ក្រសួងសាធារណការគ្រោងសាងសង់ផ្លូវគមនាគមន៍ឲ្យបាន​ប្រវែងជាង៣០០០គីឡូម៉ែត្របន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំបន្ទាប់

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖:   ក្រសួងសាធារណការដាក់ផែនការសាងសង់ផ្លូវគមនាគមន៍នៅទូទំាង​ប្រទេសឲ្យបាន​ប្រវែងជាង៣០០០គីឡូម៉ែត្របន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដើម្បីបំរើដល់វិស័យដឹកជញ្ជូន​ នៅក្នុងប្រទេសកម្ពុជា។

ឯឧ.វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន​បានប្រាប់ទូរទស្សន៍​រស្មីហង្សមាសឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះថា គម្រោងស្ថាបនាផ្លូវនានាបន្ថែមនៅទូទំាងប្រទេស នេះ ជាអាទិភាពគឺសាងសង់ និងស្តារផ្លូវជាកម្រិត១ពីផ្លូវក្រាលកៅស៊ូ២ជាន់មកជាផ្លូវបេតុង ឬពង្រីកផ្លូវជាតិកម្រិត១តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍សំខាន់ៗនៅជុំវិញទីក្រុងពី២គន្លងទៅ៤គន្លង និងសាងសង់ផ្លូវជាតិផ្លូវខេត្តភ្ជាប់ទៅតំបន់ ឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្មនិងតំបន់ទេសចរណ៍ថ្មីៗដែលបង្កើតឡើង និងតាមតំបន់ព្រំដែន។

ឯឧ.បានបញ្ជាក់ថា ការស្ថាបនាផ្លូវទំាងនេះមានសារៈសំខាន់ណាស់​ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឲ្យកាន់តែមានភាពឆាប់រហ័ស និងមានភាពងាយស្រួលក្នុងការ​ទំនាក់ទំនងទំាងនៅក្នុងប្រទេស និងភ្ជាប់ជាមួយបណ្តា​ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ និងអន្តរជាតិ។ ឯឧ.បានបញ្ជាក់ថា នេះគឺជាផែនការរបស់ក្រសួងក្នុងរយៈពេល៥ឆ្នាំទៅ មុខទៀតរបស់រាជរដ្ឋាភិបាល​សំដៅធានាថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទំាងព្រះរាជាណាចក្រកម្ពុជា មានគុណភាពខ្ពស់ទំនើប សុវត្ថិភាព សន្តិសុខ ផាសុខភាព ប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងជាការពេញចិត្តចំពោះអ្នកប្រើប្រាស់សំដៅបំរើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ។

ឯឧ.បានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំ នៃអណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ កន្លងទៅនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន​បានសម្រេចការសាងសង់សំខាន់ៗជាច្រើន  ក្នុងនោះការងារ ស្តារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រសួងបានអភិវឌ្ឍន៍ ផ្លូវជាតិកម្រិត១បានចំនួន៩ខ្សែ ដែលមានប្រវែងជាង ២ ២៥៣ គីឡូម៉ែត្រ  ផ្លូវជាតិកម្រិត២មានចំនួន៦៦ខ្សែ មានប្រវែងសរុប ជាង៥០០០គីឡូម៉ែត្រ ដែលក្នុងនោះមានចាក់កៅស៊ូ និងចាក់បេតុង។ រីឯផ្លូវខេត្តមានចំនួន៣៣៨ខ្សែ មានប្រវែងជាង៨ ១១៤គីឡូម៉ែត្រ ជាប្រភេទផ្លូវចាក់កៅស៊ូ៕អត្ថបទ សិរី រាជ 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s