អាជ្ញាធរខណ្ឌដង្កោ បន្តស្ថាបនាផ្លូវ និងស្តារប្រឡាយបង្ហូរទឹក ជូនពលរដ្ឋប្រើប្រាស់

ប្រភព ៖ Fresh News 

(ភ្នំពេញ)៖ បច្ចុប្បន្នយើងឃើញថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ភាគច្រើន គឹជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនិងនេះ ពលរដ្ឋរស់ នៅក្នុងខណ្ឌដង្កោ ក៍មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៏ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា។

ជាក់ស្តែង ផ្លូវបេតុង១ខ្សែឆ្អឹងដែក ០,១៥ម៉ែត្រ ប្រវែង៤៧០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានស្ថាបនា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ ជាច្រើនរូបផងដែរ។ ក្នុងនោះផងដែរ អាជ្ញាធរខណ្ឌ ក៏ស្តារប្រឡាយបង្ហូរទឹក ជូនពលរដ្ឋប្រើប្រាស់ប្រវែង ៣០០ម៉ែត្រ។

នាឱកាសនោះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូនរស់នៅក្នុងមូលដ្ឋាន។

លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។

ជាក់ស្តែង ផ្លូវបេតុង១ខ្សែ ឆ្អឹងដែក ០,១៥ម៉ែត្រ ប្រវែង ៤៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានបើកការដ្ឋានស្ថាបនា នាពេលនេះ នឹងជួយសម្រួលនូវរាល់ ការលំបាករ​បស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះផងដែរ លោកអភិបាល ក៏បានសំណូមពរ ប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាពេលខាងមុខនេះ។

នាក្នុងសកម្មភាពនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើការថ្លែងអំណរគុណ ដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរ​ដល់ការលំបាក​របស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ សម្រាប់​អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរ​សប្បាយតទៅមុខ​ទៀត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s