អាជ្ញាធរ​​ខេត្ត​​​ត្បូង​​ឃ្មុំ ​ចាប់​ផ្ដើម​​ជំលៀស​​​ប្រជា​ពល​រដ្ឋ​​​ប្រមាណ​៦០០​​គ្រួសារ ពី​​ទឹក​​ជំនន់ នៅ​​​វេលា​​​រសៀ​ល​​ថ្ងៃ​​ទី​៣១​​ខែ​កក្កដា​​នេះ

ប្រភព ៖ ហង្សមាសព័ត៌មាន 

​ប្រភព​ពត៌​មាន​ពី​​មន្ត្រី​​គណ​កម្មា​ធិ​ការ​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​​រាយ ឱ្យ​ដឹង​ថា៖​​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ បាន​​ចាប់​ផ្ដើម​​ជំលៀស​​ប្រជា​ពល​រដ្ឋ​​ចំនួន​​ប្រមាណ​​៦០០គ្រួសារ នៅ​​ក្នុង​ឃុំ​ទន្លេបិទ​និង​ឃុំ​ជី​រោទិ៍១​​​ចេញ​​ពី​ភូមិដ្ឋាន ទៅ​រក​ទី​ទួល​សុវត្ថិ​ភាព​​ហើយ នៅ​​រសៀល​​ថ្ងៃ​​​អង្គារទី៣១​ខែ​​កក្កដា​។អ្នក​នាំ​ពាក្យ​​គណ​កម្មា​ធិ​ការ​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​​រាយ លោក កែវ វី មាន​​ប្រសាសន៍​​កាល​ពី​វេលា​​ម៉ោង​​២​​រសៀល​​ថ្ងៃ​អង្គារ​ទី​៣​១​​ខែ​​កក្កដា​​ថា៖​​ទឹក​ជំនន់​​ដោយសារទឹកភ្លៀង​ដែល​ហូរ​ចេញ​ពី​ទន្លេ​​មេ​គង្គ ​មិន​ត្រឹម​​តែ​បង្ខំ​​ឱ្យ​ប្រជាពលរដ្ឋ​​ប្រមាណ​៦០០គ្រួសារ ត្រូវ​បង្ខំចិត្ត​​ជំលៀស​ចេញ​ពី​លំនៅ​ដ្ឋាន​ប៉ុណ្ណោះ​ទេ ​គឺទឹក​ជំនន់ថែមទាំង​ធ្វើ​ឱ្យ​សត្វ​ពាហនៈ​ជាង​២០០-៣០០​ក្បាល​ត្រូវជំលៀស​​និង​ធ្វើ​ឱ្យដំណាំ​ពោត​ជាង​៤០០ហិកតារ​និង​ដំណាំ​កសិករ​ជាច្រើន​ហិកតារទៀត​ នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ខូចខា​ត​ ព្រម​ទាំ​ង​​​លេចផ្លូវ​ជាច្រើន​ខ្សែ​​ទៀត​។​​​
​គណកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យដឹងទៀតថា​រហូតមកដល់រសៀលថ្ងៃទី៣១​ខែ​កក្កដា​ទឹក​ជំនន់​បាន​លិច​ស្រុក​ជាច្រើន​របស់ខេត្តស្ទឹងត្រែងដែល​ជាខេត្ត​នៅ​តាមដងទន្លេ​មេគង្គ​ផ្នែ​ក​ខាងលើ ​ហើយ​នៅ​តាម​តំបន់ទំនាប​ខ្លះ​នៃ​ខេត្ត​ក្រចេះ គឺ​ទឹក​បាន​លិច​ជាបណ្ដើរៗ​។ អាជ្ញាធររដ្ឋាភិ​បាល​បាន​អំពាវនាវ​ ឱ្យប្រជាពលរដ្ឋ​នៅ​ក្រុង​ក្រចេះ​និងតាម​បណ្ដា​ស្រុក​ខ្លះទៀត ត្រូវប្រុងប្រយ័ត្ន​គ្រោះ​​ទឹក​ជំនន់នេះ​​ ពីព្រោះ​​កំពស់ទឹក​ ក្នុងទន្លេមេគង្គ​បាន​ឡើងកាន់តែខ្ពស់​។​

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s