សហគមន៍​ដីធ្លី​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​ពី​អាជ្ញាធរ​តាមដាន​រឹតត្បិត​សេរីភាព

ប្រភព ​៖ វិទ្យុអាស៊ីសេរី  មន្ត្រីសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។

សហគមន៍​ដីធ្លី​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល និង​តាមដាន​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​ជួបពិភាក្សា​គ្នា​ជា​ក្រុម។ សហគមន៍​ដីធ្លី​ចាត់​ទុក​ទង្វើ​នេះ​ថា បាន​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​របស់​ពួកគាត់ ហើយ​ធ្វើ​ឲ្យ​មិន​អាច​ជួបជុំគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​ជាមួយ​អាជ្ញាធរ​បាន​ដូច​ពេល​មុនៗ។ មេឃុំ​ភូមិ​ថ្មី បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ។

សហគមន៍​ដីធ្លី​នៅ​ស្រុក​ថ្មពួក លើកឡើង​ថា មួយរយៈ​ចុងក្រោយ​នេះ ពួកគាត់​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​ជួប​គ្នា​អស់ហើយ ដោយ​សូម្បីតែ​ពី​២ ទៅ​៣​នាក់​ក៏​អាជ្ញាធរ​មិន​លើកលែង​ដល់​ពួកគាត់​ដែរ។

តំណាង​សហគមន៍​ដីធ្លី​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក លោក សាន ម៉ាប់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា សព្វថ្ងៃ​លោក​មិន​អាច​ធ្វើដំណើរ​ទៅ​ណា​បាន​យូរ​ដូច​ពេល​មុន​នោះ​ទេ ព្រោះ​អាជ្ញាធរ​បាន​ដាក់​ប្រជា​ការពារ​ភូមិ​តាមដាន​សកម្មភាព​របស់​លោក​ជា​រៀងរាល់ថ្ងៃ ហើយ​ពេល​លោក​មិន​ទៅផ្ទះ​គឺ​អាជ្ញាធរ​នឹង​សាកសួរ​ទៅ​សមាជិក​ក្នុង​គ្រួសារ​លោក​ភ្លាមៗ​តែម្ដង។ «»

តំណាង​សហគមន៍​ដីធ្លី​ស្រុក​ថ្មពួក​ម្នាក់ទៀត លោក ហាក់ សុភ័ក្រ អះអាង​ថា អាជ្ញាធរ​បញ្ជូន​មនុស្ស​តាមដាន​សកម្មភាព​របស់​លោក​កាន់តែ​ខ្លាំង មាន​រយៈពេល​ជាង​មួយ​ខែ​ហើយ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ជួបជុំគ្នា​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​បាន​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គិតតែ​ពី​ឃោសនា​គណបក្ស ដើម្បី​បាន​កាន់អំណាច​បន្ត​ទៀត ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។ «»

ឆ្លើយតប​នឹង​បញ្ហា​នេះ​មេឃុំ​ភូមិ​ថ្មី លោក ប៊ុន វាសនា មានប្រសាសន៍ថា អាជ្ញាធរ​មិនបាន​បញ្ជូន​ប្រជា​ការពារ​ទៅ​រារាំង​បំបិទ​សិទ្ធិ​សេរីភាព​របស់​សហគមន៍​ដីធ្លី​ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ជួបជុំគ្នា​ជា​ធម្មតា ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។ «»

ប៉ុន្តែ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា អាជ្ញាធរ​ដាក់​មនុស្ស​តាមដាន​នេះ​គឺជា​ការ​គំរាមកំហែង​មួយ​ដល់​សហគមន៍​ដីធ្លី​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច ហើយ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ «»

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា ការរារាំង​នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​គ្មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ទៅវិញ​ទេ ព្រោះ​បញ្ហា​ទាំងឡាយ​ដែល​ពលរដ្ឋ​ទាមទារ​ត្រូវ​បាន​កប់​ចោល ដោយ​មិនបាន​លើក​យក​ទៅ​ដោះស្រាយ​នោះ​ឡើយ ហើយ​វា​នឹង​ជះឥទ្ធិពល​អាក្រក់​នៅ​ក្នុង​សង្គមជាតិ​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s