ខេត្ត កំពង់ចាម កំពុងតែ ត្រៀមលក្ខណសម្បត្តិ ការពារ គ្រោះទឹក ជំនន់ទន្លេ មេគង្គ

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖អាជ្ញាធរ ខេត្តកំពង់ចាម កំពុងតែតាមដាន និង ត្រៀមលក្ខណសម្បត្តិ ដើម្បី ទប់ទល់ នឹងគ្រោះ ទឹកជំនន់ ទន្លេមេគង្គ ដែល កំពុង តែហក់ឡើងខ្ពស់ គួរឲ្យ ព្រួយបារម្ភ។

 

លោក អ៊ុំ វិបុល ប្រធាន មន្ទីរ ធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាម បាន ឲ្យដឹង នៅព្រឹក ថ្ងៃទី ៣១ កក្កដា ២០១៨ ថា គិតមក ដល់ ម៉ោង ៨ព្រឹក ថ្ងៃទី ៣១កក្កដា នេះនៅស្ថានីយ ឧតុ និយម ខេត្ត កំពង់ចាម គឺទឹក មានកម្ពស់ ១៤,៦០ម៉ែត្រ។ កម្ពស់ ទឹកនេះ គឺបាន ហក់ ឡើងខ្ពស់ ជាងថ្ងៃទី៣០ កក្កដាចំនួន២តឹក។

លោក បន្ត ថា កម្រិត កម្ពស់ទឹក នៅខេត្តកំពង់ចាម ដែល ត្រូវប្រកាស ឲ្យប្រុងប្រយ័ត្ន នោះ គឺមានកម្ពស់១៥,២០ម៉ែត្រ។ បើប្រៀប ទៅនឹង កម្ពស់ ទឹកនៅ ព្រឹក ថ្ងៃ ទី៣១កក្កដា ឆ្នាំ ២០១៨នេះ គឺនៅ កម្ពស់ចំនួន៦តឹកទៀតទើបប្រកាសឲ្យប្រុងប្រយ័ត្ន។

លោក ចាន់ ផល្លី អភិបាល ក្រុងកំពង់ចាម បានឲ្យដឹងថា គិតមកដល់ព្រឹក ថ្ងៃទី៣១ កក្កដា ឆ្នាំ ២០១៨ នេះ អាជ្ញាធរបាន បិទលូធំដែលអាច នឹងហូរ ទឹកពីទន្លេ មេគង្គ ចូលក្រុង កំពង់ចាម នោះ ចំនួន០៥កន្លែងហើយ។ ក្នុងនោះ មាននៅបឹងកុក ០២កន្លែង, សំបួរមាស ០២កន្លែង និងនៅវាលវង់ ០១កន្លែង។ ក្រៅពីនោះ បានដាក់ម៉ាស៊ីន បូមទឹក ធុនធំ ចំនួន៦គ្រឿង គឺនៅក្រោម ស្ពាន គីហ្ស៊ូណា ចំនួន ៤គ្រឿង និង នៅព្រែក ដើមចាន់ចំនួន​ ០២ គ្រឿងផងដែ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បាន អំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេស នៅតាមបណ្តាស្រុក  ដែលស្ថិត នៅតាមបណ្តោយ ដងទន្លេ មេគង្គក្នុង ខេត្តកំពង់ចាម គឺត្រូវ ត្រៀម លក្ខណសម្បត្តិ និងចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា។ ធ្វើយ៉ាងណាកុំឲ្យ មានការធ្វេស ប្រហែសដូចកាល ឆ្នាំ២០១៧ កន្លងទៅ ដែលបណ្តាលឲ្ យមាន ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមមានអ្នកស្លាប់ ដោយសារ ទឹក ជំនន់ ដល់ទៅ ជាង ២០នាក់។

គួរបញ្ជាក់ដែរថា ថ្មីៗនេះក្រសួង ធនធានទឹក និង ឧតុនិយម បានចេញ សេចក្តី ជូនដំណឹង ថា តាមការព្យាករនៅដើមសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គលើ អាចនឹងកើនឡើង ខ្ពស់។ ក្នុងនោះ ទន្លេមេគង្គ ស្ទឹងត្រែង, ទន្លេមេគង្គ ក្រចេះ និង ទន្លេមេគង្គ កំពង់ចាម ដែលនៅស្ថានីយ ឧតុនិយម ខេត្តកំពង់ចាម ទឹកអាចកើនឡើង ដល់ ១៤,៨០ម៉ែត្រ ដែលកម្រិត ប្រកាស ឲ្យប្រុងប្រយ័ត្ន គឺ១៥,២០ម៉ែត្រ។

ក្រសួង ធនធាន ទឹក និង ឧតុនិយម ក៍បានជំរុញឲ្យ ក្រសួង-ស្ថាប័ន អាជ្ញាធរ ដែនដី ពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ដែលរស់នៅ តាមដង ទន្លេ មេគង្គ លើទាំងអស់ ជាពិសេស ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ , ខេត្តត្បូងឃ្មុំ និង ខេត្ត កំពង់ចាម ត្រូវតែមានការ ប្រុងប្រយ័ត្ន ខ្ពស់បំផុត ដើម្បីជៀសវាង នៅគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ ចាប់ពីពេលនេះទៅ៕

រ៉ាម៉េត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s