រដ្ឋាភិបាលទាមទាររបាយការណ៍ហិរញ្ញវត្ថុ និងផែនការសកម្មភាពពីសហជីព

ប្រភព ៖ សំឡេងប្រជាធិបតេយ្យ (VOD ) 

រដ្ឋាភិបាលឲ្យសហជីព ឬសមាគមនិយោជកទាំងអស់ធ្វើការដាក់របាយការណ៍ផែនការប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទៅក្រសួងការងារយ៉ាងយូរត្រឹមដំណាច់ខែមីនាឆ្នាំក្រោយជារៀងរាល់ឆ្នាំ។​

ក្នុងសេចក្តីប្រកាសចុះថ្ងៃទី២ខែកក្កដា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ទៅសហជីពទាំងអស់ត្រូវបញ្ជូន របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរួមមាន របាយការណ៍ចំណូលចំណាយ តារាងចលនទ្រព្យ អចលនទ្រព្យ របាយការណ៍ស្តីពី ប្រភពចំណូល និងរបាយការណ៍សកម្មភាពប្រចាំឆ្នាំ រួមទាំងរបាយការណ៍ផ្សេងៗទៀតទៅឲ្យក្រសួងការងារ។

តាមប្រភពដដែល​ ក្រសួងការងារបានតម្រូវឲ្យសហជីពត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបង្ហាញព័ត៌មាន និង ស្ថានភាពធនធានហិរញ្ញវត្ថុរបស់សហជីពដោយផ្អែកលើកំណត់ត្រាហិរញ្ញវត្ថុ និងសៀវភៅហិរញ្ញវត្ថុ ដោយសៀវភៅហិរញ្ញវត្ថុត្រូវ កត់ត្រាជាភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ចាប់តាំងពីច្បាប់សហជីពបានបង្កើតមក សិទ្ធិរបស់សហជីពជាពិសេសសហជីពឯករាជ្យត្រូវបានកាត់បន្ថយមួយចំនួន និងជួបភាពស្មុគស្មាញច្រើនជាងមុន។

លោកបន្តថា ការបង្កផលលំបាក និងបង្កភាពស្មុគស្មានដល់សហជីពនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការជំរុញលក្ខខណ្ឌ ការងារល្អសម្រាប់កម្មករនយោជិក។

ក្រោយឆ្នាំ២០១៣ដែលរដ្ឋបង្កើតច្បាប់សហជីពមកបានបង្កលក្ខខណ្ឌស្មុគស្មាញច្រើន តាំងពីចុះបញ្ជីការសហជីព តាំងពីចុះបញ្ជីភាពជាតំណាង តាំងពីធ្វើរបាយការណ៍ហិរញ្ញវត្ថុ តាំងសិទ្ធិសហជីពក្នុងធ្វើតំណាងជួយដោះស្រាយវិវាទការងារជូនកម្មករ និងបញ្ហាលក្ខខណ្ឌផ្សេងៗទៀតតម្រូវច្រើនណាស់ដែលឧបសគ្គសម្រាប់សហជីព។ អញ្ចឹងខ្ញុំគិតថា សម្រាប់សហជីពឯករាជ្យមានការលំបាក អាចនឹងចុះខ្សោយ

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់

ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា បើទោះបីជាខ្លឹមសារខ្លះ នៃច្បាប់សហជីពនេះបាន បង្កផលលំបាកដល់ការធ្វើការងាររបស់សហជីពក៏ដោយ ប៉ុន្តែច្បាប់នោះបានអនុម័តរួចទៅហើយដែលលោកថា សហជីពត្រូវតែអនុវត្តតាម។

កន្លងមកយើងតែងតែធ្វើការជជែកចំពោះអ្វីដែលច្បាប់សហជីព តម្រូវឲ្យភាគីសហជីពយើងបំពេញបែបបទ ផ្សេងៗទៅតាមតម្រូវការចង់របស់ក្រសួងហ្នឹង គឺយើងតែងតែជំទាស់ ប៉ុន្តែនៅពេលដែលច្បាប់នេះអនុម័តហើយដូច្នេះយើងត្រូវ តែធ្វើអ្វីទៅតាមច្បាប់ ហើយសហជីពបានដាក់របាយការណ៍ និងសកម្មភាពផ្សេងៗហ្នឹងទៅកាន់ក្រសួងការងារ

ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា

ច្បាប់ស្ដីពីសហជីពត្រូវបានរដ្ឋសភាដាក់ឲ្យអនុវត្តកាលពីខែឧសភាឆ្នាំ២០១៦ ច្បាប់នេះមាន ១៧ជំពូក និង១០០មាត្រា។ សហជីពឯករាជ្យ​ និងសង្គមស៊ីវិល អះអាងថា ច្បាប់សហជីពនេះមិនបានការពារផលប្រយោជន៍សហជីព និងកម្មករនោះទេ ដោយថា ខ្លឹមសារខ្លះមានចរិតផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s