ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងខ្ពស់ក្នុងរង្វង់៣ទៅ៧ថ្ងៃទៀត ខណៈក្រសួងជំនាញស្នើឱ្យពលរដ្ឋត្រៀមលក្ខណៈ

ប្រភព៖ CNC

(ភ្នំពេញ) ៖ តាមរយៈសេចក្តីជូនដំណឹងបន្ថែមស្តិពីស្ថានភាពកម្ពស់ទឹកទន្លេដែលប្រកាសចេញនៅរសៀលថ្ងៃទី១៩ កក្កដា នេះ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងរង្វង់ពី ៣ ទៅ៧ ថ្ងៃទៀត ដោយក្នុងនោះ៖

ទន្លេមេគង្គស្ទឹងត្រែង ទឹកនឹងបន្តកើនឡើង ៣ថ្ងៃទៀត អាចឡើងដល់កម្ពស់ ១០,៣០ម៉ែត្រ
ទន្លេមេគង្គក្រចេះ ទឹកនឹងបន្តកើនឡើង ៤ថ្ងៃទៀត អាចឡើងដល់កម្ពស់ ២០,៨០ម៉ែត្រ
ទន្លេមេគង្គកំពង់ចាម ទឹកនឹងបន្តកើនឡើង ៥ថ្ងៃទៀត អាចឡើងដល់កម្ពស់ ១៤ម៉ែត្រ
ទន្លេមេគង្គចតុមុខ ទឹកនឹងបន្តកើនឡើង ៦ទៅ៧ ថ្ងៃទៀត អាចឡើងដល់កម្ពស់ ៨ ម៉ែត្រ

ជាមួយនឹងការជូនដំណឹងបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតកម្ពស់ទឹកនេះ នឹងធ្វើឱ្យទឹកហូរចូល តាមព្រែកទៅបណ្តាតំបន់ទំនាបនៃ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយអំពាវនាវសូមឱ្យមានការប្រុងប្រយត្ន័ ចំពោះការហក់ឡើងនៃទឹកទន្លេនាពេលនេះ បើទោះបីជាកម្ពស់ទឹក មិនទាន់ឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយត្ន័ក្តី។

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ទៀតថា ក្រសួងបាននឹងកំពុងបន្តតាមដានអំពីស្ថានភាពកម្ពស់ ទឹកទន្លេមេគង្គជាប់ជាប្រចាំ ហើយនឹងបន្តជូនដំណឹងបន្ថែមក្នុងករណីមានការប្រែប្រួល។

សូមជំរាបថា កម្ពស់ប្រុងប្រយត្ន័សម្រាប់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង គឺ ១០,៧០ម៉ែត្រ , កម្ពស់ប្រុងប្រយត្ន័សម្រាប់ទន្លេ មេគង្គក្នុងខេត្តក្រចេះ គឺ ២២ម៉ែត្រកម្ពស់ប្រុងប្រយត្ន័សម្រាប់ទន្លេមេគង្គក្នុងខេត្តកំពង់ចាមគឺ ១៥,២០ម៉ែត្រ និងកម្ពស់ ប្រុងប្រយត្ន័សម្រាប់ទន្លេមេគង្គចតុមុខ គឺ ១០,៥០ម៉ែត្រ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s