អាជ្ញាធរខេត្តកំពង់ចាមត្រៀមមធ្យោបាយដោយសារទឹកទន្លេមេគង្គហក់ឡើងខ្ពស់

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ចាម: ស្រុកនិងក្រុងចំនួន ប្រាំមួយ របស់ខេត្តកំពង់ចាមដែលនៅជាប់ដងទន្លេមេគង្គបានត្រៀមលក្ខណ:មធ្យោបាយជាទូក កាណូត និងបានប្រមូលផលជាបណ្តើរៗ ខណ:ដែលទឹកទន្លេមួយនេះបាន និងកំពុងហក់ឡើងកម្ពស់ជាង ១០,៧៤ ម៉ែត្រនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ គឺក្នុងកម្រិតប្រកាសអាសន្នកម្ពស់ ១៥,២០ម៉ែត្រ។ 


លោក ហួត ថៃ មេឃុំព្រែកបាក់បានឲ្យដឹងនៅថ្ងៃទី ១៧ ខែកក្កដា នេះថា៖” មកដល់ថ្ងៃនេះទឹកទន្លេមេគង្គបានឡើងហូរចូលតាមព្រែកចំនួនពីរ គឺព្រែកកក់ និងព្រែករលួស ទៅកាន់បឹងធម្មជាតិ ជន់លិចដីចម្ការ និងស្រែប្រាំងរបស់ប្រជាកសិករប្រហែលពី ៣០ ទៅ ៤០ ភាគរយ នៃផ្ទៃដីសរុបជាង១.០០០ហិកតា។ ដោយក្នុងនោះពួកគាត់បានប្រមូលផលដំណាំ ជាពោត សណ្តែកជាដើម បានប្រមាណពី ៦០ ទៅ ៧០ ភាគរយហើយ។
លោកឃុំបានបន្តថា៖ ឃុំព្រែកបាក់មានភូមិដែលជាប់ដងទន្លេមេគង្គចំនួន បួន គឺភូមិព្រែកបាក់ ,ភូមិព្រែករលួស , ភូមិព្រែកកក់ និងភូមិព្រែកព្រះអង្គ ។ ដោយមានប្រជាពលរដ្ឋសរុបចំនួន ២.៤០០ គ្រួសារ គឺក្នុងចំណោមនោះមាន ៥០ ភាគរយជាគ្រួសារមានទូក កាណូត ជាមធ្យោបាយសម្រាប់ចរាចរធ្វើដំណើរនារដូវទឹកទន្លេឡើងរៀងរាល់ឆ្នាំ។

ជាមួយនោះយើងបានកោះប្រជុំក្រុមប្រឹក្សា និងមេភូមិឲ្យជូនដំណឹង ឲ្យប្រជាពលរដ្ឋរួសរាន់ប្រមូលដំណាំទុកដាក់ឲ្យបានល្អ ថែរក្សាគោ ក្របី ដើម្បីបញ្ជៀសទឹកឡើងជន់លិចប៉ះពាល់ដល់ជីវភាពគ្រួសារ និងទប់ស្តាត់ បង្ការការពារជំងឺដល់សត្វពាហន:ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់មន្រ្តីជំនាញ។
លោក យឿន សុភា អាយុ ៤២ ឆ្នាំ នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ដែលមានជំនាញផលិតទូកលក់តាំងពីអាយុ១៥ ឆ្នាំជាមូយឪពុកបានឲ្យដឹងថា ឥឡូវនេះនៅសល់ទូកដែលអតិថិជនបញ្ជាទិញចំនួន បី គ្រឿងទៀតមិនទាន់ធ្វើហើយ។ ដោយទូកមួយគ្រឿងទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ៩,៥០ ម៉ែត្រ ចំណាយពេលពី ប្រាំ ទៅ ប្រាំពីរ ថ្ងៃ តម្លៃ ៨០ម៉ឺន រៀល និងចំណាយឈើអស់ ០,២០ ម៉ែត្រគូប។ ជាទូកផលិតចេញពីឈើប្រភេទគរគីក្នុងតម្លៃមួយម៉ែត្រគូប ពីរលាន រៀល។

បុរសអតីតធ្វើជាជាងទងម្នាក់ម្នាក់នេះបានឲ្យដឹងទៀតថា៖ ក្នុងមួយរដូវនៃទឹកទន្លេមេគង្គជន់ឡើងនេះ គឺមានអតិថិជនជាអ្នកប្រើប្រាស់ទូកតាមដងទន្លេក្នុងតំបន់នេះចាប់ ២០ ទៅ ២៥ នាក់បានមកបញ្ជាទិញ។ ដោយមួយគ្រឿងៗ តម្លៃអាស្រ័យតាមទំហំប្រវែងទូក គឺចាប់ ៦០ម៉ឺន ទៅជាមួយលាន រៀល។ ក្នុងនោះក៏មានអ្នករស់នៅក្រុងភ្នំពេញមកបញ្ជាទិញយកទៅអុំជិះកម្សាន្តសប្បាយដែរ។ ប៉ុន្តែខ្នាតតូចពេកពិបាកធ្វើបន្តិច និងក៏មានសម្បូរអ្នកយកមកជួសជុល ពុក បាក់ក្បាល និងសរសៃផងដែរ។

លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងដែរថា៖ នាពេលឆាប់ៗ យើងនឹងគ្រោងរៀបចំផែនការសម្រាប់រដូវទឹកឡើងរបស់ទន្លេមេគង្គ ដល់ស្រុក-ក្រុងចំនួន ប្រាំមួយ គឺមាន: ស្រុកស្ទឹងត្រង់ , ស្រុកំពង់សៀម, ក្រុងកំពង់ចាម , ស្រុកកងមាស , ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ។

ក្នុងនោះស្រុកដែលងាយទឹកទន្លេជន់ឡើងលិចមុនគេ គឺស្រុកកងមាស និងស្រុកកោះសូទិន។ ប៉ុន្តែអ្វីដែលអាជ្ញាធរបារម្ភ និងកង្វល់ គឺគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនេះ គឺតែងបានកើតឡើងជារៀងរាល់ឆ្នាំក្នុងរដូវទឹកទន្លេមេគង្គជន់ឡើង៕
អត្ថបទ៖ ភោគ សម្បត្តិ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s