ភ្នំពេញបង្កើតឡត៏ដុតសំរាមមួយកន្លែងជូនសហគមអណ្តូងដើម្បីបរិស្ថានល្អដល់ពលរដ្ឋក្នុងតំបន់

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖សាលារាជធានីភ្នំពេញ​បានបង្កើតអោយ មានឡត៍ដុតសំរាម​១កន្លែង នៅ​សហគមអណ្តូង ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ក្នុងបំណង​ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានពីសំរាម​និងកាកសំណល់ផ្ទះបាយ​​ ដែលប្រជាពល​រដ្ឋរស់ក្នុងសហគមបានយកមកចាក់ចោល។​

ក្នុងដំណើរចុះពិនិត្យឡត៍ដុតសំរាម​និងហកាកសំណល់ផ្ទះបាយ​ នៅព្រឹកថ្ងៃទី៣១​ ខែកក្ដដា ឆ្នាំ២០១៨ នៅសហគមភូមិអណ្ដូង​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោក ឃួង​ ស្រេង​ អភិបាលរាធានីភ្នំពេញ ថ្លែងថា «ការបង្កើតអោយមានឡត៍ដុតសំរាមនៅក្នុងសហគមន៍អណ្តូងនេះ​​​គឺរដ្ឋបាលរាជធានីភ្នំពេញ​ បានគិតរួចជាស្រេចយូរ​មកហើយ​ អំពីសុខភាពប្រជាពលរដ្ឋ​ក្នុងតំបន់​​ ដោយសារប្រជាពលរដ្ឋរស់នៅក្នុង​សហគម១នេះ​ មានចំនួនច្រើន​ ជាមួយគ្នាប្រជាពលរដ្ឋ​ ក្នុងសហគម​អណ្តូង​ភាគច្រើន​ ជាប្រជាពលរដ្ឋចំណាកស្រុក ដែលមករស់នៅជុំគ្នាច្រើន»។

ក្នុងដំណើរចុះសួរទុក្ខប្រជាពលរដ្ឋ​ និងពិនិត្យឡត៍ដុតសំរាម​ ក្នុងសហគមអណ្ដូង​ លោកអភិបាលរាជធានីភ្នំពេញ​ ថ្លែងអំណគុណយ៉ាងខ្លាំង​ចំពោះប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតទាំងអស់គ្នា​និងបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា​ និងគាំទ្រដល់សម្តេចតេជោ​ ហ៊ុន សែន​ធ្វើជានាយករដ្ឋមន្ត្រី​ ក្នុងការដឹកនាំប្រទេសកម្ពុជា​ និងអភិវឌ្ឍន៍ប្រទេស ជាបន្តទៅទៀត។

លោក ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមនេះទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់អោយនូវអំពើចោរកម្ម ត្រូវចៀវអោយផុតពីការប្រើប្រាស់គ្រឿងញៀន​​ ដែលសង្គមកម្ពុជា​ មិនត្រូវការដាច់ខាតចំពោះករណីនេះ។ជាមួយគ្នា​លោក​​ អភិបាល​នឹងធ្វើការស្ថាបនាផ្លូវនឹងដាក់លូជាច្រើនខ្សែក្នុង​សហគមន៍នេះ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅក្នុងសហគមន៍នេះផងដែរ។

លោក សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថានឹងជំរុញឱ្យមន្រ្តីជំនាញពន្លឿនការដ្ឋានស្ថាបនាផ្លូវ និងដាក់លូ ជូនប្រជាពលរដ្ឋក្នុងសហគមនោះឱ្យបានលឿនដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។

សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហគមខាងលើ ត្រូវបានអាជ្ញាធររាជ​ធានីភ្នំពេញ បញ្ជូនមកពីសហគមមិនរៀបរយ ប៊ូលឌីញ សំបុកចាប ដីក្រហម និងបូរីកីឡា តាំងពីអំឡុងឆ្នាំ២០១៦ រហូត មកដល់បច្ចុប្បន្ន សហគមទាំងនោះ ទទួលបានការអភិវឌ្ឍរីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត៕ដោយ៖វេង សំបូរ

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s