នៅ​មុខ​ផ្ទះ​គាត់​ហ្នឹង​»​។

លោកស្រី អះអាង​ថា​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​តាម​ការ​កោះហៅ​។ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ប្រមាណ​ជា​ ៣០ ​នាក់​អម​ដំណើរ​ទៅ​ផង​ដែរ​។

លោក​ ជាវ វិបុល ​នាយ​ប៉ុស្តិ៍​វាលវង់​បាន​អះអាង​ថា​មិន​បាន​ដឹងថា​ការប្តឹង​នោះ​គឺ​ពាក់ព័ន្ធ​នឹង​បទ​អី្វ​ទេ​។

លោក​ សុខ ខេមរិន្ទ ក៏​បាន​អះអាង​ផង​ដែរ​ថា មិន​បាន​ចាំ​ថា​ការប្តឹង​នោះ​មាន​ពាក់ព័ន្ធ​នឹង​បទ​អី្វ​ទេ​។ ទោះ​យ៉ាង​ណា​ឲ្យ​លោកស្រី សុភីន ចូល​តាម​ការ​កោះហៅ​នោះ​តាម​ពេលវេលា​កំណត់​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s