ឆ្នាំ២០១៨ មន្ទីរកសិកម្មដាំកូនឈើប្រណិតនិងកូនឈើផ្កាជិត៧ពាន់ដើមនៅខេត្តឧត្តរមានជ័យ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តឧត្តរមានជ័យ៖កូនឈើប្រណិតនិងកូនឈើផ្កាជិត៧ពាន់ដើម ដែលរួមមាន កូនឈើបេង ក្រញូង នាងនួន ធ្នុង ឈើទាល ព្រីង លឿងរាជ និងដើមត្របែកព្រៃ ត្រូវបានមន្ត្រីមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានយកទៅដាំនៅទីតាំងចំនួន៤ក្នុងឆ្នាំ២០១៨នេះ។


លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ខេត្តឧត្តរមានជ័យបានអោយដឹងថា ៖កូនឈើប្រណិតនិងកូនឈើផ្កានៅក្នុងឆ្នាំ២០១៨នេះ។មន្ត្រីនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានដាំសរុបចំនួន៦.៦៨០ដើមនៅទីតាំងផ្សេងៗពីគ្នា។រួមមាន នៅបរិវេនសួនច្បារតំបន់រដ្ឋបាលខេត្តចំនួន ១៤០០ដើម។នៅស្ថានីយ៍កសិកម្មសង្កាត់កូនក្រៀលចំនួន ៥០០០ដើម។នៅសហគមន៍ស្រះជម្រកត្រីបឹងត្រពាំងអំពិល ស្រុកចុងកាល់ ចំនួន៨០ដើម។និងនៅវត្តគោកជ្រេសចំនួន២០០ដើម។ហើយការដាំនេះក្នុងគោលបំណង ដើម្បីបំផុសដល់់មហាជនឱ្យមានការស្រលាញ់បរិស្ថាន និងធនធានធម្មជាតិព្រៃឈើ។
លោកបន្តថា ៖សកម្មភាពដាំកូនឈើចម្រុះនេះ គឺមិនត្រឹមតែជួយលើកកម្ពស់គុណភាពបរិស្ថានបានប្រសើរប៉ុណ្ណោះទេ ថែមទាំងចូលរួមលើក កម្ពស់សោភណ្ឌភាពមូលដ្ឋានឱ្យមានភាពបៃតងស្រស់ស្អាតទៀតផង ។ ស្របទៅនឹងប្រធានបទនិងពាក្យស្លោកថា(ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ)ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកំសាន្ត។
លោកបញ្ជាក់ថា៖ ការដាំកូនឈើនេះដែរ នឹងប្រែក្លាយទៅជាសកម្មភាពមួយឱ្យយើងទាំងអស់គ្នា បានយល់ពីករណីកិច្ចរបស់ខ្លួនចំពោះបរិស្ថាន ចាត់ទុកបញ្ហាបរិស្ថានជាបញ្ហា រួមរបស់យើងទាំងអស់គ្នា និងជាសកម្មភាពមួយលើកទឹកចិត្ត និងជំរុញឱ្យយើងទាំងអស់គ្នា បង្កើន ឆន្ទៈរបស់ខ្លួនដើម្បីបុព្វហេតុបរិស្ថានជាតិ និងពិភពលោក៕អត្ថបទ៖មាសសាយ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s