មើលចុះ​មិន​ចេះ​តិច​…​ឱ្យ​តែ​បែប​ៗ​នេះ​គង់តែ​រលាយ​ឆាប់

ប្រភព ៖ កោះសន្ដិភាព

ខេត្តកំពង់ធំ ៖ កាលពី​វេលា​១២​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​កាប់ និង​ដឹង​ជញ្ជូន​ឈើ​ខុសច្បាប់​បាន​ចំនួន​៤៦​ដុំ ។

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាតិ​ពី លោក អ៊ិ​ត​សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​បញ្ចា​អោយ​លោក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប់​​ការ​កាប់​បំផ្លាញ​ឈើ​នៅ​ភូមិសាស្ដ្រ ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ជា​លទ្ធផល​ដែល​ទទួល​បាន​រួម​មាន ប្រភេទ​ឈើមូល​ចម្រុះ​ជា​វត្ថុ​តាង​រឹត​អូស​បាន​ចំនួន​៤៦​ដុំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​អូ​តា​ព្រហ្ម ។

ចំណែក​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ឈើ​បន្ទាប់​ពី​ដឹង​ថា មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​នោះ​ហាក់ដូចជា​ដឹងខ្លួន​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ បន្សល់​ទុក​តែ​វត្ថុ​តាង​ត្រូវ​បាន​រឹបអូស ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s