ថ្ងៃនេះ ទឹកស្ទឹងសង្កែស្រកបន្តិច ប៉ុន្តែបង្កការប៉ះពាល់ហើយ…

ប្រភព ៖ កោះសន្ដិភាព

ខេត្តបាត់ដំបង ៖ បើ​គិត​ត្រិ​ម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា​ នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​ បាន​ថយ​ចុះ​បន្តិចវិញ​​ហើយ ប៉ុន្តែ​បាន​បង្កឱ្យ​​មាន​ផល​ប៉ះពាល់​ដល់​កំណាត់​ផ្លូវ​មួយ​កន្លែង​ ជាប់​ច្រាំង​ស្ទឹង​សង្កែ ខាង​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ រហូត​អាជ្ញា​បាន​ដាក់​បំរាម​ហាម​​មិន​ឱ្យ​រថយន្ត​បើក​ឆ្លងកាត់នោះ​ឡើយ​ ។

បើ​តាម​មន្ត្រី​ជំនាញ​បាន​ឱ្យ​​ដឹងនា​​ព្រឹកដដែល​​នេះ​ថា កម្ពស់​ទឹកស្ទឹង​សង្កែ​ ដែល​បាន​ហក់​ឡើង​ខ្លាំង​ កាលពី​ថ្ងៃ​ទី​១១ ​និង​១២ ​កក្កដា នោះ ពេល​នេះ​បាន​ថយ​ចុះ​មកវិញ​ គឺ​ថយ​ចុះ​ត្រឹម​​ក្រោម​១២​ម៉ែត្រ ខណ​:​កាលពី​ម្សិល​មិញ ​ទឹកស្ទឹង​ឡើង​ដល់​កម្ពស់​លើស​ពី​១២​ម៉ែត្រ ប៉ុន្តែ​បាន​បង្កឱ្យ​​មានការ​ខូចខាត​ផ្លូវ​ ដែល​ជាប់​ច្រៀក​ស្ទឹង​សង្កែ ខាង​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។

មន្ត្រី​ដដែល​​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ​នេះ នឹង​ស្រក​ចុះ​ជា​លំដាប់​ ប្រសិនបើ​ឥទ្ធិពល​ភ្លៀង​ថម​ថយ ​នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង​ ។ ជា​ពិសេស ​នៅ​ស្រុក​រតន​មណ្ឌល និង​ស្រុក​សំឡូត ព្រោះ​ស្រុក​ទាំង​២​នេះ​ជា​ប្រភព​ទឹក​នៃ​ដងស្ទឹង​សង្កែ​ ។

ពាក់ព័ន្ធ​នឹង​ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ​នេះ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​ពី​តាម​បណ្ដា​ស្រុក​នានា នៅ​តាម​បណ្ដោយ​ដងស្ទឹង​​សង្កែ ហាក់​មិន​មាន​របាយ​ការ​ណ៍​អំពី​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកស្ទឹង​នេះ​ទេ​ ។ សេចក្ដី​រាយ​ការ​ណ៍​​ជាបឋម​បាន​ឱ្យ​​ដឹងទៀត​ថា ភ្លៀង​ធ្លាក់​​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃមុន​នេះ ​នៅ​តាម​តំបន់​ព្រំដែន​
ខ្មែរ​-​ថៃ ប៉ែក​ខាងលើនៃ​ស្រុក​សំឡូត បាន​ហូរ​ធ្លាក់​ឆ្ពោះទៅ​កាន់​ដងស្ទឹង​សង្កែ ធ្វើ​ឱ្យ​​ទឹកស្ទឹង​ហក់​ឡើង​ខ្លាំង​ក្នុង​រយៈ​​ពេល​ខ្លី តែ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ផលដំណាំ​ធ្ងន់ធ្ងរ​ទេ​ ។

ប៉ុន្តែ​ជំនន់​ទឹកស្ទឹង​នេះ ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ច្រាំង​ស្ទឹង​សង្កែ​ នៅ​ខាង​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​កំពុង​យាយី​ដល់​កំណាត់​ផ្លូវ​នៅ​ទីនោះ​ផង​ ។ អាជ្ញាធរ​ក្រុង​​បាត់ដំបង និង​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​អំពី​ស្ថានភាព​ទឹក​ស្ទឹង និង​ផល​ប៉ះពាល់​នេះ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ​កក្កដា​ ។ បើ​តាម​មន្ត្រី​បាន​និយាយ​ថា ច្រាំង​ស្ទឹង​សង្កែ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ខេត្ត​នោះ កំពុង​ស្ថិត​ក្នុង​គម្រោង​ដំណើរការ​សាងសង់​គ្រឹះ​​ថ្ម​ទប់​កម្លាំង​ទឹក​ ។ ប៉ុន្តែ​ស្រប​ពេល​កំពុង​ដំណើរការ​ ក៏​មាន​ជំនន់​ទឹកស្ទឹង​កើតឡើង ទើប​ជំនន់​ទឹក​នេះ​ ហូរ​បុក​បណ្ដាល​ឱ្យ​​បាក់​ច្រាំង​រហូត​ប៉ះពាល់​ដល់​កំណាត់​ផ្លូវ​​នៅ​ជាប់​ច្រាំង​ស្ទឹង​នេះ​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា ​នេះ​ អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​​ដាក់​រនាំង និង​ស្លាក​ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​​រថយន្ត​បើក​ឆ្លងកាត់​ទីនោះ​​ឡើយ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់ ​ដោយ​យថាហេតុ តែ​អាច​ជិះ​ម៉ូតូ​ឆ្លងកាត់​បាន​។ បើ​តាម​ប្រភព​ពី​មន្ត្រី​ធនធាន​ទឹកបាន​ឲ្យ​ដឹង​​ថា កម្ពស់​ទឹកស្ទឹង​ប៉ែក​ខាងលើ​ បាន​ថយ​ចុះ​បណ្ដើរ​ៗ​ហើយ រីឯ​សម្ពាធ​ទាប​នៅ​ប៉ែក​ខាង​លើ ក៏​​ធូរស្រាល​ដែរ ​សម្រាប់​ពេល​នេះ​ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ ជា​ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ គួរតែ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ ។ ព្រោះ​សម្ពាធ​ទាប​នៅ​តែ​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ទៀត ​នា​ពេល​ខាង​មុខ​នេះ​ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s