មេធាវី​ប្ដឹង​ស្នើ​តុលាការ​កំពូល​ដោះលែង​ពលរដ្ឋ​សហគមន៍​អូរខ្សាច់​៤​រូប​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

មេធាវី​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​សហគមន៍​អូរខ្សាច់​បួន​នាក់ ដែល​កំពុង​ជាប់ឃុំ​ព្រោះ​បញ្ហា​ដីធ្លី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​ស្នើ​សុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ សង្គម​ស៊ីវិល​តាម​សំណុំ​រឿង​នេះ និយាយ​ថា ករណី​នេះ ជា ការ​ឃុបឃិត​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ជា​ប្រព័ន្ធ ដូច្នេះ​បើ​គ្មាន​ការ​អន្តរាគមន៍​មេដឹកនាំ​ពី​របប​ក្រុងភ្នំពេញ​នោះ​ទេ ពលរដ្ឋ​មិន​ងាយ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​នោះ​ទេ។

មេធាវី​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ទាំង​បួន​នាក់ រំពឹង​ថា តុលាការ​កំពូល នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​ជាប់ឃុំ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ព្រោះ​ពលរដ្ឋ​មាន​លក្ខណ​គ្រប់គ្រាន់​អាច​នៅ​ក្រៅ​ឃុំ​បាន។ មេធាវី​សម្រេច​ប្តឹង​ទៅ​តុលាការ​កំពូល​នៅ​ពេល​នេះ​បន្ទាប់​តុលាការ​ខេត្ត​ព្រះសីហនុ និង​សាលាឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​នៅ​ក្រៅ​ឃុំ របស់​ពលរដ្ឋ​ទាំង​បួន​រូប​ដោយហេតុ​ផល​ថា កំពុង​ជាប់​បណ្ដឹង និង​គ្មាន​មុខរបរ និង​ទីកន្លែង​រស់នៅ​ពិតប្រាកដ។ កាល​ពី​ដើម​ខែ​ឧសភា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ចាប់​ពលរដ្ឋ​ទាំងនោះ ខណៈ​ពួកគេ​កំពុង​ត្រួសត្រាយ​សំអាត​ស្មៅ និង​កាប់​ព្រៃ​នៅ​លើ​ដី​មាន​ជម្លោះ។ ក្រោយ​មក​តុលាការ​ខេត្ត​ព្រះសីហនុ បាន​ចោទប្រកាន់​ពលរដ្ឋ​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត​» តាម​ដើម​បណ្តឹង​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី ម្នាក់​ទៀត​ឈ្មោះ ឡុញ វណ្ណៈ។ គិត​មក​ដល់​ពេល​នេះ តុលាការ​ខេត្ត​ព្រះសីហនុ​មិនទាន់​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​នេះ​នៅឡើយ​ទេ។

មេធាវី​ម្នាក់​ដែល​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​សហគមន៍​អូរខ្សាច់ លោក កែ ប៊ុនធឿន ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១ សីហា ថា នៅ​ពេល​នេះ​លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​នេះ ទៅ​តុលាការ​កំពូល​រួចរាល់​ហើយ នៅ​រង់ចាំ​តែ​តុលាការ​កោះហៅ​ដើម្បី​បើកសវនាការ​ប៉ុណ្ណោះ។ លោក​មេធាវី​បន្ត​ថា មូលហេតុ​ដែល​តុលាការ​ខេត្ត​ព្រះសីហនុ និង​សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​សំណើ​នៅ​ក្រៅ​ឃុំ​មិន​អាច​ធ្វើការ​ទទួលយក​បាន​ឡើយ។ «»

ចំណែក​កូនប្រុស​របស់​លោកស្រី ឡុច ទូច ដែល​ជា​សកម្មជន​ដីធ្លី​ម្នាក់ និង​កំពុង​ជាប់ឃុំ លោក ហ៊ី រ៉ា យល់​ថា តុលាការ​កំពូល​គួរតែ​ផ្ដល់​យុត្តិធម៌​ដល់​ម្ដាយ​របស់​លោក និង​ពលរដ្ឋ​ផ្សេងទៀត​ឲ្យ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ លោក​យល់ថា បើ​ម្ដាយ​របស់​អាច​នៅ​ក្រៅ​ឃុំ​បាន​គឺ​គាត់​អាច​មាន​ងាយស្រួល​ការ​តតាំង​ក្តី​ជាមួយ​ភាគី​ម្ខាង​ទៀត។ «»

អ្នក​សម្របសម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ លោក ញិល ភាព ដែល​តាមដាន​ដំណើរ​រឿង​នេះ​យល់ថា ករណី​ជម្លោះដីធ្លី​នេះ​ទាល់តែ​មានការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ទើប​អាច​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​បាន។ លោក​អះអាង​ថា ករណី​ជម្លោះដីធ្លី​នេះ​គឺជា​ការរំលោភ​ដីធ្លី​មក​លើ​ក្រុម​ពលរដ្ឋ​ជា​ប្រព័ន្ធ ពី​សំណាក់​ឈ្មួញ​មាន​លុយ និង​មន្ត្រី​មានអំណាច។ «»

ក្រុម​ពលរដ្ឋ អះអាង​ថា ពួកគេ បាន​ចូល​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ​តាំងពី​ឆ្នាំ​១៩៩២ ដែល​កាលនោះ​វា​ជា​កន្លែង​ប្រឈម​មុខ​ដាក់​គ្នា រវាង​កងទ័ព​រដ្ឋ​កម្ពុជា និង​ក្រុម​ខ្មែរ​ក្រហម។ កាលពី​ឆ្នាំ​២០០៧ ទើប​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​អំណាច​ចោទប្រកាន់​ក្រុម​ពលរដ្ឋ​ថា ចូល​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ​ដោយ​សំអាង​ថា ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ៕

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s