​កូនឈើ​ចម្រុះ​ជាង​ពីរពាន់​ដើម​ត្រូវបាន​យកទៅ​ដាំ​នៅ​ស្រុក​សន្ទុក​

ប្រភព ៖ រស្មីកម្ពុជា 

ដោយ: ​បញ្ញា​សាស្ត្រ​ / ​ភ្នំពេញ: ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មន្ត្រីរាជការ​ធនាគារ​ជាតិ​នៃកម្ពុជា ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ផង​បាន​នាំយក​កូនឈើ​ជាង​ពីរពាន់​ដើម​ទៅ​ដាំ​ក្នុង​បរិវេណ​វត្ត​សន្ទុក​ក្រៅ​ស្ថិតនៅ​ឃុំ​កកោះ​និង​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ ក្នុងស្រុក​សន្ទុក​ខេត្តកំពង់ធំ​ ដើម្បី​ចូលរួម​បង្កើន​គម្រប​បៃតង ​និង​បរិស្ថាន​និងសម្រាប់​​អបអរ​សារទរ​ដល់​រុក្ខទិវា​៩​កក្កដា​។​ នេះ​បើតាម​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​។​

កូនឈើ​ជាង​ពីរពាន់​ដើម​នោះ រួមមាន​ប្រភេទ កូន​គរ​គីរ កូន​ត្របែកព្រៃ និង កូន​បេង​។​

ក្នុងឱកាស​នោះ ​លោក​ ជា​ ចាន់តូ ​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា​ ព្រៃឈើ​ជា​ប្រភព​ដង្ហើមរស់​នៅលើ​ភពផែនដី​សម្រាប់​ជីវិត​មនុស្ស​ និង​សត្វលោក​ទូទៅ​។​ ប្រសិន​ណា​ព្រៃឈើ​ត្រូវ​បាត់បង់​ និង​បំផ្លិចបំផ្លាញ​ហើយ​នោះ​ប្រាកដ​ណាស់​នឹងធ្វើ​ឱ្យមាន​ការកើនឡើង​នូវ ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ដែល​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​នឹង​ការឡើង​កម្ដៅ និង​បាន​ជះឥទ្ធិពល​អាក្រក់​ច្រើន​ទៀត​ដល់​ភពផែនដី​ដូចជា គ្រោះទឹកជំនន់​, គ្រោះរាំងស្ងួត​, ការ​ផុត​ពូជ​សត្វ រុក្ខជាតិ និង​ការថយចុះ​នៃ​ទិន្នផល កសិកម្ម​ផងដែរ​។​

លោក​ទេសាភិបាល​បន្តទៀតថា ​រុក្ខទិវា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​នៅថ្ងៃ​ទី​៩​កក្កដា​​រៀងរាល់ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០០២​ម្ល៉េះ​ ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះមហាក្សត្រ​ នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​។ ​ការ​ប្រា​ព្ធ​នេះ​បានផ្ដល់​អត្ថប្រយោជន៍​និ ង​មានតម្លៃ​ធំធេង​ណាស់​នៅក្នុង​ការ​បំផុសស្មារតី​ និង​ធ្វើ​ឲ្យ​កាន់តែ​មានការ​ចូលរួម​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ពី​ប្រជាពលរដ្ឋ​កម្ពុជា ​និង​មនុស្ស​ទូទៅ​នៅក្នុង​ការរួម​គ្នា​ដាំ​ដើម​កូនឈើ ការថែរក្សា និង​ការបញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​ផងដែរ​។​

សូមបញ្ជាក់ថា​កន្លងទៅ​នៅ​ស្រុក​សន្ទុក​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ធនាគារ​ជាតិ​ នៃ​កម្ពុជា ​បាន​ដាំ​កូនឈើ​បានជា​ច្រើន​កន្លែង​។ ​ក្នុងនោះ ​នៅ​ភូមិត្រពាំង​ត្រុំ​ឃុំ​ទីពោ​ធិ៍​ដាំ​លើ​ផ្ទៃដី​ប្រមាណ​ជិត​៦​ហិកតា និងនៅតាម​កន្លែង​មួយចំនួនទៀត​ដូចជា​តាម​សាលារៀន វត្ត និង​ដងផ្លូវ​សាធារណៈ​ជាដើម​៕​ 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s