រដ្ឋបាលខេត្តកោះកុង ច្រានចោលពាក្យ ចរចាមអារាមថា តម្រូវឲ្យពលរដ្ឋបង់ប្រាក់ ជាថ្នូរនឹងការចុះស្រង់ ទិន្នន័យដីធ្លីមានជម្លោះ

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ក្រុមការងារអន្តរ ក្រសួងបានប្រកាសច្រាលចោល ពាក្យចរចាមអារាមថា ក្រុមការងារទាមទារឲ្យមានការបង់ប្រាក់ ពីប្រជាពលរដ្ឋដើម្បីជាថ្នូរ ក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួនក្នុងការចុះពិនិត្យ និងសិក្សាពីស្ថានភាពនៅទីតាំងដី ដែលមានទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនចិននៅស្រុក បូទុមសាគរ និងគិរីសាគរ។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែសីហាក្រុមការងារក្រសួង បរិស្ថាន ក្រុមការងារក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងក្រុមការងារ រដ្ឋបាលខេត្តកោះកុងបានចុះ​ស្រង់ទិន្នន័យ ពិនិត្យ វាស់វែង កំណត់ អត្តសញ្ញាណដី ជូនប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយ ក្រុមហ៊ុនចិនក្នុងឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ ខេត្តកោះកុងជាលើកទី២ ខណៈក្រុមការងារបានចុះស្រង់ ទិន្នន័យជូនប្រជាពលរដ្ឋជាលើកទី ១ចាប់ពី ថ្ងៃទី១០ រហូតដល់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៨ និងបានផ្អាកចាប់ពីថ្ងៃទី២១ខែកក្កដា រហូតដល់ ថ្ងៃទី៦ ខែ សីហាឆ្នាំ២០១៨។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែសីហានេះបាន ឲ្យដឹងថា” កន្លងមកក្រុមការងាររបស់ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត បានសហការយកចិត្តទុកដាក់ក្នុង ការបំពេញតួនាទី​ភារកច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការចុះពិនិត្យ និងសិក្សាស្ថានភាព នៅទីតាំងជាក់ស្ដែងដើម្បីស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់ វិនិយោគរបស់ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Union Development Group Co., Ltd (UGD) សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ នៅស្រុកគិរីសាគរនិងបូទុមសាគរ ខេត្តកោះកុង”។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា” ប៉ុន្តែថ្មីៗនេះមានលេចលឺពាក្យចរចាមអារាមថា ក្រុមការងារទាមទារឲ្យមានការបង់ប្រាក់ ពីប្រជាពលរដ្ឋដើម្បីជាថ្នូរក្នុង ការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចុះពិនិត្យនិងសិក្សា ពីស្ថានភាពនៅទីតាំងដី។ ក្រុមការងារថ្នាក់ក្រសួង និងថ្នាក់ខេត្តសូមបដិសេធ ទាំងស្រុងចំពោះព័ត៌មាននេះហើយ បញ្ជាក់ថាកិច្ចការខាងលើនេះមិនតម្រូវឲ្យមាន ការបង់ប្រាក់នោះឡើយ”។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ស្របតាមសំណើ របស់ក្រសួងបរិស្ថានឲ្យ​កាត់ឆ្វៀលដី ចេញពីតំបន់ វិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Union Development Group Co., Ltd (UGD) នៅក្នុងខេត្តកោះកុង ផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុង រស់នៅនិង អាស្រ័យ ផលជាក់ស្ដែង ដោយសហការជាមួយ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s