ពលរដ្ឋ​នៅ​សងខាងផ្លូវ​រថភ្លើង​ជិត ​២០០ ​នាក់​ដាក់​ញត្តិ​ទៅ​ ៣​ ស្ថា​ប័ន​ ​រក​ដំណោះ​ស្រាយបញ្ហា​ដីធ្លី

ប្រភព : ភ្នំពេញ ប៉ិស្តិ៏

railway(21)

ក្រុមពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងពេលយកញត្តិមកដាក់នៅក្រសួងដែនដី កាលពីព្រឹកមិញ ។

ភ្នំពេញៈ ពលរដ្ឋ​ប្រមាណ​ជិត ២០០​ នាក់ ក្នុង​ចំណោម​ច្រើន​គ្រួសារ​រស់នៅ​អម​សង​ខាង​ផ្លូវ​រថ​ភ្លើង នៅ​ព្រឹក​ថ្ងៃទី​ ២១ ​ខែ​មីនា ​នេះ​ បាន​នាំ​គ្នាដាក់​ញត្តិ​នៅ ​សា​លា​រាជ​ធានី​ភ្នំពេញ ខុទ្ទ​កា​ល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ ក្រសួង​រៀបចំ​ដែន​ដី​ នគរូប​នីយកម្ម ​និង ​សំណង់ ដើម្បី​តវ៉ានឹង​គម្រោង​អភិ​វ​ឌ្ឍន៍​ដែល​ត្រូវ​កាត់​ដី​ពីពួកគេ​ប្រវែង ​៣០​ ម៉ែត្រ​ ដោយ​យក ១៥ ម៉ែត្រ​ធ្វើ​ផ្លូវ​ចាក់​បេតុងនិង​ ១៥​ ម៉ែត្រ​ទៀត ​ប្រគល់​ឲ្យ​អ្នក​​រស់​នៅ​អនា​ធិប​តេយ្យ​។

លោក កេង ណា​រុន តំណាង​ពលរដ្ឋ​នៅ​ចំណុច​គីឡូ​ម៉ែត្រ​លេខ ៦ បាន​ថ្លែងថា ក្រុម​ពលរដ្ឋ​ទាំង​នេះ មិន​ពេញ​ចិត្ត​នឹង​គម្រោង​អភិ​វ​ឌ្ឍន៍​ផ្លូវ​នេះ​ទេ ព្រោះ​ផ្លូវ​នេះ​នឹងត្រូវ​កាត់​យក​ចំណី​ផ្លូវ​ ៣០ ម៉ែត្រ​ ហើយ​ស្ថាប​នា​ជា​ផ្លូវ​បេតុង​តែ​ម្ខាង​ ១៥ ​ម៉ែត្រ ហើយ ១៥​ ម៉ែត្រ​ទៀត ​ត្រូវ​ដក​ហូត​ទៅ​ប្រគល់​ឲ្យ​អតីត​ពល​រដ្ឋ​ដែល​រស់​នៅ​លើ​ផ្លូវ​រថភ្លើង​ចាស់​ដែល​មិន​ស្រប​ច្បាប់​។

លោក​បញ្ជាក់​ថា៖​«ពួក​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​នេះ​ទេ ប៉ុន្ដែ​ពួក​យើង​យល់​ព្រម​ប្រគល់​ដី​ប្រវែង​១០​ម៉ែត្រ​ជូន​សា​លា​ក្រុង​ធ្វើ​ផ្លូវ ហើយ​​រឿង​ដែល​ចង់យក​ដី​ពី​ពួក​ខ្ញុំ​ទៅ​ឲ្យ​អ្នកផ្សេង​ពួក​ខ្ញុំ​មិន​គាំទ្រ​ទេ។ប៉ុន្ដែ​យើង​នៅ​ចាំមើល​អាជ្ញាធរ​ទាំង៣ស្ថាប័ន​នេះ គេ​ថានឹង​យក​ទៅ​ពិនិត្យ ហើយ​រយៈ​ពេល​មួយ​សប្ដាហ៍​នឹង​ទទួល​លទ្ធ​ផល»។

តាម​ខ្លឹម​ក្នុង​ញត្តិ​នោះ​បង្ហាញ​ថា៖«យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​សំណូម​ពរ​ដល់​សម្ដេច​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្ត​រាគមន៍​​តាម​គោល​នយោ​បាយ​ឈ្នះ ឈ្នះ ទៅ​ឯកឧ​ត្តម​អភិបាល ​នៃ​គណៈ​អភិ​បាល​រាជធានី​ភ្នំពេញ​ ព្រោះ​ពលរដ្ឋ​សុំ​កាត់​ដី​ពី​អ័ក្ស​ផ្លូវ​ម្ខាង​ត្រឹមតែ ១០ ម៉ែត្រ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ឲ្យ​នៅ​កម្រិត​អប្ប​បរមា។ សុំ​កុំ​យក​ដី​កម្ម​សិទ្ធិនិង​ដី​ចំណីផ្លូវ​មុខផ្ទះ​របស់​យើងខ្ញុំ​ដែល​កំពុង​រស់នៅ​ទៅ​បែង​ចែក​ឲ្យ​អ្នក​ផ្សេងៗ (ពួក​សំណង់​មិន​រៀបរ​យ) និង​ សុំ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ (ប្លង់រឹង) ឲ្យ​យើងខ្ញុំ​ទាំង​អស់​គ្នា​បាន​ឆាប់រ​ហ័សផង»​។

លោក ឃួ​ង ស្រេង អភិ​បាល​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី១ ​ខែមី​នា ឆ្នាំនេះ បាន​ដឹកនាំ​ប្រតិភូ​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង និង​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​នៅ​ចំណុច​ខាងលើនេះ ដោយ​បាន​ប្រាប់​ពលរដ្ឋ​ថា ផ្លូវ​រថភ្លើង​នេះ ត្រូវ​កាត់​ចេញ​ ៣០ ​ម៉ែត្រ​ ដោយ​ស្ថាប​នា​ចាក់​ជា​ផ្លូវ​បេ​តុង៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s