សាច់ញាតិ​អ្នក​ជាប់ឃុំ​ព្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​តុលាការ​ពន្លឿន​នីតិវិធី

ប្រភព ៖ វិទ្យុអាស៊ីសេរី

 

លោកស្រី ឡុច ទូច តំណាង​ពលរដ្ឋ ១៦​គ្រួសារ​នៅ​សហគមន៍​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

សាច់ញាតិ​អ្នក​ជាប់ឃុំ ព្រោះ​ករណី​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ទៅ​តុលាការ​កំពូល ឲ្យ​ពន្លឿន​នីតិវិធី​ដើម្បី​បើក​សវន​ការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ។

សំណើ​នេះ ធ្វើឡើង​ខណៈ​ប្រជា​សហគមន៍ អូរ​ខ្សាច់ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​អស់​រយៈពេល​ជាង​ជាង​៣​ខែ មក​ហើយ ព្រោះ​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ។

កូនប្រុស​របស់​សកម្មជន​ដីធ្លី​ម្នាក់​ដែល​ម្ដាយ​របស់​ខ្លួន​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ លោក ហ៊ី រ៉ា ឲ្យ​ដឹង​ថា ពេលនេះ​ម្ដាយ​របស់​ខ្លួន​មាន​បញ្ហា​សុខភាព គឺ​ជំងឺ​បេះដូង រហូត​មាន​ថ្ងៃ​ខ្លះ​ត្រូវ​បញ្ជូន​ចេញ​មក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ​ថែម​ទៀត​ផង។

លោក ហ៊ី រ៉ា ស្នើ​ទៅ​តុលាការ​កំពូល​គួរតែ​ពន្លឿន​នីតិវិធី​បើកសវនាការ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ម្ដាយ​របស់​លោក និង​ពលរដ្ឋ​ផ្សេងទៀត​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន។ «»

សង្គម​ស៊ីវិល​ដែល​តាមដាន​លើ​សំណុំ​រឿង​នេះ និយាយ​ថា ករណី​នេះ ជា ការ​ឃុបឃិត រំលោភ​ដីធ្លី របស់​ពលរដ្ឋ ជា​ប្រព័ន្ធ ដូច្នេះ​បើ​គ្មាន​ការ​អន្តរាគមន៍ ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នោះ​ទេ ពលរដ្ឋ​មិន ងាយ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​នោះ​ទេ។

កាលពីដើម​ចុងខែ​កក្កដា មេធាវី​ការពារ​ក្ដី​ពលរដ្ឋ​ទាំង​បួន​ដែល​កំពុង​ជាប់ឃុំ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ស្នើសុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

មេធាវី​ម្នាក់​ដែល​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​សហគមន៍​អូរខ្សាច់ លោក កែ ប៊ុនធឿន ឲ្យ​ដឹង​ថា លោក​នឹង​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៣ សីហា ដើម្បី​សាកសួរ​ពី​ដំណើរការ​រឿង​ក្តី​នេះ។ លោក​មេធាវី​រូប​នេះ រំពឹង​ថា តុលាការ នឹង​អនុញ្ញាត​ឲ្យ​កូន​ក្តី​របស់​លោក អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ព្រោះ​​ពលរដ្ឋ​មាន​លក្ខណៈ​គ្រប់គ្រាន់​អាច​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន។ «»

កាល​ពី​ដើម​ខែ​ឧសភា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ចាប់​ពលរដ្ឋ​ទាំងនោះ ខណៈ​ពួកគេ​កំពុង​ត្រួសត្រាយ​សំអាត​ស្មៅ និង​កាប់​ព្រៃ​នៅ​លើ​ដី​មាន​ជម្លោះ​នោះ។ ក្រោយមក​តុលាការ​ខេត្ត​ព្រះសីហនុ បាន​ចោទប្រកាន់​ពលរដ្ឋ​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត»។

តាម​ដើម​បណ្តឹង​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី ម្នាក់ទៀត​ឈ្មោះ ឡុញ វណ្ណៈ។

គិត​មកដល់ពេលនេះ តុលាការ​ខេត្ត​ព្រះសីហនុ​មិនទាន់​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។

ករណី​ជម្លោះដីធ្លី​នៅ​សហគមន៍​អូរខ្សាច់ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​នេះ ក្រុម​ពលរដ្ឋ បាន​ចូល​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ​តាំងពី​ឆ្នាំ​១៩៩២ ដែល​កាលនោះ​វា​ជា​កន្លែង​ប្រឈម​មុខ​គ្នា រវាង​កងទ័ព​រដ្ឋ​កម្ពុជា និង​ក្រុម​ខ្មែរក្រហម។ នៅ​ឆ្នាំ​២០០៧​ទើប​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​អំណាច​ចោទប្រកាន់​ក្រុម​ពលរដ្ឋ​ថា ចូល​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ​ដោយ​សំអាង​ថា ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជាប សុធារី និយាយ​ថា ផ្អែកលើ​ការរស់នៅ​របស់​ពលរដ្ឋ​លើ​ដី​មាន​ជម្លោះ ហើយ​ថែមទាំង​មាន​អាជ្ញាធរ​មូលដ្ឋាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​ថែម​ទៀត ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់​ធ្វើជា​ម្ចាស់​លើ​ដី​ធ្លី​មាន​ជម្លោះ​នោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s