សមត្ថកិច្ច​កំពុង​បន្ត​សួរ​ អ្នក​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​រដ្ឋ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

ក្រុម​ពលរដ្ឋ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​រឿង​រំលោភ​យក​ដី​របស់​រដ្ឋ​។

ព្រះសីហនុៈ នគរបាល​ក្រុង​ព្រះសីហនុ​​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ក្រុម​ជនសង្ស័យ​ ៥ ​នាក់ បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ ៧ កក្កដា ពាក់ព័ន្ធ​ករណី​លួច​ទន្ទ្រាន​ដី​ចំណី​ផ្លូវ​រថភ្លើង​នៅ​មុខ​រោងចក្រ​សាន់វ៉ា​ក្នុង​ភូមិ​ទំនប់រលក សង្កាត់​លេខ​ ១ ក្រុង-​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ម្សិលមិញ​។

លោក ឈិន សូផាត ចៅសង្កាត់​លេខ​ ១ ​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ខណៈ​ការឃោសនា​បោះឆ្នោត​ចាប់ផ្ដើម​នៅ​ថ្ងៃ​ដំបូង ស្រាប់​តែ​មាន​ពលរដ្ឋ​មួយ​ក្រុម​នាំ​គ្នា​ទន្ទ្រាន​ដី​​ចំណី​រថភ្លើង ក្រោម​ហេតុផល​ថា​ក្រីក្រ​រស់នៅ​ក្នុង​ផ្ទះ​ជួល​។​
បើ​តាម​លោក សូផាត ជន​សង្ស័យ​ទាំង​នោះ​រួមមាន ឈ្មោះ អ៊ិន ប៊ុនធឿន អាយុ​ ៤២ ​ឆ្នាំ​, ងិន សុខុន អាយុ​ ៥៥ ​ឆ្នាំ​, អួន ឈុនលាង អាយុ​​ ៥៧ ​ឆ្នាំ​, បឿន វណ្ណា ៦៧ ​ឆ្នាំ និង​ឈ្មោះ ឈុន សារ៉េត អាយុ​ ៥៣ ​ឆ្នាំ​ដែល​សុទ្ធតែ​រស់នៅ​ភូមិ​ទំនប់រលក សង្កាត់​លេខ​ ១ ។

លោក សូផាត បញ្ជាក់​ថា​៖ «​ពេល​នេះ​ពួកគេ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ដោយ​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះសីហនុ​»​។

អធិការ​ក្រុង​ព្រះសីហនុ​លោក ភុល ភស្ដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា​នេះ​មិនមែន​ជា​លើក​ទី​ ១ ​ទេ ដែល​ពួកគាត់​ទាំង​នោះ​បាន​រំលោភ​កាន់កាប់​ដី​រដ្ឋ​។ កន្លង​មក​ពួកគេ​ធ្លាប់​បាន​ចូលរួម​ក្នុង​សកម្មភាព​រំលោភ​កាន់កាប់​ដីព្រៃ​រដ្ឋ​ច្រើន​កន្លែង ហើយ​ថ្មីៗ​នេះ​គេ​បាន​ប្រទះ​ឃើញ​ក្រុម​ទាំង​នេះ​ចូលរួម​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​នៅ​តំបន់​អូរដំរី​ផង​ដែរ​។

លោក ភស្ដា ថា​៖ «​ពួកគេ​ប្រើ​លេស​ថា​មកពី​ក្រីក្រ​នៅ​តែ​ផ្ទះ​ជួល ដូច្នេះ​ពេល​ឃើញ​ដី​ទំនេរ​ក៏​ចូល​មក​សង់​ខ្ទម​នៅ​។ ករណី​នេះ​សមត្ថកិច្ច​យើង​នៅ​មិន​ទាន់​បញ្ចប់​នីតិវិធី​សាកសួរ​ទេ​»​។

កាលពី​ម្សិលមិញ​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CN- RO) ​ដែល​ឃ្លាំមើល​ពី​ករណី​នេះ​បាន​គាំទ្រ​ចំណាត់ការ​សមត្ថកិច្ច​ដែល​បង្ក្រាប​ទាន់​ពេល​ចំពោះ​ការរំលោភ​យក​ដី​រដ្ឋ​នេះ​។

លោក សុខុម បាន​បញ្ជាក់​ថា​៖ «​យើង​មិន​ដឹង​ថា​ក្នុង​សកម្មភាព​ល្មើស​ច្បាប់​ទាំង​នោះ​ពលរដ្ឋ​ធ្វើ​ឡើង​ដោយ​ចិត្ត​ឯង​ ឬ​ដោយ​មាន​ការ​ញុះញង់​ពី​ភាគី​ណា​មួយ​ទេ​ ប៉ុន្តែ​បើ​គ្មាន​បុគ្គល​មាន​អំណាច​ ឬ​មាន​លុយ​នៅ​ពី​ក្រោយ​ទេ ពួកគេ​ទំនង​ជា​​មិន​ហ៊ាន​ធ្វើ​ទេ ហើយ​ករណី​នេះ​វា​ហាក់​ដូចជា​មាន​ការរៀបចំ​ទុក​ជា​មុន​»​។

យ៉ាង​ណា​លោក សុខុម បាន​ស្នើឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ចៀសវាង​ការរិះគន់​ពី​មហាជន​ទាក់ទង​ការបង្ក្រាប​ និង​ដាក់ទោស​លើ​អ្នកក្រ​ទន់ខ្សោយ ហើយ​អ្នក​មាន​លុយ​ ឬ​មាន​អំណាច​នៅ​ពី​ក្រោយ​បែរ​ជា​រួច​ខ្លួន​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s