អ្នក​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាល​កោះ ប្រមាណ​៤០នាក់ ទាម​ទារ​​ឱ្យ​មាន​ការ​ដោះ​ស្រាយ​​រឿង​ទំនាស់​ដី​ធ្លី ទំហំ​ជាង​​៤ហិកតារ​​ឱ្យ​មាន​យុត្តិធម៌​​ត្រឹមត្រូវ

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖​​​ក្រុម​​ប្រជា​ពល​រដ្ឋ​​​ជាង​៤០នាក់ មក​ពីភូមិ​ព្រែក​ធំ សង្កាត់ក្បាលកោះ ខ​ណ្ឌ​ច្បារអំពៅ​ រាជ​ធានី​ភ្នំពេញ ​បានលើកគ្នា​មកឈរនៅ​មុខស្ថានីយ៍ទូរទស្សន៍​ហង្ស មាស នៅព្រឹកថ្ងៃ​អង្គារទី១៤ខែ​សីហា ​ដោយសំណូមពរ ឱ្យជួយផ្សព្វផ្សាយ​បញ្ហា​ទំនាស់ដីធ្លី របស់ពួកគេ​ ដែលអូសបន្លាយ​រយៈ​ពេ​លជាង​១០ឆ្នាំ​មកហើយ​។​

ក្រុម​អ្នកភូមិ បាននាំគ្នា​កាន់រូប​ថត​របស់សម្តេចតេជោហ៊ុន សែន​ ព្រមទាំងភរិយា​​ដោយ​ក្នុង​ដៃ​មាន​លើក​បដារពាក្យ​ស្លោកផង ​បានទាមទារ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ជួយ​ដោះស្រាយ​បញ្ហា​ទំនា​ស់​ដីធ្លី​​របស់​ពួកគេ ឱ្យមានយុត្តិធម៌​ត្រឹមត្រូវ​។​

​តំណាងអ្នកភូមិ​ព្រែក​ធំ​ ម្នាក់​ក្នុង​ចំណោម​ជាច្រើន​នាក់ទៀត លោក វ៉ែន វ៉ន ​មាន​ប្រសាសន៍​​នៅ​​ព្រឹក​ថ្ងៃ​ទី​១៤ខែ​សីហា​ថា​៖​​ដីទំនាស់ទំហំ៤ហិកតារនិង​៣៥អារ គឺ​រដ្ឋ​បាន​ចែក​ឱ្យប្រជាពលរដ្ឋ​ចំនួន​៦៨គ្រួសារ នៅក្នុងភូមិ​របស់លោក ដើម្បី​ធ្វើស្រែ​​តាំងពី​ឆ្នាំ​១៩៨៦​មកម៉្លេះ​។​ប៉ុន្តែនៅឆ្នាំ​១៩៩៨ទ្វាទឹក​ខូច ក៏ប្រជាពលរដ្ឋ​មិនទៅធ្វើស្រែទេ ពីព្រោះ​គ្មានទឹក​ លុះ​មកដល់អំឡុងឆ្នាំ​២០០៤​ នៅពេល​ដែល​រដ្ឋជួលជុលទ្វាទឹក​ឱ្យល្អឡើងវិញ ពលរដ្ឋ​ក៏នាំគ្នា​ទៅធ្វើស្រែ ស្រាប់តែ​ពេលនោះ មានប្រជាពលរដ្ឋ​ចំនួន​៤គ្រួសារ ​នៅក្នុងភូមិនោះដែរ បាន​ទៅហាមឃាត់ ដោយគេសំអាងថា៖ដីនោះ គឺ​ជាកម្មសិទ្ធិ​របស់​គេ។​
​លោក វ៉ែន វ៉ន ​មាន​ប្រសាសន៍ទៀតថា​៖កាលពី​អំឡុងឆ្នាំ​២០០៤នោះ ទឹកដី​ភូមិព្រែកធំនេះ នៅ​ក្រោមការគ្រប់គ្រងរដ្ឋបាល​របស់​ខេត្តកណ្ដាល​នៅឡើយ គឺ​ក្រុម​អ្នកភូមិ៦៨គ្រួសារ ក៏នាំគ្នា​ទៅ​ប្ដឹង​​នៅ​សាលាខេត្តកណ្ដាល។ កាលណោះ អភិបាលខេត្តកណ្ដាលជំនាន់លោក​ ឃឹម បូ ​បាន​សំរេច​ចែក​​ដីនេះ ទៅឱ្យ​ប្រជាពលរដ្ឋ​​៦៨​គ្រួសារដែលជាម្ចាស់ដើម រួមជាមួយ​ម្ចាស់ថ្មី​៤គ្រួសារទៀត បាន​ដី​ស្មើគ្នា​។ ​​

