ត្បិត​មិន​ទាន់​ដល់​កម្រិតប្រកាស​ក៏​ដោយ​អាជ្ញាធរ​ខេត្ត​បាន​ជម្លៀស​បណ្តើរ​ៗ

ប្រភព ៖ កោះសន្ដិភាព 

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​បាន​បញ្ជាក់​ប្រាប់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​0១ ខែសីហា​នេះ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ គឺ​នៅ​មិន​ទាន់​ជន់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ ស្រប​ជាមួយ​គ្នា​នេះ​ក៏​មាន​ពលរដ្ឋ​ជាង​២០​គ្រួសារ និង​សព្វ​ពាហនៈ​ជា​ច្រើន​ពាន់​ក្បាល គឺ​ត្រូវ បាន​ចាត់​ជម្លៀស​ដោយ​សុវត្ថិភាព​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ដែល​អាជ្ញាធរ​បាន​រៀបចំ​ទុក ។

បើ​ទោះបីជា​កម្រិត​ទឹក​ដែល​ជន់​ឡើង​ខ្លាំង​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជាប់​ៗ តែ​ការ​ជន់​ឡើង​ហាក់​នៅ​មិន​ទាន់​យាយី​ធ្ងន់ធ្ងរ​ដល់​ភូមិឋាន​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ តែ យ៉ាងណា​ក្តី​អាជ្ញាធរ​ខេត្ត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ពលរដ្ឋ​ដែល​នៅ​តាម​តំបន់ ងាយ​រង​គ្រោះ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​នេះ ។

មន្ត្រី​សាលាខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​លោក វ៉ា ថន អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុម​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត​ពី​វិធានការ​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ដូច​ជា ការ​ផ្តល់​ថ្នាំសង្កូវ​ជូន​ទៅ​ពួក​គាត់ និង​ការ​ចាក់​វ៉ាក់សាំង​គោក្របី ដើម្បី​បង្ការ​ជម្ងឺឆ្លង ពិស​សេ​នោះ​គឺ​ការ​ត្រៀម​ជម្លៀស​ពី​តំបន់​លិច លង់​ងាយ​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេល ។ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់ គឺ​មាន​សន្ធឹក​ជន់​ឡើង​ខ្លាំង​បាន​ធ្វើ​ឲ្យ​ស្រុក​-​ក្រុង​ទាំង​៦​នៅ​ទូ​ទាំង​ខេត្ត​កំពុង​តែ​ស្ថិត​ក្នុង​ការ​លិចលង់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ ថ្ងៃ ។

មន្ត្រី​សាលាខេត្ត​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទឹកជំនន់​ដែល​កំពុង​តែ​ជន​លិច​នេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​វិស័យ​កសិកម្ម​ក្នុង​នោះ​មាន​សន្ទូង​ស្រូវ​វស្សា​ចំនួន​៦៥៣​ហិ​កតា ត្រូវ​រង​ការ ប៉ះពាល់​ដោយ​លិចលង់ និង​ប៉ះពាល់​ដំណាំ​រួម​ផ្សំ​មាន​ចំនួន​៤៧៥​ហិ​កតា ។ របាយការណ៍​បាន បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា មាន​ផ្លូវលំ​ជនបទ​យ៉ាង​ហោច​ប្រវែង​ជាង​២​ម៉ឺន​៥​ពាន់​មែ​ត្រ​បាន​រង​ការ លិចលង់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន ។
ក្រៅពី​នោះ​ក៏​នៅ​មាន​អណ្តូងទឹក​ចំនួន​៧​កន្លែង​ប៉ះពាល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ជិត​២​ពាន់​ខ្នង​ផ្ទះ សាលារៀន​៤​កន្លែង មណ្ឌល​សុខភាព​១​មណ្ឌល ជម្លៀស​ពលរដ្ឋ ២៣​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព និង​បាន​ជម្លៀស​សត្វពាហនៈ​ជាង​២​ពាន់​ក្បាល​។

មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ស្ថានភាព​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំងនេះ​បាន កើត​មាននៅ​តាម​ស្រុក​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តំបន់​វាលទំនាប​ប្រប និង​ដង​ទន្លេមេគង្គ​មាន​ដូច​ជា ស្រុក​ឆ្លូង ស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ចិត្រ​បុរី ។

បើ​ទោះជា​ការ​សន្ធឹក​នៃ​ការ​ជន់​លិច​នេះ​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា មិន​ទាន់​មានការ​ប៉ះ ពាល់​ធ្ងន់ធ្ងរ និង​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​ដែល​បណ្តាល​មក​ពី​គ្រោះ​ទឹក ជំនន់​នេះ​យ៉ាងណា​ក្តី​តែ​ពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ងាយ​លិចលង់ និង​កំពុង​តែ​ជម្លៀស បាន​សម្តែង​ក្តី​បារម្ភ​ពី​សុខ​សុវត្ថិភាព​ដោយ​ការ​លិចលង់​នេះ​ខណៈ​ដែល​ស្ថានភាព​ទឹក គឺ​នៅ​តែ បន្ត​ជន់​ឡើង​នៅ​មិន​ទាន់​ថមថយ​នៅឡើយ​ទេ​នោះ ។

ពលរដ្ឋ​នៅ​ក្នុងស្រុក​ចិត្រ​បុរី​បាន​លើក​ឡើង​ថា អ្វី​ដែល​ពួក​គាត់​បារម្ភ​នោះ គឺ​ជំងឺឆ្លង​ទាំង មនុស្ស និង​សត្វ​ការ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក៏​ជា​បញ្ហា​ប្រឈម ។ ពិសេស​នោះ​ការ​ខាតបង់​ទិ​ន្និ​ផល​ដែល​បាន​លិចលង់ ព្រោះ​នៅ​មិន​ទាន់​បាន​ប្រមូល​ផល ដោយ​ខ្លះ​ត្រូវ​សម្រេច​បង្ខំ​ប្រមូល​ផល មុន​រដូវ​ដែល​ពួក​គាត់​បាន​ចាត់​ទុក​ថា គឺជា​ទុក្ខ​ដ៏​ធំ​មួយ​របស់​ប្រជា​កសិក ៕

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s