បើកឃើញចង់ដាច់ផ្ងារ…ប្រុងលោតឆត្រទៅយួន

ប្រភព ៖ កោះសន្ដិភាព

ខេត្តកំពត ៖ ឈើប្រណិត​ខុសច្បាប់​ប្រមាណ​៣​ទូ​កុងតឺន័រ​ដែល​មាន​ផ្ទុក​ឈើ​៥៣​ដុំ​ធំ​ៗ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នាវាចរ​គយ​សហកា​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បាន​នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ផែ​ព្រែក​ត្នោត​ព្រំប្រទល់​ខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ឃាត់​បាន​ទាន់​ពេលវេលា​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ។ ប្រភព​ព័ត៌មាន​មន្ត្រី​គយ​ដែល​បង្ក្រាប​ករណី​រត់ពន្ធ​ឈើ​ខុសច្បាប់​នេះ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា នេះ​ថា​ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ។

ការ​បង្ក្រាប​នេះ​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៃ​អគ្គនាយកដ្ឋាន​គយ ទើប​លោក ឯម ណា​រិ​ទ្ធ ប្រធាន​ការិយាល័យ​នាវាចរ​គយ​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ចុះ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ខាងលើ​ក៏​ប្រទះ​ឃើញ​ទូក​យន្ត​ឈើ​មួយ​គ្រឿង កំពុង​លិច​នៅ​ក្នុង​ផ្ទៃ​ទឹក ដែល​មាន​ជម្រៅ​ប្រហែល​បី​ម៉ែត្រ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ឆែកឆេរ ប៉ុន្ដែ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​លើ​ទូក​នោះ​ឡើយ គឺ​ឃើញ​តែ​ទូ​កុង​តឺ​ទ័​រ​ចំនួន​បី​គត់​បន្សល់​ទុក​ក្នុង​ទូក​នោះ​ក្រុម​ជំនាញ​ក៏​បាន​លើក​កុងតឺន័រ​នោះ​មក​បើក​មើលឃើញ​សុទ្ធតែ​ឈើប្រណិត ។

លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​របស់​សមត្ថកិច្ច​គយ​ចល័ត​នៅ​ក្នុង​សមុទ្រ​ស្ថិត​ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ លោក​ពុំ​បានដឹង​នោះ​ទេ ក្រោយ​ពី​មាន​ប្រភព​ព័ត៌មាន​ទើប​លោក​ស្រាវជ្រាវ​ដឹង​ថា មាន​ករណី​បង្ក្រាប​ឈើ​ខុសច្បាប់ ។

លោក ជួន សា​រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា ឈើ​ខុសច្បាប់​ដឹក​តាម​ទូក​ចំនួន​បី​កុងតឺន័រ​នេះ​មិនមែន​ចុះ​នៅ​តាម​ផែ​ម្តុំ​នេះ​ទេ ឈើ​នេះ​អាច​មក​ពី​កន្លែង​ផ្សេង​ហើយ​រត់​ឆ្លងកាត់​តាម​សមុទ្រ​ខាងក្រៅ ប៉ុន្តែ​ចៃដន្យ​ផ្ទៃមេឃ​មាន​ព្យុះ និង​ភ្លៀង​ខ្លាំង​នៅ​កណ្តាល​សមុទ្រ​អាច​ធ្វើ​ឲ្យ​អ្នកបើកបរ​រក​ផ្លូវ​ចេញ​ទៅ​ក្រៅ​មិន​រួច​ក៏​ត្រូវរ​ត់ម​ករក​ក្បែរ​ខាង​ហើយ​ត្រូវ​លេច​ទូក ។

បច្ចុប្បន្ន​ទូ​កុងតឺន័រ​ផ្ទុក​ឈើ​ទាំងនោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្ទួ​ច​យក​មក​រក្សា​ទុក​នៅ​កន្លែង​ឈរជើង​បណ្តោះអាសន្ន​របស់​ការិយាល័យ​នាវាចរ​គយ និង​ធ្វើ​កំណត់ហេតុ​ប​ញ្ចូ​ន​មក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​លោក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s