ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ យល់​ព្រម​សង​ដី​ឲ្យ​ពលរដ្ឋ​នៅ​ខែត្រ​កោះកុង ជាង ៣០០​គ្រួសារ​វិញ ក្រោយ​ទាមទារ​ជាង ១០​ឆ្នាំ

ប្រភព : វិទ្យុអាស៊ីសេរី

image (1).jpg

ក្រុមប្រជាពលរដ្ឋជាង៣០០គ្រួសារដែលមានជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន កោះកុង​ភ្លែនថេសិន (Koh Kong Platantion) និង​ក្រុមហ៊ុន កោះកុង ស៊ូហ្គ័រ (Koh kong Sugar Industry) របស់​លោក លី យ៉ុងផាត់ ជា​សេដ្ឋី​បន​ល្បែង ឈ្មួញ​ដី និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល និង​ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ខែត្រ​កោះកុង ប្រកាស​ថា ពួក​គាត់​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី។

តំណាង​ពលរដ្ឋ​ក្រុម ១៧៥​គ្រួសារ ដែល​ទទួល​បាន​ដី ៣​ហិកតារ និង​ថវិកា ២.៥០០​ដុល្លារ អ្នកស្រី ផាវ ញ៉ើង ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពួក​គាត់​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ និង​បាន​សរសើរ​លោក ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​ល្អ។ តែ​ទោះ​យ៉ាង​ណា តំណាង​ពលរដ្ឋ​រូប​នេះ ទទូច​ឲ្យ​លោក ជា សុផារ៉ា​ ដោះ​ស្រាយ​សំណង​ឲ្យ​បាន​គ្រប់​គ្នា បើ​ទោះ​ជា​ពលរដ្ឋ​រងគ្រោះ​ខ្លះ បាន​ទទួល​សំណង​បន្តិចបន្តួច​ពី​ក្រុមហ៊ុន​ក៏​ដោយ៖ «លក្ខខ័ណ្ឌ​ដោះស្រាយ​ត្រូវ​បញ្ចប់​ឲ្យ​អស់​សិន មុន​នឹង​គាត់ ប្រគល់​លុយ​អោយ​មក​គ្រប់ គាត់​ប្រគល់​លុយ​អោយ​យើង យើង​នឹង​ផ្ដិត​មេដៃ​ជូន​គាត់។ ថ្ងៃ​នេះ​យើង​ផ្ដិត​មេដៃ​អោយ​គាត់​ថា នឹង​ឈប់​តវ៉ា​សិន បើ​ថ្ងៃ​ក្រោយ​យើង​ផ្ដិត​មេដៃ​មួយ​ទៀត។ សម្រាប់​ថ្ងៃ​នេះ យើង​ទូទាត់​ថវិកា គាត់​ថា​ខ្លះ​មាន​ចាប់​ឆ្នោត

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ឲ្យ​ដឹង​ថា កិច្ចប្រជុំ ដែល​រៀបចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ទាំង​ភាគី​រដ្ឋាភិបាល ភាគី​ក្រុមហ៊ុន លី យ៉ុងផាត់ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​សង្គម​ស៊ីវិល និង​ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជា​ស្ថាពរ។ ក្រសួង​ដែនដី​ថា ក្រុមហ៊ុន លី យ៉ុងផាត់ រ៉ាប់រង​ផ្ដល់​ដី និង​ផ្ដល់​លុយ​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំង​នោះ ដោយ​ក្រុមហ៊ុន​យល់​ព្រម​កាត់​ដី​ឲ្យ​រដ្ឋ​ទំហំ ៨២៥​ហិកតារ នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល ដើម្បី​ឲ្យ​រដ្ឋ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី នៅ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន លោក​ឧកញ៉ា លី យ៉ុងផាត អះអាង​ថា បាន​កើត​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ​២០០៦ មក​ម្ល៉េះ។ ជាង ១០ឆ្នាំ​មក​នេះ ពលរដ្ឋ​អះអាង​ថា ដើម្បី​ទាមទារ​ដី​មក​វិញ ពួក​គាត់​បាន​ប្រើប្រាស់​ការ​តវ៉ា​គ្រប់​វិធីសាស្ត្រ ដោយ​ប្រឈម​នឹង​ការ​ប្រើ​ហិង្សា និង​តុលាការ ពី​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន។ ជម្លោះ​នេះ ក៏​ធ្លាប់​ត្រូវ​បាន​តំណាង​ពលរដ្ឋ ប្ដឹង​ក្រុមហ៊ុន​ដល់​តុលាការ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ផង​ដែរ។ ពលរដ្ឋ ចាត់​ទុក​ការ​ទទួល​បាន​ដំណោះស្រាយ​នៅ​ពេល​នេះ​ថា ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី។

អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន​ អបអរ​សាទរ​ចំពោះ​ដំណោះស្រាយ​របស់ លោក ជា សុផារ៉ា។ ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កោះកុង ប្រាប់​ថា អាជ្ញាធរ​ថ្នាក់​ជាតិ ទើប​តែ​ដោះស្រាយបាន២ក្រុមប៉ុណ្ណោះ នៅ​សល់​ពលរដ្ឋ​ក្រុមទី​៣ ដែល​មាន​ចំនួន​ជាង៣០០គ្រួសារបន្ថែមទៀត ព្រោះ​សមាគម​សិទ្ធិមនុស្ស អាដហុក​ បាន​ទទួល​បណ្ដឹងពីពលរដ្ឋ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ មាន​ចំនួន ៣​ក្រុម៖ «យើង​ឃើញ​មាន​ការ​ដោះស្រាយ​ក្នុង​ការ​ពាក់ព័ន្ធ ករណី​ខាង​លើ​នេះ ២​ក្រុម​ប្រជាពលរដ្ឋ​យល់ព្រម​ទទួល​យក​ទាំង​អស់​គ្នា។ ប៉ុន្តែ​យើង​មិន​ដឹង​ថា មួយ​ក្រុម​ទៀត​ទទួល​យក​ឬ​អត់​ទេ ព្រោះ​ពលរដ្ឋ​ទាំង ៣​ក្រុម​ធ្លាប់​ដាក់​ញត្តិ​សរសេរ​វិក្កយបត្រ​ទៅ​អាជ្ញាធរ​ទាំង​អស់​គ្នា​អញ្ចឹង​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាំង​អស់​គ្នា ព្រោះ​យើង​មិន​ទាន់​អាច​សន្មត​ថា ជម្លោះ​ទាំង​អស់​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ

លោក ញៀប សំអឿន ចង់​ឃើញ លោក ជា សុផារ៉ា ដោះស្រាយ​បញ្ចប់​ឲ្យ​អស់​រវាង​ពលរដ្ឋ​ដែល​នៅ​សេស​សល់ ក្នុង​ក្រុម ១៧៥​គ្រួសារ និង​ក្រុម ២០០​គ្រួសារ និង​បន្ត​បញ្ចប់​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​បន្ថែម​ទៀត ទើប​ជម្លោះ​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះ​កុង​ត្រូវ​បិទ​បញ្ចប់​ទាំង​ស្រុង។ សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​ដែល​រង​គ្រោះ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ នឹង​មិន​សុខចិត្ត​បញ្ឈប់​សកម្មភាព​តវ៉ា​ទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s