ពលរដ្ឋ​ម្នាក់​ប្តឹង​មេភូមិ និង​ឈ្មួញ​​ដី​ពី​បទ​ឃុបឃិត​គ្នា​រំលោភ​យក​ដី

ប្រភព : ភ្នំពេញ ប៉ិស្តិ៏

3-Accused_12

ពលរដ្ឋ​ ២ ​នាក់​ប្តី​ប្រពន្ធ​កាន់​ពាក្យ​បណ្តឹង​ប្តឹង​ចោទ​មេភូមិ​ឃុបឃិត​ជាមួយ​ឈ្មួញ​រំលោភ​យក​ដី​។

ឧត្តរមានជ័យៈ ពលរដ្ឋ​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្ដឹង​មេភូមិ និង​ឈ្មួញ​រកស៊ី​ដី​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ ជា កុយ ទៅ​សាលាខេត្ត និង​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ខណៈ​ដែល​មាន​ពលរដ្ឋ​ប្រមាណ​ជាង ១០០ នាក់​ស្ម័គ្រចិត្ត​ធ្វើ​ជា​សាក្សី​គាំទ្រ​ដើម​បណ្ដឹង​។ ប៉ុន្ដែ​មេភូមិ​ជំនួស​មុខ​ឲ្យ​ឈ្មួញ​ល្បី​ឈ្មោះ​រូប​នោះ បាន​ប្ដឹង​ប្រជាពលរដ្ឋ​វិញ​ពី​បទ​បរិហារកេរ្ដិ៍​សាធារណៈ​។

តាម​ពាក្យបណ្ដឹង​របស់​លោក មុត កៅ ហៅ​ យាន អាយុ ៥៨ ឆ្នាំ​រស់នៅ​ភូមិ​ផ្អុង សង្កាត់​កូនក្រៀល ក្រុង​សំរោង​បាន​បង្ហាញ​ថា លោក​ជា​អតីតយុទ្ធជន​រស់ក្នុង​ជីវភាព​ក្រ​លំបាក​ជាមួយ​ប្រពន្ធ​ឈ្មោះ សាន់ ស៊ីនៀត ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលា​ខេត្ត និង​សាលាដំបូង​ខេត្ត​ចំពោះ​បុគ្គល ៧ នាក់ ទី​ ១- ឈ្មោះ អ្នកស្រី វង់ ស៊ីថា មេភូមិ​ផ្អុង ទី​ ២- ជា កុយ រស់នៅ​ភ្នំពេញ ទី​ ៣- ​ឈ្មោះ​ តារា ​រស់នៅ​ភ្នំពេញ ជា​មេការ​របស់​ឈ្មោះ ជា កុយ និង ៤ នាក់​ផ្សេង​ទៀត​ជា​ប្រជាការពារ​ភូមិ​ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​រំលោភបំពាន​លើ​ដី​កម្មសិទ្ធិ​ឯកជន​។

ពាក្យបណ្ដឹង​នេះ​បញ្ជាក់​ថា​ឈ្មោះ​ទាំង​ ៧ ​នាក់​ខាង​លើ​បាន​ឃុបឃិត​គ្នា រំលោភ​យក​ដីស្រែ​ចម្ការ​របស់​លោក ទំហំ​ជាង ៤ ហិកតា ស្មើ​នឹង ៤៧.២៩១ ម៉ែត្រការ៉េ និង​យក​គ្រឿងចក្រ​ប្រភេទ​អេស្កាវ៉ាទ័រ​ទៅ​កាយ​បំផ្លាញ​ផលដំណាំ​រួម​មាន​ដើម​ស្វាយ​ចំនួន ២៥០​ដើម និង​ដើម​សិរមាន់​ចំនួន ១៣ ​ដើម ដើម​ឫស្សី​ជាង ១០០ គុម្ព និង​បង្គោលរបង ១៥០ ដើម​។

ពាក្យបណ្ដឹង​នោះ​បញ្ជាក់​ថា​៖ «​ខ្ញុំ​កាន់កាប់ និង​អាស្រ័យ​ផល​នៅ​លើ​ដី​នេះ​នៅ​ដើម​ឆ្នាំ ១៩៩៩ និង​ធ្វើ​លិខិត​ផ្ទេរ​ឲ្យ​ប្អូន​នៅ​ឆ្នាំ ២០០៧ ដោយ​មាន​ការបញ្ជាក់​ពី​អតីត​មេភូមិ​ផ្អុង​រហូត​បាន​ដាំដុះ​ដំណាំ​ជាច្រើន​។

