អង្គការ​លើកលែង​ទោស​អន្ដរជាតិ​បន្ដ​អំពាវនាវ​ឲ្យ​​ដោះលែង​សកម្មជន​ដី​ធ្លី​អ្នក​ស្រី​ ទេព វន្នី

ប្រភព ៖ សំលេងប្រជាធិបតេយ្យ ​(  VOD )

អង្គការអន្ដរជាតិមួយ បាន​ទទូចជាថ្មីឲ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី បន្ទាប់ពីអ្នកស្រី ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជិត ២ឆ្នាំមកហើយ​នោះ។

យោងតាមការចេញផ្សាយលើគេហទំព័រនៅថ្ងៃនេះ អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) បាន​ទាមទារជាថ្មីទៀតឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយថា សកម្មជនដីធ្លីរូបនេះបានធ្វើការតវ៉ាដោយសន្ដិវិធី ដើម្បីការពារផលប្រយោជន៍សហគមន៍ ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍​ដែលធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារបាត់បង់ផ្ទះសម្បែង។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០១៦ នៅពេល​អ្នកស្រី​​​ចូ​លរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែល​ទាមទារ​ឲ្យដោះ​លែង​មន្ត្រីអា​ដ​ហុក ​៤រូប និងមន្ត្រី គ.ជ.ប.​មួយ​រូប​ ព្រម​ទាំ​ង​​​ជំរុ​ញទៅ​រ​ដ្ឋាភិបា​ល ឲ្យ​​វែ​ក​​មុខរកឃាតករ​ពិត នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

ប៉ុន្តែ នៅថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ សា​លា​ដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿ​ងចាស់​កាលពីឆ្នាំ​​២០១៣ មក​ចោទប្រកាន់អ្នកស្រី ទេព វន្នី ដោយចោទពីបទ «​ប្រព្រឹត្តហិង្សាដោយចេតនា​មាន​ស្ថា​ន​​ទម្ង​ន់ទោស» និង​ផ្ត​​​​​ន្ទាទោសដាក់គុក ២​ឆ្នាំ​កន្លះ​(៣០ខែ)ពិន័យ​ប្រាក់ ៥លានរៀល និងបង្គា​ប់ឲ្យ​បង់ប្រាក់​​ទៅ​​​​ដើ​មបណ្តឹ​ងជាស​ន្តិខ​ណ្ឌដូន​​ពេ​ញ ​​ចំនួ​ន ៩​​លានរៀល៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s