សមាគម​អាដហុក​ព្រួយ​បារម្ភ​ពី​គេហទំព័រ​របស់​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា​ចូល​គ្រប់គ្រង

ប្រភពពី ៖ វិទ្យុអាស៊ីសេរី 

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។

Photo: RFA

គេហទំព័រ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហេកគ័រ (Hacker) ចូល​គ្រប់គ្រង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កក្កដា នេះ។

សេចក្ដីថ្លែងការណ៍​របស់​សមាគម​អាហុក (Adhoc) សំដែង​ការ​សោកស្ដាយ និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​គេហទំព័រ​របស់​ខ្លួន www.adhoccambodia.org ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា ឈ្មោះ “ TurkSiberKarargh” យក​ទៅ​គ្រប់គ្រង ដែល​ធ្វើ​ឲ្យ​រំខាន និង​រាំងស្ទះ​ដល់​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

សមាគម​អាដហុក (Adhoc) ប្រកាស​មិន​ទទួលខុសត្រូវ​លើ​អត្ថបទ ឬ​ខ្លឹមសារ​ទាំងឡាយ​ណា ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ និង​សកម្មភាព​របស់​សមាគម ចាប់ពី​ថ្ងៃ​ទី​១៩ កក្កដា នេះ​តទៅ។ គេហ​ទំព័រ​របស់​សមាគម​អាដហុក បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បី​ធ្វើការ​អប់រំ ផ្សព្វផ្សាយ អំពី​សកម្មភាព និង​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ ពិសេស ដើម្បី​បង្ហាញ​ពី​សកម្មភាព​នានា​របស់​សមាគម​អាដហុក ដែល​បាន​អនុវត្ត​កន្លងមក។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា សមាគម​អាដហុក​កំពុង​ជួសជុល​ឡើងវិញ ហើយ​នឹង​ប្រកាស​ជា​សាធារណៈ នៅ​ពេល​ដំណើរការ ជា​ធម្មតា​ឡើងវិញ។

ក្រុម​ហេកគ័រ​លួច​គ្រប់គ្រង​គេហទំព័រ​អាដហុក​នេះ នៅ​ក្រោយ​ពេល ក្រុមហ៊ុន​ឯកជន​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​នាំ​មុខ​គេ​ក្នុង​ការងារ​តាមដាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឈ្មោះ​ហ្វាយអឺរ អាយ (FireEye) រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហេកគ័រ អាច​មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​ចិន បាន​ប្រើ​បច្ចេកវិទ្យា​លុកលុយ​ស្ថាប័ន​ជាច្រើន​របស់​កម្ពុជា​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ដំណើរ​ការ​បោះឆ្នោត។

ក្រុម​ចោរ​បច្ចេកវិទ្យា​មួយ​ក្រុម​ឈ្មោះ ថិមផ៍ ភើរីស្កូប (TEMP.Periscope មាន​គោលដៅ​វាយប្រហារ​ទៅលើ​ស្ថាប័ន​រដ្ឋាភិបាល មន្ត្រី​គណបក្ស​សង្គ្រោះជាតិ មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ដើម្បី​ស៊ើបការណ៍​សម្ងាត់​ឲ្យ​រដ្ឋាភិបាល​ចិន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s