សមាគមកាត់ដេរអាមេរិកបារម្ភ​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​ការ​​​​គោរព​​​សិទ្ធិការងារ និង​​​សិទ្ធិមនុស្ស

ប្រភព : វិទ្យុអាស៊ីសេរី

7315e318-d8bf-48e2-a4dc-7dfc453230a3

សមាគមខាងផ្នែកកាត់ដេររបស់អាមេរិកមួយចំនួន បានសម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវឌ្ឍន៍​ថ្មីៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​​មិន​​ត្រឹម​​តែ​​បាន​បំផ្លាញ​​ដល់​​ការ​​គោរព​​សិទ្ធិការងារប៉ុណ្ណោះទេ ប៉ុន្តែ​បាន​ធ្វើ​បរិយាកាស​នៃ​ការ​គោរព​សិទ្ធិមនុស្ស មាន​ការ​ធ្លាក់ចុះយ៉ាងខ្លាំង។

សមាគមវាយនភណ្ឌ និងស្បែកជើង (AAFA) សមាគមយុត្តិធម៌ខាងការងារ (FLA) និងអង្គការ សមាគមជាច្រើនទៀត បានសរសេរលិខិតរួមគ្នាមួយច្បាប់ផ្ញើទៅកាន់លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា​កន្លង​ទៅ​នេះ ដើម្បី​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌទណ្ឌទៅលើលោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិបណ្តាញព្រះសង្ឍឯករាជ្យ និងលោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)  លោក ជា មុន្នី អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក អាត់ ធន់ ប្រធាន​សហជីព ​ស៊ីខៅឌូ និង​ក្រុម​សមាជិក​សហជីព​ជា​ច្រើន​ទៀត។

ក្រុមនេះ បានជំរុញឲ្យរបបក្រុងភ្នំពេញធានាអំពីការគោរពសិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​​របស់​​ពលរដ្ឋ ជា​​ពិសេស​​ក្រុម​​អ្នក​​ធ្វើ​​ការងារ​​ខាង​​ផ្នែក​​ឃ្លាំ​មើល​​សិទ្ធិមនុស្ស។ ក្រុម​សមាគម​​​ខាង​​​ផ្នែក​​វាយណភណ្ឌ របស់​​អាមេរិកាំង​​ទាំង​​នេះ ក៏​​បាន​​ក្រើន​​រំលឹក​​ដល់​​របប​​លោក ហ៊ុន សែន​ ថា សេរីភាព​ខាង​នយោបាយ នីតិរដ្ឋ ការ​គោរព​សិទ្ធិ​ពលរដ្ឋ​អន្តរជាតិ និង សិទ្ធិ​ការងារ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សំរាប់​ការ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​ជំនួញ និង​ពាណិជ្ចកម្ម​អន្តរជាតិ។

ក្រុមសមគមទាំងនេះបានទាមទារឲ្យលោក ហ៊ុន សែន បញ្ចប់រាល់ទំរង់នៃការយាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​មក​លើ​​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ការពារ​សិទ្ធិ​ការងារ​ទាំង​នេះ ដើម្បី​​អាច​​ឲ្យ​​ពួក​​គេ​​មាន​​​លទ្ធភាព​ក្នុង​ការ​បំពេញ​កិច្ចរបស់ខ្លួនដោយគ្មានឧបសគ្គ៕​​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s