សង្គម​ស៊ីវិល​និង​ពលរដ្ឋ​យក​ថ្ងៃ​ខួប​​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ជំរុញ​ទៅ​អាជ្ញាធរ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​

ប្រភព ៖ សំលេងសហរដ្ឋអាមេរិច

ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប​២ ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញឲ្យអាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស  ដោយពួកគេថា ករណីឃាតកម្មនេះ អាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាច។

នៅថ្ងៃនេះ អង្គការសង្គមស៊ីវិលនិងពលរដ្ឋ បាននាំគ្នាមកប្រមូលផ្ដុំនៅស្ដុបបូគោ  ដែលជាកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ទៈកាល់តិចជាប់ស្តុបបូកគោ កាលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ ក្រោយពីអ្នកវិភាគដ៏ល្បីរូបនោះបានវិភាគបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយ ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ «ត្រកូលហ៊ុន» ។

រហូត​មក​ដល់បច្ចុប្បន្ននេះ  អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត  នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s