ពលរដ្ឋ​នៅ​ប៉ោយប៉ែត ​ប្រតិកម្ម​នឹង​ក្រុមហ៊ុន​ចាក់មេ​អាស៊ីដ​ក្នុង​ទឹក​ប៉ះពាល់​ដល់​សុខភាព

ប្រភព ៖ វិទ្យុអាស៊ីសេរី

ទីតាំង​ស្រះ​ទឹក នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ក្រុមហ៊ុន CWADO ចាក់​កាក​សំណល់​មេ​អាស៊ីដ ចេញ​ពី​រោងចក្រផលិត ហាតឌីស។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មួយ​ចំនួន បាន​ប្រតិកម្ម​នឹង​ក្រុមហ៊ុន ស៊ីវ៉ាឌូ (CWADO) ដែល​បាន​ចាក់​មេ​អាស៊ីដ ជា​កាកសំណល់​លាង​សំអាត​ចេញ​ពី​រោងចក្រ ហើយ​យក​ទៅ​ចាក់ចោល​ទៅ​ក្នុង​ទឹកស្រះ ក្បែរ​ភូមិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ជាច្រើន​នាក់។ ការ​អះអាង​នេះ ដោយសារតែ​ពលរដ្ឋ​ខ្លះ​បាន​ធ្លាក់ខ្លួន​ឈឺ​បណ្ដើរ​ហើយ ក្រោយពី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ទីតាំង​ដែល​ចោល​កាកសំណល់​នោះ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការណ៍ ទៅលើ​ក្រុមហ៊ុន​នេះ ឲ្យ​បញ្ឈប់​ចោល​កាកសំណល់ នៅ​តំបន់​ពួកគាត់​រស់នៅ​ជាបន្ទាន់។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លោក ឡាំ ឡន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ សីហា ថា ក្រុមហ៊ុន រកស៊ី​ដឹក​សំរាម​របស់​ខ្មែរ​ឈ្មោះ ​ស៊ីវ៉ាឌូ បាន​ដឹក​មេ​អាស៊ីដ​ដែល​ជា​កាកសំណល់ ចេញពី​រោងចក្រ​ផលិត​ ហាតឌីស (Hard Disk) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ Sanco នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត យក​ទៅ​ចាក់ចោល​នៅ​ក្នុង​ស្រះ​ទឹក​មួយ មាន​ទំហំ​ប្រមាណ​កន្លះ​ហិកតារ នៅ​ក្នុង​ភូមិ​ទូល​ពង្រ សង្កាត់​ផ្សារ​កណ្ដាល ហើយ​បាន​ប៉ះពាល់​ដល់​សុខភាព របស់​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​ជាច្រើន​នាក់។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ក្រុមហ៊ុន​មួយ​នេះ បាន​ចាក់​កាកសំណល់​រោងចក្រ​ប្រមាណ​៥​ថ្ងៃ​ហើយ ដោយ​គ្មាន​អាជ្ញាធរ​អើពើ​ចាត់​វិធានការណ៍​នោះ​ទេ។ «»

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​អះអាង​ថា ចាប់​តាំង​រូប​គាត់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ស្រះ​ទឹក​នោះ កាលពី​ថ្ងៃ​ទី៩ សីហា មក បាន​ធ្លាក់ខ្លួន​ឈឺ​មិនទាន់​ជា​នៅឡើយ​ទេ ដោយ​សារ​បាន​ស្រូប​ចំហាយ​ក្លិន​កាកសំណល់​នោះ។ ពលរដ្ឋ​រូប​នេះ អះអាង​ទៀត​ថា ទីតាំង​ចាក់​មេ​អាស៊ីដ​នេះ នៅ​ជាប់​ផ្លូវលំ ដែល​មាន​មនុស្ស​ធ្វើដំណើរ​ជាប្រចាំ ហើយ​ចម្ងាយ​ពី​ផ្លូវជាតិ​ក្រវាត់​ព្រំដែន​ប្រមាណ​២០០​ម៉ែត្រ​ប៉ុណ្ណោះ។ «»

ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ស៊ីវ៉ាឌូ ឈ្មោះ ផល មាន​ប្រសាសន៍​ថា ការ​ចាក់​កាក​សំណល់​នេះ ដោយសារ​ការ​ភ័ន្តច្រឡំ​របស់​កម្មករ ដោយ​ពុំ​មែន​ជា​ចេតនា​របស់​ក្រុមហ៊ុន​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា ខាង​ក្រុមហ៊ុន​ក៏បាន​ប្រាប់​កម្មករ ឲ្យ​បញ្ឈប់​ដឹក​កាកសំណល់​រោងចក្រ ទៅ​ចាក់​ចោល​នៅ​ក្នុង​ស្រះ​ទឹក​នោះ​រួចហើយ។ «»

ចំណែក​អនុប្រធាន​ភូមិ​ទូលពង្រ លោក ចាំ ទុម មាន​ប្រសាសន៍​ថា កាកសំណល់​នេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា​ក្រុមហ៊ុន​នេះ ដឹក​កាកសំណល់ ទៅ​ចោល​ក្នុង​ស្រះ​ទឹក ដោយ​មិន​បាន​ជូនដំណឹង ឲ្យ​អាជ្ញាធរ​ភូមិ​បាន​ដឹង​ជាមុន​នោះ​ទេ ហើយ​អាជ្ញាធរ​ក៏​ទើបតែ​ដឹង​នៅ​ពេល​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ដែរ។ «»

សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alexandro Gonzales Davidson) លើកឡើង​ថា អាស៊ីដ​កាកសំណល់​រោងចក្រ​នេះ ប៉ះពាល់​រយៈពេល​យូរអង្វែង​ដល់​សុខភាព​របស់​មនុស្ស និង​សត្វ ដែល​នៅ​ជុំវិញ​នោះ។ សកម្មជន​បរិស្ថាន​រូប​នេះ អះអាង​ទៀត​ថា ការ​ទុកដាក់​សំណល់​មិនបាន​ល្អ​នេះ កើត​ចេញ​ពី​អំពើពុករលួយ របស់​ស្ថាប័ន​ពាក់ព័ន្ធ។ «»

តំណាង​ក្រុមហ៊ុន ស៊ីវ៉ាឌូ អះអាង​ថា កាកសំណល់​ដែល​យក​ចាក់ចោល​នោះ មាន​បរិមាណ​មិន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ ដល់​សុខភាព​នោះ​ទេ ព្រោះ​ប្រហែល​២​រថយន្ត​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា​អ្នកភូមិ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​កាកសំណល់​របស់​ក្រុមហ៊ុន​នេះ​មក មាន​ប្រជាពលរដ្ឋ​ប្រហែល ៣​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​កណ្ដាល ក៏​គ្រោង​នាំគ្នា​តវ៉ា ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ចាក់​កាកសំណល់​ពាស​វាល​ពាស​កាល​ទៀត និង​ស្នើ​ឲ្យ​សំអាត​បរិស្ថាន​នៅ​ទីតាំង​នោះ​ឲ្យ​បាន​ស្អាត​ដូចដើម​វិញ ដើម្បី​កុំ​ប៉ះពាល់​សុខភាព​របស់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ពលរដ្ឋ​ដែល​ដាំ​ដុះ​ផលដំណាំ​នៅ​តំបន់​នោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s