ក្រសួង​​ធន​ធាន​ទឹក​​និង​ឧត្តុ​និយម ដាស់​តឿន ឱ្យ​ប្រជា​ពល​រដ្ឋ រស់​នៅ​​ខេត្ត​​ចំនួន​​៤ តាម​​ដង​ទន្លេ​មេ​គង្គ ប្រុង​​ប្រយ័ត្ន​​ចំពោះ​​គ្រោះ​ទឹក​​ជំនន់

ប្រភព ៖ ហង្សមាសព័ត៌មាន

មន្ត្រី​​ក្រសួង​​ធន​ធាន​ទឹក​​និង​​ឧត្តុនិយម ​ឱ្យ​ដឹង​ថា​​រហូត​មក​ដល់​ថ្ងៃ​​អង្គារ​ទី​៣១​ខែ​កក្កដា​​នេះ ​កំរិ​ត​ទឹក​​ភ្លៀង​​នៅ​​ក្នុង​​ទន្លេ​មេគង្គ​លើ​ ​បាន​​ឈាន​ដល់​កំពស់​​ ដែលត្រូវប្រុងប្រយ័ត្ន​​​ហើយ​​។​

​អ្នក​នាំ​ពាក្យ​​ក្រសួង​​ធន​ធាន​ទឹក​​និង​​ឧត្តុ​និយម លោក ចាន់ យុត្ថា ​មាន​​ប្រសាសន៍​​នៅ​​ព្រឹក​​ថ្ងៃ​អង្គារ​ទី​៣១​​ខែ​​កក្កដា​​ថា៖​​រហូត​មក​ដល់​ពេល​​នេះ​ ​ខេត្ត​​ដែល​​ស្ថិត​នៅ​​តាម​ដងទន្លេ​មេគង្គ​លើ​​​មា​ន​​ខេត្ត​ស្ទឹងត្រែង ​គឺទឹក​​កំពុង​​ចាប់ផ្ដើម​លិច​ភូមិដ្ឋាន​និង​តំបន់​មួយ​ចំនួន ​​ដូច្នេះចំពោះ​ខេត្ត​ចំនួន​៣ទៀ​ត​ ដែល​នៅ​ជាប់គ្នា​នេះ គឺ​ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ក៏គួរប្រុងប្រយ័ត្ន ​បើទោះបី​ជា​​កន្លែងខ្លះ​នៅ​មិនទាន់ប្រកាស​ ឱ្យ​ប្រុង​ប្រយ័ត្ន​ ក៏ប៉ុន្តែ​កំពស់ទឹក​នៅ​តែ​បន្ត​កើនឡើង​។​​
​ក្រសួង​ធន​ធាន​ទឹក​​និង​​ឧត្តុ​និយម​​បញ្ជាក់​ថា៖​នៅ​វេលាម៉ោង​៧ព្រឹក​ថ្ងៃ​ទី៣១​ខែ​កក្កដា​នេះ ​នៅ​ខេត្តស្ទឹងត្រែង​ កំពស់​ទឹក​ទន្លេមេគង្គ​បាន​ឡើង​ដល់​​១០,៨៤ម៉ែត្រ​។ ​កំពស់ទឹក​នេះ ​បាន​ឡើងលើស​កំ​រិត​​ប្រកាស​​ឱ្យប្រុងប្រយ័ត្ន​ ​ហើយ ពីព្រោះ​កំរិត​​ប្រកាស​អាសន្ន​​​ទឹក​កំពស់ត្រឹមតែ១០,៧០ម៉ែត្រ​ទេ។​
​នៅ​ពេលដែល​​កំពស់ទឹក​​នៅ​ខេត្ត​ស្ទឹងត្រែង បន្ត​​កើនឡើង​​នេះ ​ក្រុម​​អ្នក​ជំនាញ​​ខាង​​ទឹក​​រំពឹង​ថា​ខេត្ត​នៅផ្នែក​​ខាងក្រោម​ៗ​​នៃ​ទន្លេ​មេគង្គ​​ក៏​អាចនឹងត្រូវ​កំពស់ទឹក​កើនឡើងដែរ​។​
​អ្នក​នាំ​ពាក្យ​​ក្រសួង​​ធន​ធាន​ទឹក​និង​ឧត្តុនិយម លោក ចាន់ យុត្ថា​ បញ្ជាក់ទៀតថា៖​​រយៈ​ពេល​២​សប្ដាហ៍​កន្លង​មកហើយ ​នៅ​​ឯ​ប្រទេស​ថៃ​​និង​ប្រទេស​ឡាវ គឺ​​មាន​​ភ្លៀងធ្លាក់​ខ្លាំង ហើយ​​របបទឹកភ្លៀង​ទាំង​នេះ ​បាន​ហូរ​ចូល​អាងទន្លេមេគង្គ ​បណ្ដាល​ឱ្យ​ស្ថានីយ៍​រងទឹក​ភ្លៀង​ នៅប្រទេសថៃ​និងឡាវ​ដូច​ជា​ស្ថានីយ៍ ​មុខដាហាន ស្ថានីយ៍​នគរភ្នំ ​ស្ថានីយ៍​សុវណ្ណ​ខែត ស្ថានីយ៍ថាក់ខែត​ ​មានភ្លៀងកំរិត​ធំ​រហូត​ដល់​ជាង១០០មីលីម៉ែត្រ ​ជាដើម។​
របបទឹក​ភ្លៀង​ដែល​ហូរ​ចុះ​មក​ក្នុង​ទន្លេ​មេគង្គ​នេះ ​នឹង​ហូរ​ចូល​មកដល់​អាងទន្លេមេគង្គ​ផ្នែក​ខា​ង​លើ​នៃប្រទេស​កម្ពុជា ​ដែល​អាចនឹង​បង្ក​ឱ្យ​កំពស់ទឹក​ឡើង​ខ្ពស់ នៅ​រយៈពេល​ប្រមាណ​ជា១សប្ដាហ៍​ខាង​មុខទៀតនេះ​។​
ចំណែក​ឯបណ្ដា​ខេត្ត​មួយ​ចំនួន​ នៃប្រទេសខ្មែរ ដែល​នៅ​តាម​ដងទន្លេសាប​និង​ទន្លេ​បាសាក់​ក៏​អាចនឹង​ទទួលរង​​កំពស់ទឹក​ឡើងខ្ពស់នេះដែរ ក៏ប៉ុន្តែ​នៅ​មិនទាន់​ដល់​កំរិត​ដែល​ប្រកាស​ឱ្យ​ប្រុងប្រយ័​ត្ន​នៅឡើយ​ទេ​៕​ដោយ៖​ហង្ស សាវយុត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s