អភិបាលខេត្ត​កោះកុង ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​ឈប់​ឈូស​ដំណាំ​ពលរដ្ឋ

ប្រភពៈ​ ភ្នំពេញប៉ុស្តិ៍

១

តំណាង​ក្រុមហ៊ុន UDG ចុះ​មក​មើល​ដី​ក្នុង​ស្រុក​គិរីសាគរ។

កោះកុងៈ កាលពី​ថ្ងៃ​អង្គារ​អភិបាលខេត្ត​កោះកុង​លោកស្រី មិថុនា ភូថង បាន​ឲ្យ​ដឹងថា លោកស្រី​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ចិន Union Development Group បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដី​ទាំងអស់​នៅ​ក្នុង​ស្រុក​គិរីសាគរ​ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​អាជ្ញាធរ​បញ្ចប់​ការវាយ​តម្លៃ​អំពី​ការខូចខាត​ជា​មុន​សិន​។

អ្នកភូមិ​បាន​អះអាង​ថា​ដំណាំ​របស់​ពួកគាត់​ត្រូវ​បាន​ឈូសឆាយ​បំផ្លាញ​អស់ ចំណែកឯ​អ្នក​ភូមិ​ខ្លះ​ទៀត​បាន​អះអាង​ថា​រដ្ឋាភិបាល​បាន​បដិសេធ​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​។

លោកស្រី​ ភូថង ថ្លែង​ថា​៖​ «​យើង​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​ឱ្យ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដី​របស់​ពួកគេ ហើយ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ពិនិត្យ​ដំណាំ​ដែល​ត្រូវ​បាន​បំផ្លាញ មុន​ពេល​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​» ។

អ្នកភូមិ​ប្រហែល ៣០ នាក់​បាន​ជួប​ជាមួយ​អភិបាលខេត្ត​ និង​មន្ត្រី​ក្នុង​មូលដ្ឋាន​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បន្ទាប់ពី​ពួកគេ​បាន​ប្តឹង​ថា​ក្រុមហ៊ុន UDG បាន​ឈូសឆាយ​បំផ្លាញ​ដើម​ដូង​ដើម​ស្វាយចន្ទី​របស់​ពួកគេ​ដែល​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរ​របស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ ៣,៨ ពាន់​លាន​ដុល្លារ​នៅ​លើ​ដីសម្បទាន​ចំនួន ៤៥ ០០០ ហិកតា​ដែល​លាតសន្ធឹង​ ២ ​ស្រុក​។

អ្នកស្រី សំ លុន អាយុ​ ៦២ ឆ្នាំ បាន​រៀបរាប់​ថា​អាជ្ញាធរ​បាន​ប្រាប់​អ្នកស្រី និង​ពលរដ្ឋ​ជាច្រើន​ទៀត​ថា​ពួកគេ​បាន​បង់​សំណង​ចំនួន ៨០០០ ដុល្លារ​រួច​ហើយ​។ «​អាជ្ញាធរ​បដិសេធ​មិន​ស្វែងរក​ដំណោះស្រាយ​ឲ្យ​យើង​ទេ ពីព្រោះ​គេ​ថា​យើង​បាន​ទទួល​សំណង​រួច​ហើយ​ ប៉ុន្តែ​តាម​ការពិត​យើង​មិន​ទាន់​បាន​ទទួល​សំណង​អ្វី​ទេ​»​។

លោកស្រី ភូថង បាន​ទទួល​ស្គាល់​ថា​គ្រួសារ​មួយ​ចំនួន​មិន​ត្រូវ​បាន​បញ្ចូល​ក្នុងការ​បែងចែក​ប្រាក់​សំណង​ទេ ចំណែកឯ​ក្រុមហ៊ុន UDG មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s