​កាលពីឆ្នាំ២០១៦​ពលរដ្ឋចំនួន៤គ្រួសារដែលអះអាងថាម្ចាស់ដីនោះ មិនសុខចិត្ត​ទទួលយក​ការ​សំរេចរបស់សាលាខេត្តកណ្ដាលទេ ហើយក៏ប្ដឹងបន្ត​ទៅអាជ្ញាធរជាតិ​ដោះស្រាយវិវាទដីធ្លី ។​ពេ​ល​នោះ​អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក៏បាន​ដោះស្រាយ​ដោយបែងចែក​ដីខ្លះ មកឱ្យពលរដ្ឋ​ចំនួ​ន​៦៨គ្រួសារដែរ ប៉ុន្តែត្រូវក្រុមពលរដ្ឋ​៦៨គ្រួសារជំទាស់ ដោយយល់ថាអយុត្តិធម៌​។​
នៅពេលដីនោះ កំពុងមានទំនាស់មិនទាន់ដាច់ស្រេច​នៅឡើយ ពលរដ្ឋ​៤គ្រួសារ ដែលអះអា​ង​ថា​ជាម្ចាស់ដីនោះ ​បាន​លក់បន្ត​ទៅ​ឱ្យ​មន្ត្រី​យោធា​ម្នាក់ បាត់ទៅហើយ​។​
ប្រជាពលរដ្ឋភូមិ​ព្រែកធំ ម្នាក់ទៀត អ្នកស្រី ​ជុំ ខន មាន​ប្រសាសន៍ថា៖អ្នកស្រី មិនសុខចិត្តទេ​​ពីព្រោះដីទំហំ​៤ហិកតារ​៣៥អារនោះ ត្រូវពលរដ្ឋ​ចំនួន​៤គ្រួសារយកទៅ​ធ្វើជាកម្មសិទ្ធិ ទាំង​អស់។​
​ក្រុម​អ្នកភូមិព្រែក​ធំ ចង់​ឱ្យអាជ្ញាធរខណ្ឌច្បារអំពៅ ​និង​អាជ្ញាធររាជធានីភ្នំពេញ ​ត្រូវ​ធ្វើការ​ដោះ​​​ស្រាយ​​បញ្ហា​ទំនាស់ដីធ្លី​ រយៈពេល១៣ឆ្នាំ​មកហើយនោះ ឱ្យ​ដូច​ជាអាជ្ញាធរខេត្តកណ្ដាល ដែល​ធ្លាប់ដោះស្រាយបែងចែក​ដីធ្លី មកឱ្យពួកគាត់​​ចំនួន​៦៨គ្រួសារ ឱ្យបាន​ចំណែក​ស្មើៗគ្នា​វិញ​។
អ្នកភូមិព្រមានថា​ប្រសិនបើអាជ្ញាធរ​ មិនព្រមដោះស្រាយ​បញ្ហា​ទំនាស់ដីធ្លី​នេះ ឱ្យបាន​សម​រម្យ​ទេ គឺពួកគេ​នឹងប្រមូល​ផ្ដុំគ្នា​តវ៉ា នៅពេលណា​មួយ​៕​ដោយ៖ហង្ស សាវយុត

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s