អាជ្ញាធរបើកឲ្យដំណើរការផ្លូវជាតិ លេខ៤ ឡើងវិញក្រោយ ជំនន់ទឹកភ្លៀងស្រកអស់

ប្រភព ៖ ដើមអម្ពិល

 

ភ្នំពេញ៖បន្ទាប់មានការជន់លិចនិងផ្អាកចរាចរណ៍ អស់ជាច្រើនថ្ងៃ នៅថ្ងៃទី២៣ ខែ កក្កដានេះអាជ្ញាធរបើកឲ្យដំណើរការ ផ្លូវជាតិលេខ៤ជាប្រក្រតីឡើងវិញ ក្រោយជំនន់ទឹកភ្លៀងស្រកអស់។

សូមរំលឹកថា កាលពីថ្ងៃទី១៥ កក្កដា កំណាត់ផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្ដោះអាសន្ន ដោយសារមាន ទឹកជំនន់ហូរកាត់ផ្លូវ ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា “មកដល់ម៉ោង ៧និង៣០ នាទី ព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ហូរកាត់ ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឺងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះអស់វិញហើយ ។ ការធ្វើចរាចរឆ្លងកាត់ ក៏ត្រូវបានអាជ្ញាធរបើកឲ្យដំណើរ ការជាប្រក្រតីឡើងវិញដែរ “។

សូមបញ្ជាក់ថា កម្ពុជាទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះ សុន ទីញ ដែរដោយបានបង្កឲ្យមានភ្លៀងធ្លាក់ ជោគជាំនិងបណ្ដាលឲ្យ មានការជន់លិច នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា កោះកុង ព្រះសីហនុ កំពត កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ ផងដែរ ។

ជំនន់ទឹកភ្លៀង បានបង្កឲ្យមានការជន់លិច នៅតាមបណ្តាខេត្តមួយចំនួន ធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួនត្រូវបានកាត់ផ្តាច់ចរាចរ ទាំងស្រុង ដូចជាកំណាត់ផ្លូវជាតិលេខ៤ និង កំណាត់ផ្លូវខេត្តលេខ១៣២ ជាដើម ។ ខ្សែផ្លូវជាតិ ផ្លូវខេត្ត មួយចំនួនទៀតក៏ទទួល រងការខូច ខាតស្រទាប់ផ្លូវ ផ្នែកផ្ទៃខាងលើផងដែរ ដូចជា៖ កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ជាដើម ដែលបង្កឲ្យមានការ លំបាកធ្វើចរាចរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s