ខេត្តកោះកុងប្រារព្ធពិធី​​បុណ្យរុក្ខទិវាដាំកូនឈើ​​ជាង២០០០ដើម

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកោះកុង៖លោក‌ជំទាវមិថុនា ភូថងអភិបាលខេត្តកោះកុង បានអញ្ចើញ ជា​អធិ​បតីក្នុងពិធីបុណ្យរុក្ខទិវា‌និងចូល​រួមដាំកូនឈើ​កាល​​ពីព្រឹក‌ថ្ងៃទី៩ខែសីហាឆ្នាំ​២០ ១៨​​នេះនៅតាមបណ្ដោយផ្លូវសិរីការក្នុងសង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទខេត្តកោះកុង ។ពីធីនោះក៍មានការចូលរួម​​ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ត្រីរដ្ឋបាល​​ព្រៃឈើ‌មន្ត្រីរាជការលោកគ្រូ អ្នក​គ្រូយុវជនសហភាព‌សហព័ន្ធកម្ពុជាខេត្តសិស្សានុ​​សិស្ស ប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់។

មានប្រសាសន៍សំណេះ​​សំណាលក្នុងពិធីនោះ​​លោកជំទាវមិថុនាភូថងអភិបាល​​ខេត្តកោះកុងបានឡើកឡើងថាព្រៃឈើមាន​សារះសំខាន់ណាស់ដែលអាចផ្ដល់​​ប្រ យោជ ន៍ ដល់ការរស់រាន‌ មានជីវិត​​ចំពោះមនុស្សសត្វនិងការពារជីវចម្រុះ ថែមទាំងបាន​​ជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិហើយវាជាប្រភព​តែមួយគត់ ដែលបានបញ្ចេញ​ឧស្ម័នសម្រាប់​ដំ​ណើរ‌ការរស់នៅសម្រាប់ទ្រ​​ទ្រង់ជីវិតរបស់មនុស្ស ។

ដូច្នេះបងប្អូនប្រជាពលរដ្ឋចាំបាច់​​ត្រូវចូលរួមថែរក្សាការពារព្រៃឈើ​​របស់យើង ដោយមិន​​លាក់បាំង មិនផ្ដល់ឱកាស មិនចូលរួមប្រព្រឹត្តបទ​ល្មើស ព្រៃឈើ តែត្រូវចូលរួម​​ផ្សព្វផ្សាយអប់រំណែនាំដល់​ប្រជាពលរដ្ឋផ្សេងទៀតចូលរួមផ្ដល់​ព​ត៌មាន​ទប់ស្កាត់បទល្មើស​​ព្រៃឈើតាមដែល​​អាចធ្វើបាន។

‌‌កូនឈើដែលបានក្រុមកាងារ​មន្ត្រីរដ្ឋបាលព្រៃ បានចែកជូននិងចូលរួម​​ដាំក្នុងពិធីនោះមាន ចំនួន ២០០០ដើមក្នុង​នោះ‌‌ដើមគគីរ‌‌ គ្រញូងបេងឈើទាល ជាដើម ក្នុងគោលគំនិតនៃការស្រលាញ់ព្រៃឈើផ្សព្វផ្សាយពីសារ: ប្រយោជន៍នៃព្រែឈើ និងធ្វើអោយប្រសើរឡើងនូវសោភ័ណ្ឌភាពធម្មជាតិ បរិស្ថាននៅតំបន់នោះផង​ដែរ ។សន សុមន្ភស្ស

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s