កម្ពុជា​ចោទ​ឧត្ដមស្នងការ​អ.ស.ប​សិទ្ធិមនុស្ស​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន

ប្រភព៖ វិទ្យុអាស៊ីសេរី 

អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹកកក់ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​មុខ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៧។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចោទប្រកាន់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា​កំពុងតែ​រំលោភ​ដែន​សមត្ថកិច្ច និង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហៅ​កាត់​ថា OHCHR កាលពី​ថ្ងៃ​ទី​១១ ឧសភា បាន​សម្ដែង​ការ​ខកចិត្ត​ទៅ​នឹង​ប្រព័ន្ធ​តុលាការ​របប​លោក ហ៊ុន សែន ជុំវិញ​ការ​បន្ត​ដាក់​ពន្ធនាគារ សមាជិក និង​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ចំនួន​១១​នាក់ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដឹកនាំ​ចលនា​កុប្បកម្ម និង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លងទៅ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ទទូច​ដល់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​នេះ ដោយ​ប្រើ​ភាសា​ធ្ងន់ៗ ថា​ត្រូវ​គោរព​ឲ្យ​បាន​យ៉ាង​ម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន នូវ​បទដ្ឋាន​សាកល ការប្រតិបត្តិ​ផ្សេងៗ និង​ពិសេស​កិច្ចសន្យា ដែល​ខ្លួន​មាន​ជាមួយ​របប​នេះ ប្រសិនបើ​មិន​ចង់​ទទួលរង​នូវ​ការ​បន្ទាប​តម្លៃ​ប្រព័ន្ធ​របស់​អង្គការសហប្រជាជាតិ​ទាំងមូល។

អ្នកនាំពាក្យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស អ្នកស្រី រ៉ាវីណា ស្សាមដា​សានី (Ravina Shamdasani) កាលពី​ថ្ងៃ​ទី​១១ ឧសភា បាន​ថ្លែង​ក្នុង​កំណត់​សង្ខេប​ស្ដីពី​កម្ពុជា ថា តាម​ការ​ឃ្លាំមើល​សវនាការ​ជំនុំជម្រះ​ក្តី​កន្លងមក ទាំង​នៅ​សាលាដំបូង និង សាលាឧទ្ធរណ៍ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា សង្កេតឃើញ​នូវ​ភាព​ខ្វះ​ចន្លោះ ទាក់ទង​នឹង​ការ​ជំនុំជម្រះ ដែល​មិន​អាច​ផ្ដល់​ភាព​យុត្តិធម៌ និង​បាន​ជះឥទ្ធិពល​មិនល្អ ដល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​អ្នក​ទាំង ១១រូប​នោះ។ អ្នកស្រី​បន្ថែម​ថា ក្នុង​ពេល​សវនាការ គ្មាន​ភស្តុតាង​ណាមួយ ដែល​បង្ហាញ​ថា អ្នក​ទាំង ១១​នោះ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា ដូច​ការចោទប្រកាន់​នោះ​ឡើយ ហើយ​ថា ពួកគាត់​ជាប់ឃុំ​ជាង ១០០០​ថ្ងៃ​មកនេះ គឺ​ដោយសារតែ​ទស្សនៈ​នយោបាយ និង​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s