អាជ្ញាធរ រាជរដ្ឋាភិបាល ផ្ដើមចុះស្រង់ទិន្នន័យ ពលរដ្ឋ មានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ ៖ ក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល បានចុះសិក្សានិងពិនិត្យ ជាក់ស្ដែង ពីស្ថានភាពដីធ្លី ដែលមានទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារក្រសួង បរិស្ថានសហការ ជាមួយក្រុម ការងារក្រសួងដែន​ដីនគរូបនីយកម្ម និងសំណង់និងក្រុមការងារ រដ្ឋបាលខេត្តកោះកុង ចាប់ផ្ដើមចុះស្រង់ទិន្នន័យពិនិត្យ វាស់វែង កំណត់អត្តសញ្ញាណដី ជូនប្រជាពលរដ្ឋ ខណៈការចុះស្រង់ទិន្នន័យ មានរយៈពេល៤សប្ដាហ៍។

សូមរំលឹកថាកាលពីថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ក្រសួងបរិស្ថានបានស្នើ ទៅកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឲ្យចាត់មន្រ្តីជំនាញ ​បច្ចេកទេស សហការជាមួយក្រុម ការងារក្រសួងបរិស្ថាន និងក្រសួងដែនដី ដើម្បីចុះកំណត់វាស់វែង អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង។ ស្ថានភាពទំនាស់ដីធ្លីនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋជា មួយក្រុមហ៊ុនចិនបានធូរ​ស្រាលក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល ចុះដោះស្រាយ និងត្រួត ពិនិត្យស្ថានភាព លើដីទំនាស់ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨។

យោងតាម សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១០កក្កដានេះ បានឲ្យដឹង ថា “ចាប់ពីថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ ២០១៨​ តទៅក្រុមការងារនឹងចុះស្រង់ ទិន្នន័យ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលគ្រោងអនុវត្តក្នុងរយៈពេល ៤សប្ដាហ៍ ក្នុងរយៈពេល នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធមកបំពេញ ឯកសារផ្ដល់ព័ត៌មាន ជាមួយក្រុមការងារកុំបីខាន។ ហួសពេលកំណត់ នេះ ក្រុមការងារមិនទទួលខុសត្រូវ ចំពោះការបាត់បង់ ផលប្រយោជន៍នានារបស់បងប្អូនឡើយ”។

សេចក្ដីជូនដំណឹងដដែលបន្ថែមថា” ក្រោយពីបញ្ចប់ការចុះស្រង់ទិន្នន័យ នៅឃុំព្រែកខ្សាច់នេះ ក្រុមការងារនឹងចុះស្រង់ទិន្នន័យ នៅបណ្ដាភូមិ និងឃុំពាក់ព័ន្ធដែលស្ថិតក្នុងស្រុកគិរីសាគរ និងស្រុកបូទុមសាគររហូតដល់ចប់រួចរាល់ជាស្ថាពរ។ចំពោះកាល បរិច្ឆេទជាក់ស្ដែងក្រុមការងារនឹងជូនដំណឹង នៅពេលក្រោយ”។

សូមជម្រាបថា តាមគោលការណ៍ដោះស្រាយ របស់រាជរដ្ឋាភិបាល នឹងកាត់ឆ្វៀលដីជូនប្រជាពល រដ្ឋ ដែលទទួលយកសំណង ដោះដូរជាទីតាំងដីនិងទូទាត់ជាថវិកា ជូនប្រជាពលរដ្ឋ ដែល ព្រមយកសំណងជាថវិកា។ ការដោះស្រាយនេះ ជាជំហានដំបូងអាជ្ញាធរ មូលដ្ឋាន នឹងធ្វើការ ស្រង់ទិន្នន័យ និងអត្តសញ្ញាណប្រជាពលរដ្ឋ ដែលរស់នៅលើដីជាក់ស្ដែង ហើយធ្វើការ ដោះស្រាយជូន តាមគោលការណ៍រាជរដ្ឋាភិបាល ដោយសារមាន​ប្រជាពលរដ្ឋខ្លះ មិនមែនជា អ្នករស់នៅក្នុង មូលដ្ឋាននោះទេ ភាគច្រើនជាអ្នករស់ នៅ ភ្នំពេញ ទីរួមខេត្តកោះកុង ប៉ុន្តែពួកគាត់បានធ្វើការទិញដី នៅតំបន់មានទំនាស់។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ស្របតាមសំណើ របស់ក្រសួងបរិស្ថានឲ្យ​កាត់ឆ្វៀលដី ចេញពីតំបន់ វិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Union Development Group Co., Ltd (UGD) នៅក្នុងខេត្តកោះកុង ផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិង អាស្រ័យ ផលជាក់ស្ដែង ដោយសហការជាមួយ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s