ទុក​ឱ្យ​សង់​រួចរាល់ ទើប​ទៅ​វ៉ៃ​ចោល​… មែន​ទេ?

ប្រភព៖ កោះសន្ដិភាព

ខេត្តកំពត ៖ ខណៈ​ពេល​នេះ​ដី​នៅ​ក្នុង​ក្រុង​កំពត កំពុង​តែ​មាន​តម្លៃ​គ្រប់​ទីកន្លែង ជា​ពិសេស​នៅ​តំបន់​ជាប់មាត់​សមុទ្រ និង​តំបន់​មាត់ទឹក​តាម​ដៃ​ព្រែក ដោយសារ​តែ​ដី​មាន​ហាងឆេង​នៅ​ទូ​ទាំង​ក្រុង​ដូច្នេះ​ហើយ បានជា​មាន​ក្រុម​អ្នក​គួ​ក​ជេ​ដី​នៅ​ក្នុង​ក្រុង​កំពត នៃ​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​មួយ​នេះ​កំពុង​ត្រូវប៉ាន់​ក្នុង​ការ​ដើរ​គួ​ក​ជេ​ដី​សម្រាប់​​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​មួយ​ម៉ែត្រការ៉េ​ពី​៥០​ដុល្លារ​ទៅ​១០០​ដុល្លារ​ក៏​មាន ។

ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​អ្នក​ដែល​មាន​ដី​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​នៅ​តាម​ដងព្រែក​កំពង់បាយ ព្រែក​វត្ត​ត្រើយ​កោះ ដែល​ត​ភ្ជាប់​ពី​ព្រែក​ស្ពាន​បេ​សេ​អ៊ី (BCI) ស្ថិត​ក្នុង​ក្រុង​កំពត​​នា​ពេល​កន្លង​មក ដែល​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ​ក្រុង​បាន​ហាមឃាត់​មិន​ឲ្យ​សង់​សំណង់​រឹង​មាំ​នៅ​លើ​ដី​ចំណី​ព្រែក​ខាងលើ ដែល​ជា​ហេតុ​នាំ​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ក្រុង និង​ប៉ះពាល់​ដល់​បរិស្ថាន​ខាង​គម្រប​ឆ្នេរ​ផង​ដែរ​។

ប៉ុន្តែ​ឥឡូវនេះ គេ​ឃើញ​តំបន់​ដែល​អាជ្ញាធរ​ក្រុង​បាន​ហាមឃាត់​ខាងលើ ត្រូវ​បាន​អ្នក​ដែល​​កាន់កាប់​បណ្តោះអាសន្ន​កន្លង​មក​នោះ លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ជា​ច្រើន​តំណរ រួច​អ្នក​ដែល​ហ៊ាន​ទិញ​ផ្ទះ​លើ​ដី​ចំណី​ព្រែក​ក្នុង​ទឹក​ដែល​គ្មាន​ប្លង់​កម្មសិទ្ធិ​ពី​មន្ទីរ​ជំនាញ​ផង​នោះ បាន​សង់​លំនៅ​ឋាន​ដោយ​ចាក់​សសរ​បេតុង​បុក​គ្រឹះ​យ៉ាង​រឹង​មាំ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដោយ​គ្មាន​កោតញញើត​នឹង​ច្បាប់​ហាមឃាត់​ណា​បន្តិច​សោះឡើយ​។

ការ​សង់​លំនៅ​ឋាន​ដោយ​គ្រឹះ​រឹង​មាំ​រំលោភ​លើ​ដី​ចំណី​ព្រែក​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ដែល​មាន​ព្រំប្រទល់​ជាប់​ក្រុង​កំពត​មាន​ដូច​ជា នៅ​ចំណុច​ជាប់​ស្ពាន​​ផែ​កំពង់​កណ្តាល ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។ ព្រែក​វត្ត​ត្រើយ​កោះ​ចំណុច​ខាងកើត​អ៊ូ​ទូក​តា​លី ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដែល​សំណង់​ជា​ច្រើន​កន្លែង​នៅ​ចំណុច​នេះ គេ​ឃើញ​សំណង់​ខ្លះ​កំពុង​ចាក់​ដី​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក ហើយ​រៀប​ខឿន​ថ្មយក​ដី​ចំណី​ព្រែក សំណង់​ខ្លះ​កំពុង​បុក​គ្រឹះ ចាក់​សសរ​បេតុង​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​យ៉ាង​ជ្រៅ​ផង​ដែរ ។

ទាក់ទិន​នឹង​ការ​សាងសង់​សំណង់អាណាធិបតេយ្យ​រំលោភ​ចុះ​ក្នុង​ទឹក​ព្រែក​ជា​ច្រើន​កន្លែង​​របស់​ជន​ឆក់​ឱកាស​មួយ​ចំនួន​តូច​ខាងលើ កោះសន្តិភាព​បាន​សុំ​ការ​បំភ្លឺ​ពី​លោក លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​សុំ​ការ​បកស្រាយ​បំភ្លឺ​ជុំវិញ​សំណង់អាណាធិបតេយ្យ​ដែល​ច្បាប់​ហាមឃាត់​ខាងលើ ហើយ​ត្រូវ​បាន​លោក​អភិបាលក្រុង​ឲ្យ​ដឹង​ថា ការ​សាងសង់​សំណង់​រឹង​មាំ​រំលោភ​ក្នុង​ដី​ចំណី​ព្រែក​នេះ គឺ​គ្មាន​ច្បាប់​ឯណា​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ​សាងសង់​ទេ ប៉ុន្តែ​បុគ្គល​មួយ​ក្តាប់​តូច​ទាំងនោះ បាន​លួច​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s