ទឹកស្ទឹងសង្កែជន់ឡើងជិតដល់ចំណុចប្រកាសអាសន្នហើយ ! ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន

ប្រភព ៖ TVFB 

ខេត្តបាត់ដំបង ៖ ខណៈទឹកស្ទឹងសង្កែខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ ២០១៨ បានហក់ឡើងខ្ពស់រហូតដល់១២ម៉ែត្រ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថិតក្នុងភាពជិតប្រកាសអាសន្ន ហើយ ។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាបន្តបន្ទាប់នៅ តំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រស្រុក សំឡូត ខេត្តបាត់ដំបងបានបង្កឲ្យទឹកនៅ ក្នុងអាងទឹកពហុបំណងបាត់ដំបងក្នុងស្រុករតនមណ្ឌលកើនឡើងយ៉ាងគំហុកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។

ពេលនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននិងកំពុងសហការជាមួយក្រុមហ៊ុនសាងសង់របស់ចិន បើកទ្វារទឹកអាងទាំង៧ប្រឡោះដើម្បីរំដោះធារទឹកមួយផ្នែកទៅកាន់ប្រព័ន្ធធារាសាស្ត្រកង្ហតសម្រាប់ផ្គត់ផ្គង់ការបង្កបង្កើនផលរបស់កសិករ និងមួយផ្នែកទៀតទម្លាក់តាមស្ទឹងសង្កែសម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅផ្នែកខាង ក្រោម ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបង និងនៅតំបន់ប៉ែកខាងលើជាប់ខេត្តបាត់ដំបងដូចជានៅប្រទេសថៃ តំបន់ ខេត្តប៉ៃលិន និងស្រុកសំឡូតជាដើមជា ហេតុរុញច្រានទឹកយ៉ាងគំហុកចូលមកក្នុងស្ទឹងសង្កែរហូតកម្ពស់១២ម៉ែត្រ ។

រយ:ពេលទឹកភ្លៀងហក់ឡើងខ្លាំងនេះចាប់តាំងពីថ្ងៃទី៩ មកដល់ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៨ ទឹកស្ទឹងបានឡើងជា បន្តបន្ទាប់រហូតដល់កម្ពស់១២ម៉ែត្រ ខណៈ ពេលមុនថ្មីៗនេះទឹកស្ទឹងសង្កែមានកម្ពស់ត្រឹមបាតស្ទឹងប៉ុណ្ណោះ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s