ទឹក​ជំនន់ទន្លេមេគង្គ ​បាន​សម្លាប់​ពលរដ្ឋខ្មែរ ចំនួន​​៣នាក់ នៅ​​ខេត្ត​​កំពង់​ចាម​​និង​​នៅ​ខេត្ត​ស្ទឹងត្រែង

ប្រភព ៖ ហង្សមាសព័ត៌មាន 

ភ្នំពេញ៖ប្រភពពីមន្ត្រី​គណ:កម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ​ឱ្យដឹងថា​រហូតមកដល់​វេលាម៉ោ​ង​ជាង​៣រសៀលថ្ងៃពុធទី១​ខែ​សីហា​នេះ ​ទឹក​ជំនន់​ទន្លេមេគង្គ​បាន​សម្លាប់ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់ហើយ​។​​ពលរដ្ឋ​ដែលស្លាប់​ដោយសារលង់​ទឹក​ជំនន់នោះ គឺ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ​និង​២នាក់ទៀ​ត​នៅ​ស្រុក​ថាឡា​បរិវ៉ាត់​ខេត្ត​ស្ទឹង​ត្រែង។​

អ្នក​នាំ​ពាក្យ​គណ:កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​លោក កែវ វី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃពុធទី១​ខែសីហាថា​ទឹក​ជំនន់​ទន្លេ​មេគង្គ​​ កំពុង​ធ្វើ​ឱ្យប៉ះពាល់​ផល​ដំណាំ​ សត្វពាហនៈ ព្រម​ទាំងការរស់នៅ​របស់ប្រជាពលរដ្ឋ​​ខ្លាំង​ជាងគេ នៅ​ខេត្ត​ចំនួន៤ គឺ​ខេត្ត​ស្ទឹងត្រែង ក្រចេះ ខេត្ត​កំពង់​ចា​ម​និង​ខេត្ត​ត្បូង​ឃ្មុំ​។​​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា៖​នៅ​ក្នុង​ខេត្ត​ទាំង​៤នេះ ទឹក​ជំនន់​បាន​ធ្វើ​ឱ្យប៉ះពាល់​ស្រុក​ចំនួន​១៦ ព្រមទាំងធ្វើ​ឱ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ចំនួន​ជិត​១២០០០គ្រួសារ ​ដែលក្នុងនោះ​មានប្រជាពល​រដ្ឋជំលៀសចេញពី​លំនៅ​ដ្ឋាន​ទៅកាន់ទីទួល​សុវត្ថិភាព​១៩កន្លែង មាន​ចំនួន​ជាង​១៧០០គ្រួសារ។​មាន​ការជំលៀស​សត្វពាហនៈ គោ ក្របី សេះ ​និង​ពពែ​ ជាដើម​​ចំនួន​ជាង​៤២០០ក្បាល​។​ជាមួយ​គ្នា​នេះដែរ ដំណាំស្រូវលិចទឹក​ចំនួន​ជាង​១៦៣០ហិកតាដំណាំ​ហូបផ្លែ​ជាង១៦០០ហិកតា​ផ្សេងទៀត​។​ លិចសាលារៀន២៧​កន្លែង លិច​វត្ត​ចំនួន​៧ និងមណ្ឌល​សុខភាព​៥កន្លែង​។​
ដោយឡែក​នៅ​ខេត្ត​ក្រចេះ គឺដោយសារតែ​ស្រុក​ចំនួន​៥ ស្ថិត​នៅ​តំបន់ទំនាប បណ្ដាល​ឱ្យទឹក​លិច ធ្វើ​ឱ្យ​ប៉ះពាល់ដល់ប្រជាពលរដ្ឋ​ចំនួនជាង១២៣០គ្រួសារ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែលជំលៀ​ស​ចេ​ញ ពីលំនៅ​ដ្ឋាន មានចំនួន​តែ​២៣​គ្រួសារ​ប៉ុណ្ណោះ​។​ ​ចំណែក​គោ ក្របី ដែលជំលៀស​ទៅទី​ទួ​ល​សុ​វត្ថិ​ភាព​ មានចំនួន​ជាង​២០០០ក្បាល​ទៀត​។

នៅ​ឯខេត្តព្រៃវែង ដែល​ជា​តំបន់ចុងទឹក គឺទឹក​ជំនន់​បាន​លិចវាល​ខ្លះៗ នៅ​ស្រុក​ពារាំង​និង​ស្រុក​​ស៊ី​ធរ​កណ្ដាល ​ប៉ុណ្ណោះ​ មិនមាន​លិច​ភូមិ​ដ្ឋាន ប្រជាពលរដ្ឋ​ទេ​។​មន្ត្រី​គណកម្មាធិការគ្រប់គ្រងគ្រោះ​មហន្តរាយ ​រំពឹងថា​ខេត្ត​ព្រៃវែង​អាចជៀសផុត​ពីទឹក​ជំនន់​លើក​នេះ ដោយសារតែកំពស់ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​ មិនកើនឡើង​ទៀ​ត​​ទេ ​គឺ​បាន​​ស្រក​​ចុះ​​ខ្លះ​​ហើយ​៕ដោយ៖ហង្ស សាវយុត​

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s