ពាក្យបណ្តឹង​បន្ត​ថា​លុះ​មក​​ដល់​ថ្ងៃ​ទី​ ៦ ខែ​មិថុនា ឆ្នាំ ២០១៧ អ្នកស្រី វង់ ស៊ីថា ជា​មេភូមិ​បាន​ចុះហត្ថលេខា​នៅ​លើ​ប្លង់​ផែនទី​បង្ហាញ​ទីតាំង​នៅ​ក្នុង​ភូមិ​ផ្អុង សង្កាត់​កូនក្រៀល ក្រុង​សំរោង​ទៀត​។ រហូត​មក​ដល់​ថ្ងៃទី ១៩ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ស្រាប់​តែ​បុគ្គល​ទាំង​ ៧ ​នាក់​ខាង​លើ​បាន​យក​គ្រឿងចក្រ​មក​ធ្វើ​សកម្មភាព​បំផ្លាញ​ផលដំណាំ​នៅ​លើ​ដី​របស់​ខ្ញុំ​តែ​ម្ដង​»​។

លោក មុត កៅ ហៅ យាន ពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​នោះ មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​។

កាលពី​ថ្ងៃទី​ ២២ ខែ​មីនា​ឆ្នាំ ២០១៨ ​នេះ​មាន​ពលរដ្ឋ​ជា​សាក្សី​ចូលរួម​ចំនួន​ ១១៤ នាក់​ស្ម័គ្រចិត្ត​ចេញ​ញត្តិ​គាំទ្រ​ឈ្មោះ មុត កៅ ​ជាដើម​បណ្ដឹង និង​ប្រពន្ធ​ឈ្មោះ សាន់ ស៊ីនាត និង​មាន​កូន​ចំនួន ១០ នាក់​រស់នៅ​ក្នុង​បន្ទុក​។

លោក ជា កុយ ដែល​ជា​ចុង​បណ្ដឹង​នោះ​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ដែរ​កាល​ពី​ម្សិលមិញ​។ ប៉ុន្ដែ​អ្នកស្រី វង់ ស៊ីថា មេភូមិ​ផ្អុង​បាន​ឲ្យ​ដឹង​ថា ដី​នេះ​មិនមែន​ជា​ដី​របស់​ឈ្មោះ មុត កៅ ទេ គឺ​ដី​របស់​ឈ្មោះ ហាត់ ភាព ដោយ​បាន​លក់​បន្ដ​ឲ្យ​គេ​ផ្សេង​យូរ​ហើយ​ «​បើ​លោក​មិន​ជឿ​សូម​សួរ​ទៅ​មេភូមិ​ចាស់​ទៅ​បាន​ដឹង​ហើយ ព្រោះ​មេភូមិ​ចាស់​បាន​មក​ផ្ដិត​មេដៃ​ធ្វើ​សាក្សី​ឲ្យ​លោក មុត កៅ ដើមបណ្ដឹង​ទៀត​ផង​»​។

អ្នកស្រី​បាន​ថ្លែង​បន្ត​ថា អ្នកស្រី​គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​រូប​នេះ​វិញ​ពី​បទ​បរិហារកេរ្ដិ៍​ជា​សាធារណៈ ដោយ​ចោទ​ថា​អ្នកស្រី​បាន​ឃុបឃិត​គ្នា​ចេញ​ឯកសារ​ខុស​ច្បាប់​ឲ្យ​ទៅ​ឈ្មោះ ជា កុយ ខណៈ​ដែល​អ្នកស្រី​បាន​ធ្វើ​អ្វីៗ​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក ហង់ ហ្រ៊ីដ្ដា អ្នក​នាំពាក្យ​តុលាការ​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា លោក​ទើប​តែ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ មុត កៅ ដែល​ប្ដឹង​អ្នកស្រី​ វង់ ស៊ីថា មេភូមិ​របស់​គាត់​។ ប៉ុន្ដែ​ការចាត់ចែង​យ៉ាង​ណា​នោះ គឺ​ស្ថិត​នៅ​លើ​ចៅក្រម​ជា​អ្នក​សាកសួរ និង​សម្រេច​តាម​ស្ថានភាព​ជាក់ស្ដែង​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ទើប​តែ​ទទួល​កាលពី​ម្សិលមិញ ហើយ​ខ្ញុំ​បាន​ប្រគល់​ជូន​ទៅ​ថ្នាក់លើ​ទៀត ហើយ​ការសម្រេច​បែបណា​នោះ​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់​»​។

លោក ស្រី ណារ៉េន មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែង​ថា លោក​នៅ​មិន​ទាន់​បាន​ដឹង​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ប៉ុន្ដែ​យ៉ាង​ណា​ក្តី​លោក​នឹង​បន្ត​ឃ្លាំ​មើល​ស្ថានភាព​នេះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s