ទាំងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតបានប៉ះពាល់ដំណាំកសិកម្ម​ជិត​ ៤ពាន់ហិកតាទូទាំងខេត្តត្បូងឃ្មុំ

ប្រភព ៖ CNC

ត្បូងឃ្មុំ ៖ គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានបំផ្លាញដំណាំប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ចំនួន៣៦៥១ហិកតា ក្នុងនោះជំនន់ទន្លេមេគង្គក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងទន្លេដូចជាស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ជម្លៀសសត្វពាហនៈមករកទីទួលសុវត្ថិភាពចំនួន១៦ កន្លែង។

យោងតាមរបាយការណ៍ពីមន្ទីកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិបានធ្វើឲ្យប៉ះពាល់ដំណាំនិងសត្វពាហនៈរបស់ប្រជា កសិករក្នុងស្រុកក្រូចឆ្មារ,​ ស្រុកត្បូងឃ្មុំ ស្រុកអូរាំឳ,​ ស្រុកដំបែរ,​ ស្រុកមេម៉ត់ ចំនួន៣៦៥១ហិកតា ក្នុងនោះដំណាំ ពោត១៦៨៩ហិកតា, ដំណាំស្រូវ១៩៣២ ហិកតានិងដំណាំដំឡូងមី ៦៩ហិកតា ។ ដោយឡែកសត្វពាហនៈដែលបាន ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន១៦ កន្លែង ក្នុងនោះគោចំនួន២៨៩៨ក្បាល,​ ក្របី២៩៦ក្បាល,​សេះ៩ក្បាលនិងពពែ ៦១៨ក្បាល។
ហើយស្របពេលមានទឹកជំនន់ទន្លេមេគង្គនេះ នៅស្រុកពញាក្រែកក៏ជួបគ្រោះរាំងស្ងួតធ្វើឲ្យផ្ទៃដីស្រែរចំនួន៧៣៨ហិកតាខូចខាតផងដែរ ។

ជាមួយនឹងស្ថានភាពនេះមន្ទីជំនាញនិងអង្គភាពពាក់ព័ន្ធបានបន្តការយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋដើម្បីត្រៀមជួយគ្រប់ពេលក្នុងគ្រាមានគ្រោះអាសន្នកើតឡើងជាយថាហេតុជាពិសេសនៅតាមភូមិឃុំដែលកំពុងជន់លិចដោយជំនន់ទន្លេមេគង្គ ។

ជុំវិញបញ្ហានេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក៏បាននាំយកអំណោយមកប្រគល់ជូនប្រជាពលរដ្ឋក្នុងខេត្តដែលរងគ្រោះចំនួន៣លើករួចមកហើយ ក្នុងកាកបាទក្រហមខេត្តក៏បន្តការយកចិត្តទុកនាំអំណោយទៅប្រគល់ដល់គ្រួសាររងគ្រោះផ្សេងៗទៀតផងដែរ ។

ដោយឡែកក្រុមពេទ្យសត្វរបស់មន្ទីកសិកម្មខេត្ត ក៏បានចុះចាក់ថ្នាំបង្ការជំងឺឆ្លងដល់សត្វពាហនៈតាមទីទួល សុវត្ថិភាពហើយដែរដើម្បីការពារកុំឲ្យមានជំងឺឆ្លងផ្សេងៗដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋ។នេះបើតាមការបញ្ជាក់របស់ លោក រី ដាវិន ប្រធានការិយាល័យផលិតកម្ម និងបសុព្យា បាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

សូមជម្រាប់ថា គិតត្រឹមម៉ោង០៦ ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានស្រកចុះវិញនេះក្នុងកម្ពស់១៥.០៦ ម៉ែត្រ ទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s