ពលរដ្ឋជាង១ម៉ឺនគ្រួសារក្នុងតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះសូមត្រៀមទឹកប្រើប្រាស់សម្រាប់យប់ស្អែក

ប្រភព ៖ CNC 

(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានីភ្នំពេញ និងរដ្ឋករទឹកក្រុងភ្នំពេញបាន ប្រកាសជូនជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ ថា នៅវេលាម៉ោង ៨:០០យប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ ដល់ម៉ោង ៤:០០ទៀបភ្លឺ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០.២៧០គ្រួសារ។

រដ្ឋបាលសាលារាជធានីភ្នំពេញ និងរដ្ឋករទឹកក្រុងភ្នំពេញ បញ្ជាក់ថា ការផ្អាកការផ្គត់ផ្គង់ទឹកក្នុងរយ:ពេល ៨ម៉ោងនៅយប់ស្អែកនេះ ដោយសារត្រូវកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង។ បណ្តាញលូប្រអប់នេះ ទំហំ ២មគុណ២ម បានដាក់ក្នុងសាច់ផ្លូវរួចរាល់តភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីសហព័ន្ឋរុស្ស៊ីមុខព្រលានយន្តហោះ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s