ពលរដ្ឋនៅស្រុកកណ្តៀងខេត្តពោធិ៍សាត់សារទរទទួលបានផ្លូវស្ពានថ្មីៗ

ប្រភព ៖ ហង្សមាសព័ត៌មាន 

ពោធិ៍សាត់៖ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយលួងស្រុកកណ្តៀងបានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងដោយបានអាជ្ញាធរនិងក្រុមការងារគណៈប្រជាជនកម្ពុជាជួយកសាងផ្លូវស្ពានជាបន្តរបន្ទាប់មិនធ្លាប់មានពីមុនមកឆ្លងកាត់ពីភួមិមួយទៅភួមិមួយពីឃុំមួយទៅឃុំមួយមានភាពងាយស្រួលដឹកកសិផលផ្សេងៗយកទៅលក់នៅលើទីផ្សារមិនជួបផលលំបាកដីចមុនទៀតឡើយ។


ប្រជាពលរដ្ឋជាច្រើននៅភួមិពោធ៌ឡើងប្រាប់អោយដឹងថា៖ស្ពានឈើចំនួនពីរខ្សែរដែលទើបកសាងរួចរាល់ថ្មីៗនេះគឺឆ្លងកាត់អូរតភ្ជាប់ពីភួមិពោធ៌ឡើងត្រើយខាងលិច ត្រើយខាងកើត ភួមិស្វាយចំបក់ ភួមិទួលពង្រ ភួមិផ្លូវពោធិវង្ស និងឆ្លងកាត់ប្រទាក់ក្រឡាភួមិនិងឃុំជាច្រើនផ្សេងទៀតផងដែរ។
ប្រជាពលរដ្ឋលើកឡើងថា៖ក្រៅពីស្ពានទាំងពីរខ្សែរនេះក៏មានផ្លូវដែលជំហ៊ានដំបូងក្រាលគ្រួសក្រហមច្រើនខ្សែរមិនធ្លាប់មានពីមុនមកទើបនិងក៏សាងរួចរាល់ត៏ភ្ជាប់ពីឃុំស្វាយលួងទៅឃុំស្រែស្តុក ឃុំកោះជុំ ក្នុងស្រុកកណ្តៀងនិងត៏ភ្ជាប់បណ្តាភួមិឃុំក្នុងស្រិកបាកានផងដែរ។ដែលសមិទ្ធផលទាំងអស់សុទ្ធតែបានកើតឡើងដោយការយកចិត្តទុកដាខ្ពស់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងជាពិសេសក្រុមការងារគណៈបក្សប្រជាជនដែលមានឯកឧត្តមកែវ រតននិងថ្នាក់នាំផ្សេងទៀតដែលបានមើលឃើញពីផលលំបាករបស់ពួកគាត់ហើយដោះស្រាយជួនភ្លាមៗដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចការដឹកបន្លែបង្ការផ្សេងៗនិងផលស្រូវជាដើមមានភាពងាយស្រួលជាងមុន។ហ្វូតសម្លេងប្រជាពលរដ្ឋថ្លែងអំណរគុណនិងពីមុនធ្លាប់ពិបាកហើយបច្ចុប្បន្នមិនិបាកយ៉ាងម៉េចនៅពេលសមិទ្ធផល់ទាំងកើតឡើង។
លោកហង្សប៉ាន មេឃុំស្វាយលួងប្រាប់អោយដឹងថា៖ក្រៅពីការកសាងស្ពាននិងផ្លូវថ្នល់ដែលមិនធ្លាប់មានពីមុនមកនោះឯកឧត្តមកែវ រតន ប្រធានក្រុមការងារចុះជួយស្រុកក្រគរនិងស្រុកកណ្តៀងរួមនឹងអាជ្ញាធរមួលដ្ឋាននិងបន្តសិក្សានៅតំបន់ផ្សេងទៀតនៅតាមទីជនបទដើម្បីក៏សាងបន្ថែមទៀតហើយផ្លូវដែលបានក៌សាងរួចរាល់ដែលក្រាលគ្រួសក្រហមនិងត្រូវបន្តអភិវឌ្ឍអោយទៅជាផ្លូវកៅស៊ួជាបណ្តើរទៀតនៅពេលខាងមុខ។

លោកថា៖ចំពោះស្ពាននិងផ្លូវថ្នល់តូចធំជាច្រើនខ្សែផ្សេងទៀតនៅក្នុងកណ្តៀងដែលពីមុនមកធ្លាប់តែជាស្ពានឈើចាស់និងផ្លូវជាដីសនិងក្រាលគ្រួសក្រហមនោះបច្ចុប្បន្ននេត្រូវបានក្រោលដោយកៅស៊ួមួយភាគធំហើយនិងបន្តរក្រាលកៅស៊ួជាបន្តបន្ទាប់ទៀត។

លោកបានបញ្ជាក់ថា៖ប្រជនជនក្នុងឃុំរបស់លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំស្រុកខេត្តពោធិ៍សាត់ទាំងមួលដែរបានសំដែងនូវមោទនភាពសប្បាយរីករាយដោយទាំងនៅក្នុងក្រុងទីប្រជុំជននិងនៅតាមទីជនបទដាច់ស្រយ៉ាលពោពេញដោយផ្លូវថ្នល់ ស្ពាន តំបន់ខ្លះមិនធ្លាប់មានបានអភិវឌ្ឍអោយមានក្នុងនោះភ្លើងអគ្គិសនីក៏ដូចគ្នាដែរគឺបានចូលដល់ផ្ទះប្រជាពលរដ្ឋស្ទើរគ្រប់ច្រកល្ហកទៅហើយដែរ។

លោកមេឃុំសូមអំពាវនាវប្រជាពលរដ្ឋទាំងនាំគ្នាទៅបោះឆ្នោតជួនគណៈបក្សប្រជាជននៅថ្ងៃទ29ខែកក្កដាឆ្នាំ2018ដ៏ខ្លីខាងមុខនេះអោយបានគ្រប់ៗគ្នាដើម្បីប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍត៏ទៅមុខទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s