អាជ្ញាធរ​ខេត្ត​ខ្មែរ​ត្រៀម​សង្គ្រោះ​​ប្រជាជន​​ពី​​ទឹក​​ជំនន់​​បាក់​ទំនប់​វា​រី​អគ្គិសនី​​នៅ​​ឡាវ

ប្រភព ៖ វិទ្យុបារាំង RFI 

ក្រសួង​ធនធាន​ទឹក ​និង​ឧ​ត្តុ​និយម ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ ​ដើម្បី​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ពី​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ ​គឺ​ទំនប់​ Se-Pian Se Nam Noi​។ ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​នេះ ​ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក​ លើក​ឡើង​ថា​នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា ​ត្រង់​ចំណុច​ខេត្ត​ស្ទឹងត្រែង ​​ដោយ​ទឹក​ ​​​នឹង​ជន់​​លិច​​តំ​បន់​ទំនាប​នៃ​ខេត្ត​នេះ ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

បន្ថែម​ពី​ការ​លើក​ឡើង​របស់​លោក​ចាន់ យុ​ត្ថា ​នាយក​ខុទ្ទកាល័យ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ ក្រសួង​សមី​មួយ​នេះ​ក៏​បាន ​ចេញ​សេចក្តី​ប្រកាស​ភ្លាម​ៗ​ផង​ដែរ ​ជា​អក្សរ​ក្រហម​សុទ្ធ​ធំ​ៗ​មួយ​ទំព័រ ​ដោយ​ក្រសួង​ធនធាន​ទឹក​ ប្រកាស​ជា​សាធារណៈ​ថា ​ទំនប់​វា​រី​អគ្គិសនី ​Se-Pian Se Nam Noi ​ស្ថិតនៅ​ក្នុង​ខេត្ត​អាត់​តា​ពឺ ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ​មាន​ចំងាយ​ប្រមាណ​ជា៧០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ឡាវ ​នឹង​ហូរ​ចូល​មក​ក្នុង​ទន្លេ​សេកុង​កម្ពុជា​។

សូម​បញ្ជាក់​ថា ​ទំនប់​ Se-Pian Se Nam Noi ​របស់​ឡាវ​មួយ​នេះ ​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​ជា ​៥​ពាន់​លាន​ម៉ែត្រ​គូប ​និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ​៤១០​មេ​ហ្គា​វ៉ា​ត់ ​ទើបតែ​សាងសង់​ចប់​នៅ​ឆ្នាំ​២០១៨​នេះ ​បាន​បាក់ ​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាត់​ខ្លួន ​ហើយ​អាច​មាន​ស្លាប់​ច្រើន​នាក់​។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​រប​ស់​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​ឡាវ​ នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​បាន​បញ្ជាក់​ថា ​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​នេះ​បាន​កើត​ឡើង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

នៅ​ឯ​ខេត្ត​ស្ទឹងត្រែង​ឯណោះ​វិញ​ លោក ​អ៊ុក ធា​វី ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង ​បាន​ប្រាប់​វិទ្យុ​បារាំង ​RFI ​ថា ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​អភិបាល​ខេត្ត ​បាន​ត្រៀម​កំលាំង​សរុប​ចំនួន​៥០០​នាក់​ រួមទាំង​កង​យោធា​ប្រចាំ​ការ​នៅ​ទីនោះ​ផង ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​សៀម​ប៉ាង​របស់​ខ្មែ​ជាប់​នឹង​ទន្លេ​សេ​ពាន​របស់​ឡាវ ​ដើម្បី​ធ្វើ​ការ​ជន្លៀស​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​នឹង​ប្រឈម​នឹង​ការ​លិចលង់​រាប់ពាន់​គ្រួសារ​ទៅកាន់​ទី​ទួល​សុវត្ថិភាព​។ ​លោក​អ៊ុក ធា​វី ​បញ្ជាក់​ថា ​ការ​ត្រៀម​សង្គ្រោះ​ប្រជាជន​ពី​ទឹក​ជំនន់​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​កម្ពុជា ​និង​ការ​ជូន​ដំណឹង​ពី​ខេត្ត​អាត់​តា​ពឺ ​ប្រទេស​ឡាវ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s