កំណាត់ផ្លូវជាតិលេខ៤ បើកឲ្យដំណើរការឡើងវិញ បន្ទាប់ពីផ្អាកជាបណ្ដោះអាសន្ន​ ដោយសារជំនន់ទឹកភ្លៀង

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានបើកឲ្យធ្វើចរាចរឡើងវិញ បន្ទាប់ពីផ្អាកជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងធនធានទឹក នៅថ្ងៃទី១៦ កក្កដានេះ បានបញ្ជាក់ថា “ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិត បន្ថែមទៀតហើយ ។ គិតត្រឹមម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងមានកម្ពស់ ៥,៣០ ម គឺទាបជាងកម្ពស់ទឹកហក់ឡើង អតិបរមានាវេលាល្ងាចម្សិលមិញ ០,៥៥ ម ។ ការធ្វើចរាចរឆ្លងកាត់តាម ភូមិសាស្ត្រខាងលើ ត្រូវបានបើកឱ្យដំណើរការ ជាប្រក្រតីឡើងវិញហើយ” ។

សូមរំលឹកថា កាលពីថ្ងៃទី១៥ កក្កដា កំណាត់ផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្ដោះអាសន្ន ដោយសារមាន ទឹកជំនន់ហូរកាត់ផ្លូវ ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s