តំណាង​របប​ក្រុង​ភ្នំពេញ​ប្រចាំ​អ.ស.ប​អះអាង​ថា​របប​ខ្លួន​នៅ​តែ​គោរព​សិទ្ធិមនុស្ស​ខ្ពស់

ប្រភព ៖ អាស៊ីសេរី 

ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ហ្សឺណែវ លោក ណី សំអុល ឡើង​ការពារ​​នៅ​ក្នុង​សម័យ​ប្រជុំ​ទៀងទាត់​លើក​ទី​៣៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

តំណាង​អចិន្ត្រៃយ៍​នៃ​របប​ក្រុងភ្នំពេញ ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ លោក ណី សំអុល អះអាង​ជាថ្មី​ទៀត​ថា របប លោក ហ៊ុន សែន នៅ​តែ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ខ្ពស់ តាមរយៈ​ការ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​តាម​ការកំណត់ ជា​ទៀងទាត់ ដោយ​បន្ថែម​វត្តមាន​គណបក្ស​ដ៏​ច្រើន​ចំនួន ២០ចូលរួម។​

ក្នុង​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​៥ កក្កដា ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក្រុម​គណៈប្រតិភូ​របប​ក្រុងភ្នំពេញ​សរសេរ​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​ធ្វើឡើង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​សុទ្ធសាធ ដែល​ធ្វើ​ការ​រំលាយ​តាម​សាលដីកា​របស់​តុលាការ​កំពូល ហើយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន ការ​ប្ដឹង​ជំនុំជម្រះ​ឡើងវិញ​ឡើយ។ ប៉ុន្តែ សាលដីកា​រំលាយ​គណបក្ស សង្គ្រោះជាតិ និង​ហាមឃាត់​មិន​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង ១១៨​នាក់​ចូលរួម​នយោបាយ ត្រូវ​បាន​រង​ការរិះគន់​ពី​ក្រុម​និយម​ប្រជាធិបតេយ្យ​ថា ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ដើម្បី​ឈ្នះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ។

តំណាង​ឲ្យ​របប លោក ហ៊ុន សែន បំភ្លឺ​ប្រាប់​គណៈប្រតិភូ​ជប៉ុន និង​អន្តរជាតិ​ថា ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា គឺជា​ការបោះឆ្នោត សេរី យុត្តិធម៌ និង​ប្រកបដោយ​សណ្ដាប់ធ្នាប់ គ្រប់​ភាគី​ទទួល​យក​បាន។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ យល់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​របប​របស់​លោក ហ៊ុន សែន អួតអាង​អំពី​ស្ថានភាព នយោបាយ ល្អ​នៅ​កម្ពុជា គ្មាន​ប្រយោជន៍​ទេ ព្រោះ​សហគមន៍ អន្តរជាតិ អង្គការ​សហប្រជាជាតិ សុទ្ធ​តែ​មាន​របាយការណ៍​បញ្ជាក់​របស់​ពួកគេ​ផ្ទាល់ អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កំពុង​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s