មន្ដ្រីអះអាងថា នឹងកែប្រែតំបន់អតីតសមរភូមិទៅជាតំបន់បៃតង

ប្រភព ៖ ហង្សមាសព័ត៌មាន

សៀមរាប៖ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាបអះអាងថា និងកែប្រែតំបន់អតីតសមរភូមិមួយនេះទៅជាតំបន់បៃតង និងសម្រាប់ទាក់ទាញអ្នកទេសចរខណៈបច្ចុប្បន្ននេះ នៅជាប់មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ មានរមណីដ្ឋានត្រាវកុដ្ឋស្រាប់។
លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាបបានថ្លែងនៅក្នុងពិធីដាំកូនឈើនៅតំបន់អតីតសមរភូមិនិងទីតាំងរណ្តៅត្រង់សេក្នុងសម័យសង្គ្រាម ស្ថិតនៅក្នុង ឃុំបល្ល័ង្គ ស្រុងបា្រសាទបាគង ខេត្តសៀមរាបកាលពីថ្ងៃទី០៩ខែកក្កដាម្សិលម៉ិញនេះថា កូនឈើប្រមាណជា ៤០០ដើម ជាប្រភេទឈើប្រណិត ដូចជា បេង ធ្នង់ គ្រញូង ជាដើម ត្រូវបានយកទៅដាំនៅលើផ្ទៃដី អតីតទីលានសមរភូមិប្រយុទ្ធ ដែលមានទីតាំងរណ្តៅត្រង់សេមួយកន្លែង ដែលបច្ចុប្បន្នបានក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ស្ថិតនៅក្នុងឃុំបល្ល័ង្គ ស្រុងបា្រសាទបាគង ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា៖ ការដាំកូនឈើទាំងនេះក្នុងគោលបំណងសម្រាប់អនាគត គឺធ្វើដំណើរឆ្ពោះទៅរកគោលដៅ ដើម្បីកែប្រែតំបន់អតីតសមរភូមិមួយនេះ បានក្លាយទីជាតំបន់គម្របបៃតងរបស់សហគមន៍រណបដងភ្នំគូលេន។
លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ រួមគ្នាស្តារឡើងវិញ តាមរយៈនៃការបំផុសចលនាមហាជន ដាំដុះឡើងកូនឈើឡើងវិញតាមដងផ្លូវសាធារណៈ តាមខ្នងផ្ទះ និងខិតខំថែរក្សាព្រៃឈើ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ រក្សាឲ្យបានព្រៃឈើដែលមានស្រាប់ ជាម្លប់បៃតង និងទប់ស្កាត់ និងការពារកម្ដៅថ្ងៃ ។

លោកបន្តថា៖ ព្រៃឈើបានផ្តល់ប្រយោជន៍ជាច្រើន ដែលមិនអាចប៉ាន់ស្មានបាន ដល់មនុស្សជាតិ ព្រៃឈើបានរក្សាលំនឹងបរិស្ថាន និងធម្មជាតិ ធ្វើឲ្យអាកាសធាតុកាន់តែប្រសើរឡើង រក្សាប្រភពទឹក ការពារទីជម្រាល ការពារជីវចម្រុះប៉ុណ្ណោះទេ តែព្រៃឈើគឺជាចំណែកនៃជីវិតមនុស្ស ជះឥទ្ធិពលដល់សេដ្ឋកិច្ច និងសង្គម ជាមួយគ្នានេះ ព្រៃឈើមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ជាមួយវិស័យកសិកម្ម និងទេសចរណ៍ផងដែរ ជាពិសេសនៅជាប់មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការនេះ មានរមណីដ្ឋានត្រាវកុដ្ឋ ដែលមានអ្នកទេសមកកម្សាន្តស្រាប់ ហើយការដាំកូនឈើឱ្យមានភាពបៃតងនេះ គឺជាចំណែកមួយក្នុងការទាក់ទាញអ្នកទេចរផងដែរ ។
លោកក៏បានរំលឹកដែរថា ៖បុណ្យរុក្ខទិវា គឺជាប្រពៃណីដ៏ឧត្តុងឧត្តមរបស់ប្រជាជាតិកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជតម្រិះរបស់ ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ លើកកម្ពស់ ការដាំដើមឈើ នៅព្រះរាជាណាចក្រកម្ពុជា បង្កើតធនធានព្រៃឈើ ប្រែក្លាយមូលដ្ឋានសហគមន៍ ឲ្យទៅជាតំបន់ទេសភាព គម្របបៃតង ៕
ឃុត សៅ សៀមរាប

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s