មនុស្ស​ ៧៤​នាក់​ស្លាប់​ និង​ ៤៩​នាក់​រង​របួស​ដោយសារ​គ្រោះ​ធម្មជាតិ​ សំរាប់​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១៨​

ប្រភព ៖ សំឡេងប្រជាធិបតេយ្យ​ ( VOD ) 

យ៉ាងហោចណាស់មានមនុស្ស៧៤នាក់បានស្លាប់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ដែលបង្កឡើងដោយសារគ្រោះធម្មជាតិ​​​រន្ទះបាញ់ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ។

អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក កែវ វី បាន​​​ប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា រន្ទះបានបាញ់បានសម្លាប់មនុស្ស៧៤នាក់ និង​​​ រងរបួស៤៩នាក់​​​សំរាប់ឆមាសទីមួយឆ្នាំ២០១៨នេះ ដែលមានអ្នកស្លាប់កើនឡើង២៧នាក់​​​ប្រៀបធៀបឆ្នាំ២០១៧ ក្នុងរយៈពេលដូចគ្នា។ ក្នុងឆ្នាំ២០១៧ រន្ទះបានសម្លាប់មនុស្សតែ៤៧នាក់ និងរបួស៤៨ប៉ុណ្ណោះ។​​​ រន្ទះបាញ់នេះក៏បានសម្លាប់ គោ-ក្របី ៨០ក្បាល ហើយខូចខាតផ្ទះសំបែងចំនួន ១២ខ្នងផងដែរ។

លោកកែវ វី​​​ បានបន្តថាគ្រោះធម្មជាតិខ្យល់ព្យុះកើតឡើង ១៣៩លើក ហើយបណ្ដាលឲ្យពលរដ្ឋស្លាប់ចំនួន ៣នាក់ របួសចំនួន ៣១នាក់ ព្រមទំាងធ្វើឲ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៥៣២ខ្នង ផ្ទះខូចខាតមធ្យមចំនួន ២០២៥ខ្នង របើកដំបូលសាលារៀន ១៨អាគារ និងអាគារផ្សេងៗទៀតចំនួន ៩អាគារ សំរាប់ប្រាំមួយខែដើមឆ្នាំ២០១៨  ដែលមានចំនួនខូចខាតប្រហាក់ប្រហែលឆ្នាំ២០១៧ដែរ។

លោកកែវ វី  បានបន្ថែមថាអាជ្ញាធរខេត្តបានបញ្ជូនកងកម្លាំងជួយសង្រ្គោះពេលដែលគ្រោះមន្តរាយកើតមាន​​​ហើយបន្ទាប់ពីគ្រោះមហន្តរាយកើតឡើងអាជ្ញាធរខេត្តនីមួយៗក៏បាន ផ្ដល់ជាជំនួយសង្គ្រោះបន្ទាន់នានាដែលមានដូចជា អង្ករ និងសំភារៈ​ផ្សេងៗ។

ក្រសួងជំនាញនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចែកព្រឹត្តិប័ត្រផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពី ការព្យាករណ៍អាកាសធាតុ ដើមប្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s