ពលរដ្ឋជិៈគោយន្តជាង១០គ្រឿងមកតវ៉ានៅមុខសាលាខេត្តជិត២០០នាក់រឿងទំនាស់ដីធ្លី១៣០ហិចតា

ប្រភព ៖ ហង្សមាសព័ត៌មាន

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋជិៈគោយន្តជាង១០គ្រឿងមកតវ៉ាជិត២០០នាក់រឿងទំនាស់ដីធ្លី១៣០ហិចតាជិត១០ឆ្នាំហើយខេត្តសុំអោយ៩៣ហិចតាដោះស្រាយបញ្ចប់រឿងដែលតវ៉ានៅព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៨នៅមុខសាលាខេត្តបន្ទាយមានជ័យ។
តំណាងប្រជាពលរដ្ឋឈ្មោះ សាម ម៉ាប់ និងឈ្មោះ ផល ជូត ភេទស្រីបានប្រាប់ថា៖មូលហេតុដែលប្រជាពលរដ្ឋជិៈគោយន្តប្រមា​ណ១០គ្រឿងមានប្រជាពលរដ្ឋប្រមាណជិត២០០នាក់នាំគ្នាមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យសុំអោយអភិបាលខេត្តជួយដោះស្រាយទំនាស់ដីធ្លីប្រមាណជិត៣០០ហិតាដែលអាជ្ញាធរឃុំ.ស្រុកថ្មពួកបានយកលក់អោយក្រុមហ៊ុនលីសំអានទំនាស់តាំងពីឆ្នាំ២០០៤រហូតពេលនេះដោះស្រាយមិនទាន់បញ្ចប់នៅឡើយ។
តំណាងបានបញ្ជាក់ថា៖ដីទំនាស់ជិត៣០០ហិតានេះគឺប្រជាពលរដ្ឋកាប់គាស់ព្រៃដើម្បីអាស្រ័យផលគឺដាំដំឡូងមីតែក្រោយមកត្រូវបានអាជ្ញាធរលួចលក់អោយក្រុមហ៊ុនលីសំអានពេលនេះប្រជាពលរដ្ឋអាស្រ័យពាក់កណ្តាលនិងក្រុមហ៊ុនពាក់កណ្តាលហើយការប្តឹងផ្តល់ទៅតុលាការហើយតវ៉ានៅមុខសាលាខេត្តរាប់ភ្លេចនិងទៅតវ៉ានៅភ្នំពេញ២លើតែគ្មានលទ្ធលទើបមកតវ៉ានៅមុខសាលាខេត្តទៀតដើម្បីអោយអភិបាលខេត្តដោះស្រាយជូន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ានៅសាលាខេត្តបន្ទាយមានជ័យដោយមានការណែនាំពីលោក សួន បវរ អភិបាលខេត្តបានអោយគណកម្មាធិការដោះស្រាយវិវាធដីធ្លីខេត្តកោះហៅតំណាងចូលរួមប្រជុំរកដំណោះស្រាយចំនួន១០នាក់សាលប្រជុំសាលាខេត្ត។ក្រោយកិច្ចពិក្សាគ្នាគឺខេត្តក្នុងចំណោមផ្ទៃដីជិត​៣០០ហិចតាប្រជាពលរដ្ឋសុំ១៣០ហិចតាខេត្តជជែកគ្នាតំណាងក្រុមហ៊ុនលីសំអានប្រជាពលរដ្ឋ១៤គ្រួសារសុំអោយ៩៣ហិចតាទៅប្រជាពលរដ្ឋបានយល់ព្រមទទួលដោះស្រាយបញ្ចប់រឿង។
លោកបានបញ្ជាក់ថា៖ដើម្បីដោះស្រាយបញ្ចប់រឿងបានគឺសុំអោយតំណាងប្រជាពលរដ្ឋដកពាក្យបណ្តឹងនៅសាលាដំបូងខេត្តទុកអោយគណគម្មាធិការដោះស្រាយវិវាទដីធ្លីខេត្តធ្វើការដោះស្រាយជូនដោយអោយមន្ត្រីជំនាញចុះសិក្សាហើយដោះស្រាយបញ្ចប់រឿង៕(ប៊ុន ធឿន)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s